ទូតចិនប្រចាំកម្ពុជា៖ ចិន និងកម្ពុជា ជាមិត្តដែកថែបដែលជឿទុកចិត្តគ្នាទៅវិញទៅមក និងគាំទ្រគ្នាគ្រប់កាលៈទេសៈ

2026/08/17 04:40:16 pm        255

ភ្នំពេញ៖ ឯកឧត្តម WANG Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ចិន និងកម្ពុជា ជាមិត្តដែកថែប ដែលជឿទុកចិត្តគ្នាទៅវិញទៅមក និងគាំទ្រគ្នាគ្រប់កាលៈទេសៈ។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានបញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញចូលរួមពិធីបើក «សិក្ខាសាលាអន្តរជាតិអំពីគំរូនៃការអភិវឌ្ឍរបស់ប្រទេសចិន» នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ ឯកឧត្តម WANG Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា សិក្ខាសាលានាថ្ងៃនេះ ជាសិក្ខាសាលាលើកទី២ ដែលបានរំលេចឡើងអំពីសកម្មភាពផ្លាស់ប្ដូរ និងដកស្រង់បទពិសោធពីគ្នាទៅវិញទៅមក ស្ដីពីអភិបាលកិច្ចរវាងចិន និងកម្ពុជា។

ឯកឧត្តមជឿជាក់ថា តាមរយៈការសិក្សា និងការផ្លាស់ប្ដូរយោបល់ក្នុងសិក្ខាសាលានេះ សិក្ខាកាមទាំងអស់ពិតជាបំប្លែងលទ្ធផលសិក្សាទៅជាសមិទ្ធផលជាក់ស្ដែង ក្នុងការលើកកម្ពស់កម្រិតអភិបាលកិច្ច ជំរុញការធ្វើទំនើបកម្មឧស្សាហកម្ម និងកែលម្អសុខុមាលភាពជីវភាពរស់នៅរបស់ប្រជាជន ព្រមទាំងរួមចំណែកយ៉ាងសកម្ម ដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ឆែម គាតរិទ្ធី ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស បានបង្ហាញនូវសេចក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានចូលរួមក្នុងសិក្ខាសាលានេះ និងបានថ្លែងអំណរគុណចំពោះការផ្ដល់កិច្ចសហប្រតិបត្តិរវាងប្រទេសទាំងពីរ ដែលបានឆ្លុះបញ្ចាំងយ៉ាងស៊ីជម្រៅអំពីទំនាក់ទំនងមិត្តភាពដ៏យូរអង្វែង និងមានមូលដ្ឋានគ្រឹះពីប្រវត្តិសាស្ត្រនៃការផ្លាស់ប្តូរចំណេះដឹង និងវប្បធម៌ រយៈពេលជាង១៣សតវត្សកន្លងមក។ ជាពិសេសការជួបជុំគ្នារវាងគណៈប្រតិភូនៃសាកលវិទ្យាល័យប៉េកាំង និងភាគីកម្ពុជានាព្រឹកនេះ មិនមែនគ្រាន់តែជាទំនាក់ទំនងកិច្ចការទូតធម្មតានោះទេ ប៉ុន្តែគឺជាការបន្តពង្រឹងលើផ្នែកចំណេះដឹង និងការស្រាវជ្រាវ ដែលជាកត្តាគន្លឹះក្នុងការកសាងធនធានមនុស្សសម្រាប់អនាគត។

ឯកឧត្តមទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស បានសម្តែងការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការត្បូង-ត្បូង ក្នុងការរៀបចំសិក្ខាសាលាដែលមានសារៈសំខាន់នេះ ដោយចាត់ទុកថា វាជាវេទិកាដ៏មានតម្លៃសម្រាប់ការផ្លាស់ប្តូរចំណេះដឹង និងការសិក្សាពីបទពិសោធន៍អភិវឌ្ឍន៍របស់ប្រទេសចិន ដែលអាចផ្តល់ជាគំនិត និងមេរៀនដ៏សំបូរបែបនិងជាប្រយោជន៍សម្រាប់ការអភិវឌ្ឍកម្ពុជា។

បន្ថែមលើនេះ ឯកឧត្តមទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ក៏បានគូសរំលេចផងដែរថា សិក្ខាសាលានេះនឹងពង្រឹងចំណងមិត្តភាពរវាងកម្ពុជានិងចិន, ជាពិសេសរវាងទីស្ដីការគណៈរដ្ឋមន្ត្រី ក្រសួងពាណិជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា និងសាកលវិទ្យាល័យប៉េកាំង ក៏ដូចជារវាងប្រជាជននៃប្រទេសទាំងពីរផងដែរ៕


អត្ថបទដែលទាក់ទង

យុវជនកម្ពុជាជួបជុំគ្នាដើម្បីជំរុញភាពធន់នឹងអាកាសធាតុ និងពង្រឹងសកម្មភាពអាកាសធាតុថ្នាក់ជាតិនៅក្នុងសន្និសីទ LCOY ឆ្នាំ ២០២៦
2026/08/17 05:32:31 pm        105
តំណាង ICCI ៖ វិនិយោគិនកូរ៉េចាប់អារម្មណ៍វិនិយោគលើការកែច្នៃកសិផល និងគ្រឿងសង្ហារិមនៅកម្ពុជា
2026/08/17 05:27:16 pm        112
ធនាគារជាតិ ចេញសារាចរណែនាំអំពីកាតព្វកិច្ចគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងការផ្តល់ព័ត៌មានគណនីអតិថិជន និងការបង្កកគណនី
2026/08/17 05:19:23 pm        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យេម៉ែន៖ ក្រុមហ៊ូទី​បាញ់មីស៊ីលបាលីស្ទិកលឿនជាងសំឡេង ២គ្រាប់ ឆ្ពោះ​ទៅទីក្រុង Mocha និង​សមុទ្រក្រហម

2026/08/17 06:08:11 pm
​សេដ្ឋកិច្ចអ៊ីស្រាអែលងើបឡើងវិញ ជាមួយនឹងកំណើន ១៥,៤% នៅក្នុងត្រីមាសទី ២
2026/08/17 05:45:23 pm
​អ៊ីរ៉ង់និយាយថា មន្ត្រីស្ថានទូតបារាំងពីរនាក់ ត្រូវបានហាមឃាត់មិនឲ្យត្រឡប់ចូលប្រទេសនេះវិញទេ
2026/08/17 05:43:46 pm
​នាយករដ្ឋមន្ត្រី៖ ប៉ាគីស្ថាននឹងដើរតួនាទីស្ថាបនាជាមួយអារ៉ាប៊ីសាអ៊ូឌីត និងទួរ​គី ដើម្បីការពារតំបន់
2026/08/17 05:43:07 pm
​ចិនស្វែងរកដំណោះស្រាយនយោបាយ នៅឧបទ្វីបកូរ៉េ ខណៈលោក Trump បន្ថយសមយុទ្ធជាមួយទីក្រុងសេអ៊ូល
2026/08/17 05:42:32 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/17 06:20:16 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/17 01:35:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/17 10:47:29 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/17 11:39:47 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/17 03:32:08 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm