គណៈកម្មការជំរឿនមន្ត្រីនៃក្រសួងមុខងារសាធារណៈ ចាប់ផ្តើមយុទ្ធនាការជំរឿនមន្ត្រីជាក់ស្តែង និងការធ្វើជីវមាត្រ នៅទីស្តីការក្រសួងរ៉ែ និងថាមពល ដែលជាក្រសួងគោលដៅទី២១ ក្នុងរយៈពេល ០២ថ្ងៃ គឺចាប់ពីថ្ងៃទី១៨ ដល់ទី១៩ ខែសីហា ឆ្នាំ២០២៦។
យុទ្ធនាការនេះ ធ្វើឡើងក្នុងគោលដៅយុទ្ធសាស្ត្រ ដើម្បីពង្រឹងតម្លាភាព គណនេយ្យភាព និងធានាសង្គតិភាពទិន្នន័យពិតប្រាកដ របស់មន្ត្រីរាជការស៊ីវិលដែលកំពុងបំពេញការងារនៅតាមអង្គភាពជាក់ស្តែង។ ក្នុងរយៈពេលពីរថ្ងៃនេះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់នៃក្រសួងរ៉ែ និងថាមពល នឹងអញ្ជើញមកបង្ហាញមុខ និងធ្វើបច្ចុប្បន្នភាពទិន្នន័យផ្ទាល់ខ្លួន ដោយភ្ជាប់មកជាមួយនូវឯកសារចាំបាច់នានា ស្របតាមកាលវិភាគដែលបានកំណត់យ៉ាងម៉ត់ចត់៕







