
អន្ដរជាតិ៖ ក្រុមមេដឹកនាំប្រទេសមានសេដ្ឋកិច្ចជឿនលឿន G7ជួបប្រជុំតាម Video Conferenceជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ហើយក្នុងនោះ សហរដ្ឋអាមេរិក និងកាណាដា បានដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ីផងដែរ។
ក្រុមមេដឹកនាំប្រទេសមានឧស្សាហកម្មលូតលាស់ G7 បានងាកចេញពីការពឹងផ្អែកលើថាមពលរុស្ស៊ី ខណៈបណ្ដាមេដឹកនាំទាំងនេះបានប្រកាសដាក់ទណ្ឌកម្មថ្មីជាផ្នែកមួយនៃ កញ្ចប់ទណ្ឌកម្មក្រោមការសម្របសម្រួលមិនធ្លាប់មានដើម្បីបង្កើនសម្ពាធកាន់តែខ្លាំងថែមទៀតលើសេដ្ឋកិច្ចរបស់រុស្ស៊ី ដោយសារតែការវាយលុករបស់ទីក្រុងម៉ូស្គូ ចូលប្រទេសអ៊ុយក្រែន៕