ពលរដ្ឋ​វ័យ​លើស​៦០​ឆ្នាំ​ នៅ​ខេត្តកណ្តាល​សម្រុក​ចាក់​វ៉ាក់សាំង ​ខណៈ​ខេត្តកណ្តាល​ថ្ងៃនេះ​វិជ្ជមាន​កូ​វីដ​៣​នាក់​បន្ថែម​

2021/04/27 09:59:58 am        34



កណ្ដាល ​៖ ខណៈដែល​ស្ថានភាព​ទីផ្សារ និង​ទីប្រជុំជន​នានា​ក្នុង​ខេត្តកណ្តាល​ កំពុងមាន​សភាព​ស្ងប់ស្ងាត់ ដោយសារ​ការ​ព្រួយបារម្ភ​នឹង​ការ​រាតត្បាត​កូ​វីដ​១៩ ​បាន​ធ្វើអោយ​បណ្តា​ប្រជាពលរដ្ឋ​វ័យ​លើស​៦០​ឆ្នាំ ​បាន​បន្ត​នាំគ្នា​សម្រុក​ទៅ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ​និង​បាន​នាំគ្នា​ប្រកាន់ខ្ជាប់​ការ​ពាក់​ម៉ាស់ លាងដៃ​អាកុល​ជែ​ល ​រក្សា​កន្លាត ​នៅ​ពេល​ចេញ​ដើរ​នៅ​ទីសាធារណៈ​នានា​។


បើ​ពិនិត្យ​ស្ថានភាព​ជារួម ​បណ្តា​អាជ្ញាធរ​មូលដ្ឋាន​នៅក្រោម​ឱវាទ​រដ្ឋបាល​ខេត្តកណ្តាល ​នៅ​ថ្ងៃទី​២២ ខែមីនា​នេះ​ បានធ្វើ​សកម្ម​ភាព​ចុះ​ត្រួតពិនិត្យ​ស្ថានភាព​ការទប់ស្កាត់​កូ​វីដ​១៩ ​នៅតាម​មូលដ្ឋាន​អាជីវកម្ម ​ការ​ប្រកប​របរ​តូចធំ​នានា ​របស់​ប្រជាពលរដ្ឋ និង​បង្កើន​ការ​ពង្រឹង​ការពារ​សន្តិសុខ​នៅ​តាម​បណ្តា​មណ្ឌល​ច​ត្តា​ឡី​ស័ក ​នានា ខណៈ​នៅថ្ងៃនេះ​ ដែរ​គេ​សំគាល់​ឃើញ​បណ្តា​មូលដ្ឋាន​អាជីវកម្ម ទីតាំង​ប្រកប​របររ​ស៊ី​តូចធំ​នានា ​របស់​ប្រជាពលរដ្ឋ​មួយចំនួន​ខ្លះទៀត ​បាន​បន្ត​បិទ​ហាង​ជា​បណ្តោះ​អាសន្ន ។ ដោយឡែក​សម្រាប់​ហាង​អាជីវកម្ម​ដែល​បើក​ដំណើរការ ​គឺ​គេ​បាន​បង្កើន​ការពារ​កូ​វីដ​១៩​ដោយ តម្រូវអោយ​អោយ​អតិថិជន​របស់​គេ​ត្រូវតែ​ពាក់​ម៉ាស់ ឈរ​ចាំ​នៅ​ក្រៅ​ខ្សែ​ចង​ខណ្ឌ​រក្សា​គ​ន្លាត និង​មាន​ដាក់​ដប់​ទឹក​អាកុល​ជែ​ល ​និង​ដាក់​ប្រព័ន្ធ​ QR Code​ ទប់ស្កាត់​កូ​វីដ​១៩​ជាដើម​។


ដើម្បី​ការពារ​ខ្លួន​រួច​ផុត​ពី​កូ​វីដ​១៩​នេះ​ ពលរដ្ឋ​មកពី​ស្រុក​កោះធំ ​ក៏​ដូច​ពលរដ្ឋ​នៅ​ក្នុង​ក្រុង​តាខ្មៅ​ដែរ ដែល​ចេញដំណើរ​ប្រកប​រកស៊ី​នៅ​ក្រៅ​ផ្ទះ ​គេ​បាន​ការពារ​ខ្លួន​ពាក់​ម៉ាស់ ​ដាក់​ទឹក​អាកុល​ជែ​ល ​ជាប់​ខ្លួន ហើយ​ខ្លះទៀត ​បាន​នាំគ្នា​សាកសួរ​គ្រូពេទ្យ ​និង​សម្រុក​ទៅ​ចាក់​ថ្នាំ​វ៉ាក់សាំង ​ជាពិសេស​ការចាក់​វ៉ាក់សាំង​ប្រភេទ​ អា​ស្ត្រា​ហ្សេ​ណេ​កា ​សម្រាប់​មនុស្ស​វ័យ​៦០​ឆ្នាំ​ឡើងទៅ​។


បើតាម​វេជ្ជបណ្ឌិត គួ​យ ប៊ុនធឿន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកណ្តាល ​បាន​ថ្លែងថា ​កន្លងមក​មន្ទីរ​សុខាភិបាល​ខេត្តកណ្តាល ​បាន​ទទួល​វ៉ាក់សាំង​កូ​វី​សែ​ល​ សម្រាប់​ចាក់​ជូន​មនុស្ស​ចាស់​២៥០០០​នាក់ ហើយ​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២២ ខែមីនា​នេះ ទូទាំង​ខេត្តកណ្តាល​បាន​ចាក់​វ៉ាក់សាំង​កូ​វី​សែ​ល​នេះ​បាន​ចំនួន​ជាង​១៩៤៧០​នាក់ ហើយ​នៅសល់​វ៉ាក់សាំង​អាច​ចាក់​ជូន​មនុស្ស​ចាស់​ចំនួន​ជាង​៥០០០​នាក់​បន្ថែម នៅ​ក្នុង​ជុំ​ទី​១​នេះ​។ ​ដោយឡែក​សម្រាប់​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម ​វិញ​បន្ត​ចាក់​សំរាប់​អ្នក​មក​ទទួល​ដូ​ស​ទី​២​។


សូមបញ្ជាក់ថា នៅ​ថ្ងៃទី​២២ ខែមីនា​នេះ ក្រសួងសុខាភិបាល​បាន​ប្រកាស​ករណី​វិជ្ជមាន​កូ​វីដ​១៩ សរុប​ចំនួន​៧៣​នាក់ ​ក្នុងនោះ​ ខេត្តកណ្តាល​បាន​រក​ឃើញ​អ្នក​កើត​ជំងឺ​កូ​វីដ​១៩​ សរុប​ចំនួន​៣​នាក់ ក្នុងនោះ​ ក្រុង​តាខ្មៅ មាន​ចំនួន​២​នាក់ និង​ស្រុក​កណ្តាលស្ទឹង​មាន​ចំនួន​១​នាក់ ៕

​​អត្ថបទ​ ៖ ស៊ុម សុខ​ជា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        208
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        185
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        203

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត

2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm