កាមេរូនឈ្នះជើងឯកបាល់ទាត់នារីទ្វីបអាហ្វ្រិក Women’s Africa Cup of Nations ជាលើកដំបូង

2026/08/17 01:19:46 pm        134

ក្រុមបាល់ទាត់នារីកាមេរូន បានក្លាយជាម្ចាស់ជើងឯកបាល់ទាត់នារីទ្វីបអាហ្វ្រិក Women’s Africa Cup of Nations ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ បន្ទាប់ពីយកឈ្នះក្រុមដែលបង្ករការភ្ញាក់ផ្អើលក្នុងព្រឹត្តិការណ៍ ម៉ាឡាវី ៣-០ នៅវគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ។

កីឡាការិនី Marie Ngah បានស៊ុតបញ្ចូលទីពីរគ្រាប់ក្នុងវគ្គទី១ ជួយឱ្យកាមេរូនគ្រប់គ្រងការប្រកួត និងបញ្ចប់ការរង់ចាំពានរង្វាន់របស់ពួកគេ។

កាមេរូនធ្លាប់ឡើងដល់វគ្គផ្តាច់ព្រ័ត្រ ៣ លើក ប៉ុន្តែបានរងនឹងបរាជ័យទាំងអស់។ លើកនេះ ពួកគេអាចសម្រេចបានជោគជ័យនៅលើកទី៤ ខណៈម៉ាឡាវីបានបង្ហាញខ្លួនក្នុងពានរង្វាន់ទ្វីបនេះជាលើកដំបូង ហើយបានបង្កើតដំណើរដ៏គួរឱ្យភ្ញាក់ផ្អើលរហូតដល់វគ្គផ្តាច់ព្រ័ត្រ។

កាមេរូន និងម៉ាឡាវី សុទ្ធតែបានកក់កៅអីទៅកាន់បាល់ទាត់នារីពិភពលោក Women’s World Cup នៅប្រេស៊ីលឆ្នាំក្រោយជាមួយម៉ារ៉ុក និងអាល់ហ្សេរី។ អាល់ហ្សេរីបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីយកឈ្នះដោយបាល់ ១១ ម៉ែត្រកាត់សេចក្តីកាលពីថ្ងៃសៅរ៍។

ក្រោយការប្រកួត ប្រធាន FIFA Gianni Infantino បានចូលរួមប្រគល់មេដាយដល់ក្រុមកាមេរូន ដោយមានប្រធាន CAF Patrice Motsepe ចូលរួមផងដែរ។ កីឡាការិនីមួយចំនួនថែមទាំងបានស្នើសុំថតរូបជាមួយ Infantino។

ជាមួយជ័យជម្នះនេះ កាមេរូនក្លាយជាប្រទេសទី៤ ដែលឈ្នះបាល់ទាត់នារីទ្វីបអាហ្រ្វិកនេះចាប់តាំងពីពាននេះបង្កើតឡើងដំបូងនៅឆ្នាំ ១៩៩៨។ ប្រទេសដែលធ្លាប់ឈ្នះរួមមាន នីហ្សេរីយ៉ា ១០ ដង អេក្វាទ័រីយ៉ាល់ហ្គីណេ ២ ដង អាហ្វ្រិកខាងត្បូង ១ ដង និង កាមេរូនឆ្នាំនេះ៕ អត្ថបទ៖នាង សុភាវុធ




 

អត្ថបទដែលទាក់ទង

សហព័ន្ធទ្រីយ៉ាត្លុងត្រៀមបញ្ជូនកីឡាការិនី២រូប ចូលរួមប្រកួតកីឡាអាស៊ី នៅប្រទេសជប៉ុន ខែក្រោយ
2026/08/17 12:46:51 pm        135
អាជ្ញាធររំពឹងប្រាសាទភ្នំដា ទាក់ទាញកំណើនភ្ញៀវទេសចរកាន់តែច្រើន ក្រោយព្រឹត្តិការណ៍ជិះកង់ដើម្បីផ្សព្វផ្សាយសក្ដានុពលតំបន់ប្រវត្តិសាស្ដ្រនេះ
2026/08/17 11:07:38 am        196
រដ្ឋមន្ដ្រីទេសចរណ៍ កោតសរសើរឆន្ទៈកីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិ ក្រោយរួមគ្នាជិះកង់ដើម្បីផ្សព្វផ្សាយទេសចរណ៍ភ្នំដា
2026/08/17 10:19:46 am        159

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន៖ អ៊ីរ៉ង់កំពុងត្រៀមខ្លួនបន្តជម្លោះជាមួយសហរដ្ឋអាមេរិក

2026/08/17 03:02:36 pm
​មន្ត្រីការពារជាតិរុស្ស៊ី៖ លោកខាងលិចកំពុងសាកល្បងអាវុធថ្មីៗរបស់ខ្លួន នៅអ៊ុយក្រែន
2026/08/17 02:59:57 pm
​អ្នកនាំពាក្យ៖ ប្រជាជាតិខ្មែរកំពុងឈរ​នៅ​លើជំហរឯកភាពជាតិ​ដ៏​រឹងមាំ​មួយ​ឆ្ពោះ​ទៅ​ការ​ដោះ​ស្រាយ​បញ្ហាដោ​យ​សន្តិវិធី តាមរយៈការផ្សះផ្សា ដោយភាគីអន្តរជាតិ និងស្របតាមច្បាប់អន្តរជាតិ
2026/08/17 02:58:05 pm
​លោក TRUMP បង្ហាញការគាំទ្រចំពោះកិច្ចព្រមព្រៀងការពារជាតិរវាងអារ៉ាប៊ីសាអ៊ូឌីត ទួរគី និងប៉ាគីស្ថាន
2026/08/17 02:57:52 pm
​ប្រព័ន្ធផ្សព្វផ្សាយ៖ លោក ហ្សេឡិនស្គី នឹងបាត់បង់អំណាច ប្រសិនបើEUបញ្ឈប់ផ្តល់ជំនួយដល់អ៊ុយ ក្រែន
2026/08/17 02:55:36 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/14 12:00:52 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/17 01:35:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/17 10:47:29 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/17 11:39:47 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/17 06:06:53 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm