កសិករនៅខេត្តកំពង់ឆ្នាំង កាក់កបជាមួយរបរដាំដុះផ្សិតអំបោះលក់ទៅកាន់ទីផ្សារ​ខណៈកំពុងមានតម្រូវការខ្ពស់

2026/08/17 11:53:30 am        117

ផ្សិតអំបោះ ជាប្រភេទបន្លែម្យ៉ាងដែលមានរសជាតិឆ្ងាញ់ ហើយគេអាចយកទៅច្នៃធ្វើជាម្ហូបអារហារបានជាច្រើនមុខ និងលក់ដាច់ជាងគេនៅលើទីផ្សារគ្រប់ទីកន្លែង ខណៈកសិករម្នាក់រស់នៅក្នុងឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦នេះថា ការដាំផ្សិតនេះ មានងាយស្រួលដាំហើយអាចទទួលបានផលលក់ដូរជារៀងរាល់ថ្ងៃ។

លោក សយ ចាន់ណា ជាកសិករគំរូនៅឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា គាត់បានទៅរៀនពីបច្ចេកទេសដាំដុះផ្សិតអំបោះនេះពីអ្នកជំនាញក្នុងខេត្តកំពង់ចាម និងរៀននៅខេត្តកំពត។ ក្រោយចេះច្បាស់ជំនាញនេះ ក៏បានមកសាកល្បងបណ្តុះផ្សិតអំបោះនេះឡើងដើម្បីទុកជាបទពិសោធន៍សម្រាប់បង្កើតកសិដ្ឋានផ្ទាល់ខ្លួននៅស្រុកកំណើត ក្នុងគោលបំណងចែកចាយលក់ដូរនៅលើទីផ្សារឱ្យបាន ទូលំទូលាយ ប៉ុន្តែរយៈពេលពីរឆ្នាំដំបូងមិនសូវទទួលបានផលល្អទេ។

កសិកររូបនេះបន្តថា ក្រោយពីបានព្យាយាមសាកល្បងបណ្តុះផ្សិតអំបោះបន្តទៀត រួមនឹងការផ្តល់បទពិសោធន៍បន្ថែមពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំងផងនោះ គាត់ទទួលបានជោគជ័យលើការដាំផ្សិតអំបោះនេះលក់ទៅកាន់ទីផ្សាររយៈពេល១០ឆ្នាំមកហើយ។

លោក ចាន់ណា បញ្ជាក់ថា ជារៀងរាល់ថ្ងៃគាត់បានទទួលផលពីផ្សិតអំបោះចាប់ពី១០ទៅ១៥គីឡូក្រាម និងអាចលក់ចេញក្នុង១គីឡូក្រាមតម្លៃពី៦ទៅ៧ពាន់រៀល ហើយជាអ្នកទិញក្នុងភូមិស្រុកគាត់តែងមកទិញគ្មានសល់ជារៀងរាល់ថ្ងៃ ដែលធ្វើឱ្យគាត់អាចរកចំណូលពីការលក់ផ្សិតអំបោះនេះបានចាប់ពី៧ទៅ១០ម៉ឺនរៀលក្នុង១ថ្ងៃ។

លោកបានបន្តថា ដំបូងកុំថាឡើយដាំដុះផ្សិតប្រភេទនេះ អ្នកភូមិរបស់គាត់មិនស្គាល់អ្វីទៅដែលហៅថា ផ្សិតអំបោះផង តែក្រោយពីបានភ្លក្សរសជាតិម្តងហើយ អ្នកភូមិតែងមករកទិញម្តងទៀត ដែលកត្តានេះបានធ្វើឱ្យគាត់បានពង្រីកថ្នាលបណ្តុះបន្ថែមទៀតដើម្បីតំរូវតាមទីផ្សារក្នុងភូមិស្រុកគាត់។ បច្ចុប្បន្នមានកសិករជិតឆ្ងាយ និងមានរហូតដល់ខេត្តដទៃទៀត គេបានបញ្ជាទិញនូវកញ្ចប់ផ្សិតអំបោះយកទៅដាំដុះ ជារៀងរាល់សប្តាហ៍ ដែលគាត់អាចលក់បានចាប់ពី ៥០០ទៅ១០០០កញ្ចប់ ដោយក្នុង១កញ្ចប់តម្លៃ ១៥០០រៀល។

លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា ផ្សិតអំបោះ គឺជាប្រភេទផ្សិតដែលងាយស្រួលបណ្តុះ ការចំណាយថវិកាក៏តិច ប្រើកម្លាំងពលកម្មក៏តិច វត្ថុធាតុដើមដែលយកមកប្រើប្រាស់ជាកាកសំណល់ដែលងាយស្រួលរកមកបណ្តុះ ដែលមាន ដូចជាអាចម៍រណា គ កន្ទក់ ស្រូវ ម្សៅ អង្ករដំណើប ជីអ៊ុយរេ និងកំបោរស ប៉ុន្តែវាទាមទារឱ្យអ្នកដាំដុះត្រូវមានភាពអំណត់ព្យាយាម ជាពិសេសបំផុតផ្តោតលើការអនុវត្តតាមលក្ខណៈបច្ចេកទេស និងអនាម័យឱ្យបានស្អាតជានិច្ច។

លោកបានប្រធានមន្ទីរបានអំពាវនាវដល់ប្រជាកសិករ កុំទុកដីនៅក្នុងភូមិដ្ឋានឱ្យនៅទំនេរ ត្រូវខិតខំព្យាយាមដាំដុះបន្លែបង្កា ចិញ្ចឹមសត្វមាន់ទា ត្រី កង្កែប ខ្យង កំពឹស បង្កង ហើយមន្ទីរកសិកម្មខេត្តរង់ចាំជួយផ្តល់បទពិសោធន៍ បច្ចេកទេសផ្នែកកសិកម្មជានិច្ច៕ អត្ថបទ៖ កាំង ហុង វាស្នា

 

 

 

អត្ថបទដែលទាក់ទង

សម្រស់កំពូលទាំង ៥ របស់ប្រាសាទអង្គរវត្ត មើលពីជ្រុងនិរតីកំពុងទាក់ទាញទេសចរមកថតផ្តិតរូបភាព
2026/08/17 12:23:51 pm        2
ទិវាបុណ្យឯករាជ្យជាតិឥណ្ឌូនេស៊ីលើកទី៨១ បង្ហាញចំណងមិត្តភាពដ៏រឹងមាំ និងកិច្ចសហការជាមួយកម្ពុជា
2026/08/17 11:27:32 am        106
ព្រះមហាក្សត្រនឹងយាងសម្ភោធអគារវិមានសាមគ្គីភាព នៃព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី២១ ខែសីហា
2026/08/17 11:19:16 am        184

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្រស់កំពូលទាំង ៥ របស់ប្រាសាទអង្គរវត្ត មើលពីជ្រុងនិរតីកំពុងទាក់ទាញទេសចរមកថតផ្តិតរូបភាព

2026/08/17 12:23:51 pm
​ចំនួនអ្នកស្លាប់កើនឡើងដោយទឹកជន់លិចនៅខេត្ត Chiba ប្រទេសជប៉ុន ហើយរថយន្ត២.៥០០គ្រឿងត្រូវបានទុកចោល
2026/08/17 12:16:05 pm
​ជនអន្តោប្រវេសន៍រាប់រយនាក់ធ្វើបាតុកម្ម និងទាមទារសិទ្ធិជ្រកកោននៅក្នុងទឹកដី Ceuta របស់អេស្ប៉ាញ
2026/08/17 12:13:35 pm
​មេបញ្ជាការកងឆ្មាំបដិវត្តន៏អ៊ិស្លាម៖ ជំហរយោធារបស់អ៊ីរ៉ង់កំពុងបង្វែរពីការការពារទៅជាការវាយលុក
2026/08/17 12:11:44 pm
​កូរ៉េខាងត្បូងរងការវាយប្រហារដោយទឹកភ្លៀងជិត ៨០០ មីលីម៉ែត្រ ទឹកជំនន់ និងបំណាក់ដី ខណៈមនុស្សម្នាក់ស្លាប់
2026/08/17 12:09:18 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/14 12:00:52 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/17 10:47:29 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/17 11:39:47 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/17 06:06:53 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm