Barcelona ឈានដល់កិច្ចព្រមព្រៀងផ្ទេរ Rodri ពី Man City ក្នុងតម្លៃ ៦៥ លានផោន

2026/08/17 03:32:22 pm        121

ក្លិបបាល់ទាត់អេស្ប៉ាញ FC Barcelona បានឈានដល់កិច្ចព្រមព្រៀងជាមួយ Manchester City ហើយ នៅក្នុងការផ្ទេរប្រធានក្រុមជម្រើសជាតិអេស្ប៉ាញ Rodri ក្នុងតម្លៃប្រមាណ ៦៥ លានផោន។

ខ្សែបម្រើវ័យ ៣០ ឆ្នាំ ដែលធ្លាប់ឈ្នះពាន Ballon d’Or ឆ្នាំ ២០២៤ ត្រូវបានរំពឹងថានឹងចុះកិច្ចសន្យារយៈពេល ៤ ឆ្នាំ ជាមួយក្លិបជើងឯកអេស្ប៉ាញ។ ការផ្ទេរនេះអាចនឹងសម្រេចផ្លូវការក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។

Rodri បានបង្ហាញខ្លួន ២៩៨ ប្រកួត ក្នុងរយៈពេល ៧ រដូវកាលជាមួយ Man City បន្ទាប់ពីផ្ទេរមកពី Atlético Madrid ក្នុងឆ្នាំ ២០១៩ ក្នុងតម្លៃកំណត់ត្រាក្លិប ៦២.៨ លានផោន។

គេបានខកខានការប្រកួតភាគច្រើនក្នុងរដូវកាល ២០២៤-២៥ ដោយសាររបួសជង្គង់ធ្ងន់ធ្ងរ ហើយរដូវកាលមុនក៏មានបញ្ហារបួសសរសៃពួរផងដែរ។

យ៉ាងណាក៏ដោយ Rodri បានត្រឡប់មករកទម្រង់លេងល្អបំផុតរបស់ខ្លួននៅ World Cup រដូវក្តៅនេះ ដោយជួយអេស្ប៉ាញឈ្នះជើងឯកពិភពលោកជាលើកទី២ និងត្រូវបានជ្រើសរើសជា កីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍ផងដែរ។

សមិទ្ធផលសំខាន់ៗរបស់ Rodri ជាមួយ Man City រួមមានឈ្នះជើងឯក Premier League ៤ ដង FA Cup ២ ដង EFL Cup ៣ ដង Champions League ១ ដង។

Rodri នឹងចាកចេញពី Manchester City បន្ទាប់ពីបង្កើតប្រវត្តិសាស្ត្រដ៏អស្ចារ្យជាមួយក្លិប ហើយការផ្ទេរទៅ Barcelona នឹងក្លាយជាការផ្លាស់ប្តូរដ៏ធំមួយក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ៕ អត្ថបទ៖នាង សុភាវុធ



អត្ថបទដែលទាក់ទង

West Ham បំបែកកំណត់ត្រា EFL ផ្ទេរ Arne Engels ពី Celtic ក្នុងតម្លៃ ២២ លានផោន
2026/08/17 04:04:31 pm        104
Arsenal ឈ្នះ Manchester City ៣-០ លើកពាន Community Shield លើកទី ១៨
2026/08/17 03:11:29 pm        124
កាមេរូនឈ្នះជើងឯកបាល់ទាត់នារីទ្វីបអាហ្វ្រិក Women’s Africa Cup of Nations ជាលើកដំបូង
2026/08/17 01:19:46 pm        154

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យេម៉ែន៖ ក្រុមហ៊ូទី​បាញ់មីស៊ីលបាលីស្ទិកលឿនជាងសំឡេង ២គ្រាប់ ឆ្ពោះ​ទៅទីក្រុង Mocha និង​សមុទ្រក្រហម

2026/08/17 06:08:11 pm
​សេដ្ឋកិច្ចអ៊ីស្រាអែលងើបឡើងវិញ ជាមួយនឹងកំណើន ១៥,៤% នៅក្នុងត្រីមាសទី ២
2026/08/17 05:45:23 pm
​អ៊ីរ៉ង់និយាយថា មន្ត្រីស្ថានទូតបារាំងពីរនាក់ ត្រូវបានហាមឃាត់មិនឲ្យត្រឡប់ចូលប្រទេសនេះវិញទេ
2026/08/17 05:43:46 pm
​នាយករដ្ឋមន្ត្រី៖ ប៉ាគីស្ថាននឹងដើរតួនាទីស្ថាបនាជាមួយអារ៉ាប៊ីសាអ៊ូឌីត និងទួរ​គី ដើម្បីការពារតំបន់
2026/08/17 05:43:07 pm
​ចិនស្វែងរកដំណោះស្រាយនយោបាយ នៅឧបទ្វីបកូរ៉េ ខណៈលោក Trump បន្ថយសមយុទ្ធជាមួយទីក្រុងសេអ៊ូល
2026/08/17 05:42:32 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/17 06:20:16 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/17 01:35:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/17 10:47:29 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/17 11:39:47 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/17 03:32:08 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm