សម្ដេច​ធិបតី៖ បើប្រជាពលរដ្ឋដែលអត់ដីពិតប្រាកដសូមចុះឈ្មោះជាមួយអជ្ញាធរមូលដ្ឋានដើម្បីទទួលបានដី ចៀសវាងការកាប់ទន្ទ្រានដីព្រៃដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ

2026/08/17 09:36:55 am        330

ភ្នំពេញ៖ សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា តាមរយៈបណ្ដាញ​សង្គម​ហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦នេះ បាន​អំពាវនាវដល់ប្រជាពលរដ្ឋ ដែលអត់ដីពិតប្រាកដ សូមចុះឈ្មោះជាមួយអជ្ញាធរមូលដ្ឋាន ដើម្បីទទួលបានដីចៀសវាងការកាប់ទន្ទ្រានដីព្រៃដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ។

សម្ដេច​ធិបតី បានថ្លែងថា រាជរដ្ឋាភិបាលមានកម្មវិធីសម្រាប់ផ្តល់ដីជូនប្រជាពលរដ្ឋដែលអត់មានដីពិតប្រាកដ ដូចជាកម្មវិធី «គម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច»-LASED (Land Allocation for Social and Economic Development), កម្មវិធីផ្តល់ដីសង្គមកិច្ចជូនអតីតយុទ្ធជន, កម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ។ល។ ដែលបានផ្តល់ដីជូនប្រជាពលរដ្ឋរាប់ពាន់គ្រួសារកន្លងមកហើយ។

សម្ដេច​ធិបតីបានថ្លែងថា៖«ហេតុដូច្នេះ បើប្រជាពលរដ្ឋដែលអត់ដីពិតប្រាកដ សូមចុះឈ្មោះជាមួយអជ្ញាធរមូលដ្ឋាន ចៀសវាងការកាប់ទន្ទ្រានដីព្រៃដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ»។

សម្ដេច​ធិបតី បានថ្លែង​បញ្ជាក់បែបនេះ តាមរយៈការ​ចែករំលែកបន្ត វីដេអូសកម្មភាព ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ចុះពិនិត្យការកាយក្រវ៉ាត់ព្រំដីរបស់រដ្ឋ​ នៅឃុំបឹងល្វា ស្រុកសន្ទុកខេត្តកំពង់ធំ។

សូមជម្រាបថា នៅក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវ «គោលនយោបាយផ្ដល់ដីសម្បទានសង្គមកិច្ច» ជាយន្តការគន្លឹះដ៏សំខាន់ ដើម្បីដោះស្រាយតម្រូវការជូនប្រជាពលរដ្ឋក្រីក្រ សហគមន៍ជនជាតិដើមភាគតិច និងអ្នកដែលខ្វះខាតដីពិតប្រាកដ។ គោលនយោបាយនេះត្រូវបានអនុវត្តស្របតាម យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ (មុំទី៤ នៃបញ្ចកោណទី៤) របស់រដ្ឋាភិបាល ដោយផ្តោតលើកម្មវិធីសំខាន់ៗដូចជា៖ ១. គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច (LASED III) ដែលរាជរដ្ឋាភិបាលបាននិងកំពុងបន្តជំរុញយ៉ាងសកម្មនូវ គម្រោង LASED III ដែលជាគម្រោងសហការរវាងក្រសួងរៀបចំដែនដី និងធនាគារពិភពលោក។ ២. កម្មវិធីដីសម្បទានសង្គមកិច្ចពិសេសគាំទ្រពលករ (LASED III-40) ដែលនេះជាកម្មវិធីថ្មីបន្ថែមផ្ដួចផ្ដើមឡើងក្នុងអាណត្តិទី៧នេះ ក្នុងគោលដៅផ្តោតលើការកំណត់ទីតាំងដីសម្បទានដើម្បី «គាំទ្រដល់ពលករខ្មែរដែលមានអាយុចាប់ពី ៤០ ឆ្នាំឡើងទៅ ដែលបានវិលត្រឡប់មកពីប្រទេសថៃ» ដើម្បីជួយសង្គ្រោះពលករក្រីក្រដែលគ្មានទីពឹង ឱ្យមានដីធ្លីពិតប្រាកដសម្រាប់បង្កបង្កើនផល បង្កើតប្រភពចំណូលនៅស្រុកកំណើត និងកាត់បន្ថយការចំណាកស្រុកបន្តទៀត។

រាជរដ្ឋាភិបាលក៏មាន គោលការណ៍ «ផ្ដល់ដី ពង្រឹងការការពារព្រៃឈើ» ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវគោលគំនិតក្នុងការរៀបចំដីសម្បទានសង្គមកិច្ចជូនពលរដ្ឋខ្វះដីពិតប្រាកដ ក្នុងទម្រង់ជាយុទ្ធសាស្ត្រឈ្នះ-ឈ្នះ ក្នុងនោះពលរដ្ឋទទួលបានដី និងការអភិវឌ្ឍជីវភាពនៅនឹងកន្លែង និងការពង្រាយពលរដ្ឋឱ្យទៅរស់នៅ និងបង្កើតសហគមន៍នៅតំបន់ទាំងនោះ ក៏ជាឱកាសឱ្យពួកគាត់ចូលរួមចំណែកការពារដីរដ្ឋ និងការពារព្រៃឈើជុំវិញនោះពីការទន្ទ្រានខុសច្បាប់ផងដែរ។

សរុបមក គោលនយោបាយអាណត្តិទី៧ មិនត្រឹមតែដោះស្រាយបញ្ហាអត់ដីដោយការ «ចែកដី» ប៉ុណ្ណោះទេ ប៉ុន្តែរដ្ឋាភិបាលបានភ្ជាប់ទៅនឹងការ «អភិវឌ្ឍជីវភាព» ដោយធានាថាពលរដ្ឋក្រីក្រពិតប្រាកដទទួលបានដីហើយ មានសមត្ថភាពបង្កើតចំណូល និងរស់នៅបានយូរអង្វែង៕

 

អត្ថបទដែលទាក់ទង

ទិវាបុណ្យឯករាជ្យជាតិឥណ្ឌូនេស៊ីលើកទី៨១ បង្ហាញចំណងមិត្តភាពដ៏រឹងមាំ និងកិច្ចសហការជាមួយកម្ពុជា
2026/08/17 11:27:32 am        60
ព្រះមហាក្សត្រនឹងយាងសម្ភោធអគារវិមានសាមគ្គីភាព នៃព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី២១ ខែសីហា
2026/08/17 11:19:16 am        120
អ្នកជំនាញណែ​នាំកសិករ «ចិញ្ចឹមមាន់តាមតម្រូវការទីផ្សារ» ដើម្បីកាត់បន្ថយហានិភ័យខាតបង់
2026/08/17 11:07:38 am        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទិវាបុណ្យឯករាជ្យជាតិឥណ្ឌូនេស៊ីលើកទី៨១ បង្ហាញចំណងមិត្តភាពដ៏រឹងមាំ និងកិច្ចសហការជាមួយកម្ពុជា

2026/08/17 11:27:32 am
​ព្រះមហាក្សត្រនឹងយាងសម្ភោធអគារវិមានសាមគ្គីភាព នៃព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី២១ ខែសីហា
2026/08/17 11:19:16 am
​អាជ្ញាធររំពឹងប្រាសាទភ្នំដា ទាក់ទាញកំណើនភ្ញៀវទេសចរកាន់តែច្រើន ក្រោយព្រឹត្តិការណ៍ជិះកង់ដើម្បីផ្សព្វផ្សាយសក្ដានុពលតំបន់ប្រវត្តិសាស្ដ្រនេះ
2026/08/17 11:07:38 am
​អ្នកជំនាញណែ​នាំកសិករ «ចិញ្ចឹមមាន់តាមតម្រូវការទីផ្សារ» ដើម្បីកាត់បន្ថយហានិភ័យខាតបង់
2026/08/17 11:07:38 am
​ចរាចរណ៍ដឹកជញ្ជូនទំនិញនៅច្រកសមុទ្រ Hormuz បានថយចុះស្ទើរតែគ្មាន
2026/08/17 10:57:48 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/14 12:00:52 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/17 10:47:29 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/17 11:39:47 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/17 06:06:53 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm