អនុប្រធានសមាគមអតីតយុទ្ធ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ គណៈកម្មាធិការ​សមាគម​អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកណ្តាល

2026/08/17 04:22:57 pm        142

កណ្ដាល៖ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក.)បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកណ្តាល ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ស្ថិតនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។


ពិធីនេះមានការអញ្ជើញចូលរួមពីគណៈកម្មាធិការកណ្តាលសមាគម, ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម គួច ចំរើន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកណ្តាល, លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត, លោកមេបញ្ជាការរាជអាវុធហត្ថខេត្ត, តំណាងស្នងការនគរបាលខេត្ត, លោក-លោកស្រីប្រធាមន្ទីរអង្គភាពជុំវិញខេត្ត, អភិបាលក្រុង-ស្រុក ជាប្រធាន អ.ន.ក.ក្រុង-ស្រុក, អាជ្ញាធរឃុំ-សង្កាត់ ជាប្រធានសាខា អ.ន.ក.ឃុំ-សង្កាត់ ព្រមទាំងអតីតយុទ្ធជន និងនិវត្តជន។


ជាកិច្ចស្វាគមន៍ ឯកឧត្តម គួច ចំរើន បានបង្ហាញពីរបាយការណ៍សកម្មភាពរបស់គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត ក្រុង-ស្រុក និងឃុំ-សង្កាត់ ដែលបានអនុវត្ត និងដោះស្រាយជូនអតីតយុទ្ធជន និងនិវត្តជនក្នុងមូលដ្ឋាននីមួយៗ។


ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បានសម្តែងការកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំសមាគមខេត្តគ្រប់ជាន់ថ្នាក់ ដែលបានអនុវត្តសកម្មភាព និងដោះស្រាយការលំបាកជូនបងប្អូនអតីតយុទ្ធជន និងនិវត្តជនជាបន្តបន្ទាប់។


ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម មានប្រសាសន៍ថា តបតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានរម្លឹកជាប់ជាប្រចាំទៅលើការជំរុញសកម្មភាពការងាររបស់សមាជិក សមាជិកទាំងអស់ដែលជាមន្រ្តីឱ្យសកម្ម ក្នុងការពិនិត្យដោះស្រាយការលំបាកនានារបស់អតីតយុទ្ធជន និងនិវត្តជន។


ឯកឧត្តម ទេសរដ្ឋមន្រ្តី មានប្រសាសន៍ទៀតថា យោងតាមអនុសាសន៍ខាងលើ គណៈកម្មាធិការកណ្តាលសមាគម បានរៀបចំផែនការសកម្មភាពកសាងអគារទីស្នាក់សមាគមតាមបណ្តារាជធានី-ខេត្តនៅទូទាំងប្រទេសសម្រាប់សមាជិក សមាជិការដែលជាមន្រ្តី មានកន្លែងសម្របសម្រួល ក៏ដូចជាផ្តល់សេវា និងទទួល ឬដោះស្រាយសំណូមពរ និងបញ្ហាប្រឈមទាំងឡាយរបស់អតីតយុទ្ធជន និងនិវត្តជន។


ឯកឧត្តម ទេសរដ្ឋមន្រ្តី បានបន្តថា បន្ទាប់ពីពិធីសម្ពោធ គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកណ្តាល ត្រូវរៀបចំឲ្យមានការក្រុមការងារប្រចាំការ ដើម្បីបែងចែកតួនាទី និងភារកិច្ចរបស់មន្រ្តី ក្នុងការបម្រើរាល់បញ្ហា និងតម្រូវការចាំបាច់ ដូចជា ការបញ្ជូលសមាជិកក្នុងសមាគម និងការស្នើសុំដីសម្បទានសង្គមកិច្ច និងផ្ទះជាដើម។


ឯកឧត្តម ទេសរដ្ឋមន្រ្តី ថ្លែងថា សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានទី១សមាគម តែងតែណែនាំ អំពីការចុះពិនិត្យឲ្យបានជាប់ជាប្រចាំជាមួយអតីតយុទ្ធជន និងនិវត្តជនក្នុងមូលដ្ឋាន ដើម្បីធានាពីជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាសុខុមាលភាព សំដៅជួយលើកស្ទួយជីវភាពពួកគាត់ឲ្យទទួលបាននូវអត្ថប្រយោជន៍ជាច្រើន និងជីវភាពរស់នៅកាន់តែល្អប្រសើរឡើង។


ក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានណែនាំដល់ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត និងជាប្រធាន អ.ន.ក.ខេត្ត និងថ្នាក់ដឹកនាំសមាគមគ្រប់ជាន់ថ្នាក់ ត្រូវធ្វើបច្ចុប្បន្នភាអតីតយុទ្ធជន និងនិវត្តជនក្នុងមូលដ្ឋានរបស់ខ្លួន ដោយចុះពិនិត្យពីសមាជិកណា អត់ថា អត់ផ្ទះ ដើម្បីដោះស្រាយផ្តល់ដី ផ្តល់ផ្ទះជូនពួកគាត់ សំដៅជួយលើកស្ទួយជីវភាពរស់នៅពួកគាត់ឲ្យកាន់តែល្អប្រសើរ។


សូមជម្រាបថា អគារទីស្នាក់ការគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកណ្តាល គឺជាខេត្តទី១៨ ដែលសមាគមបានសាងសង់អគារទីស្នាក់ការរួចរាល់ ខណៈបណ្តារាជធានី-ខេត្តចំនួន ៧ទៀត សមាគមកំពុងដំណើរការសាងសង់៕

អត្ថបទដែលទាក់ទង

យុវជនកម្ពុជាជួបជុំគ្នាដើម្បីជំរុញភាពធន់នឹងអាកាសធាតុ និងពង្រឹងសកម្មភាពអាកាសធាតុថ្នាក់ជាតិនៅក្នុងសន្និសីទ LCOY ឆ្នាំ ២០២៦
2026/08/17 05:32:31 pm        105
តំណាង ICCI ៖ វិនិយោគិនកូរ៉េចាប់អារម្មណ៍វិនិយោគលើការកែច្នៃកសិផល និងគ្រឿងសង្ហារិមនៅកម្ពុជា
2026/08/17 05:27:16 pm        112
ធនាគារជាតិ ចេញសារាចរណែនាំអំពីកាតព្វកិច្ចគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងការផ្តល់ព័ត៌មានគណនីអតិថិជន និងការបង្កកគណនី
2026/08/17 05:19:23 pm        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យេម៉ែន៖ ក្រុមហ៊ូទី​បាញ់មីស៊ីលបាលីស្ទិកលឿនជាងសំឡេង ២គ្រាប់ ឆ្ពោះ​ទៅទីក្រុង Mocha និង​សមុទ្រក្រហម

2026/08/17 06:08:11 pm
​សេដ្ឋកិច្ចអ៊ីស្រាអែលងើបឡើងវិញ ជាមួយនឹងកំណើន ១៥,៤% នៅក្នុងត្រីមាសទី ២
2026/08/17 05:45:23 pm
​អ៊ីរ៉ង់និយាយថា មន្ត្រីស្ថានទូតបារាំងពីរនាក់ ត្រូវបានហាមឃាត់មិនឲ្យត្រឡប់ចូលប្រទេសនេះវិញទេ
2026/08/17 05:43:46 pm
​នាយករដ្ឋមន្ត្រី៖ ប៉ាគីស្ថាននឹងដើរតួនាទីស្ថាបនាជាមួយអារ៉ាប៊ីសាអ៊ូឌីត និងទួរ​គី ដើម្បីការពារតំបន់
2026/08/17 05:43:07 pm
​ចិនស្វែងរកដំណោះស្រាយនយោបាយ នៅឧបទ្វីបកូរ៉េ ខណៈលោក Trump បន្ថយសមយុទ្ធជាមួយទីក្រុងសេអ៊ូល
2026/08/17 05:42:32 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/17 06:20:16 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/17 01:35:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/17 10:47:29 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/17 11:39:47 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/17 03:32:08 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm