U23 កម្ពុជា​បើកឆាក​យកឈ្នះ U23 ឡាវ ៤-១ ខណៈ​ថៃ​ស្គាល់​ជ័យជម្នះ​ដំបូង

2022/05/10 10:01:33 am        476

​បាល់ទាត់៖ ​ក្រុមបាល់ទាត់ U23 កម្ពុជា​បានចាប់ផ្តើម​ប្រកួត​ដំបូង​នៅ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម ​ជាមួយនឹង​ជំនឿ​ចិត្តតាមរយៈ​ជ័យជម្នះ ៤-១ លើ U23 ឡាវ​។ ​​ខ្សែប្រយុទ្ធ​បឹងកេត សៀង ច​ន្ធា បើក​ការ​នាំមុខ​ឱ្យ​កម្ពុជា​តាំងពី​នាទី​ទី៤ ដែលជា​ការ​អូស​បាល់​ទៅ​ម្នាក់ឯង​យ៉ាង​អស្ចារ្យ មុន​ពេលដែល​ខ្សែការពារ​ឡាវ Anantaza ភ្លាត់ស្នៀត​ចូល​ទី​ខ្លួនឯង ១០នាទី​បន្ទាប់​។

​​ឈានដល់​វគ្គ​ទី២ គី រី​ណា ​បន្ថែម​ការនាំ​មុខ​ឱ្យ​កម្ពុជា ៣-០ នៅ​នាទី​ទី៦៤ តែឡាវ​ក៏​តប​បាន​មួយ​គ្រាប់​វិញ​ដោយ Phouvieng Phounsavath បី​នាទី​បន្ទាប់​។ ​​មិនទាន់​អស់​ទេ កម្ពុជា​ក៏​រកបាន​គ្រាប់​បង្ហើយ​របស់ខ្លួន​ដោយ អ៊ី​ម សំ​អូន ក្នុងការ​បង្ហាញខ្លួន​លើកដំបូង​របស់​កីឡាករ​មកពី​គិរីវង់​សុខ​សែន​ជ័យ ខ្ចី​ជើង​ពី​ភ្នំពេញ​ក្រោ​ន​។ ​​ជ័យជម្នះ​នេះ​បានក្លាយ​ជា​ទន់​មួយ​សំរាប់​កម្ពុ​ជា មុន​បន្ត​ជួប​ជាមួយ​ក្រុម​ខ្លាំង​ផ្សេងៗ​ទៀត​នៅក្នុង​ពូ​ល B នេះ​រួមមាន​សិង្ហ​បុរី ថៃ និង​ម៉ាឡេស៊ី​។

​​ងាក​មក​មួយ​ប្រកួត​ទៀត​ក្នុង​ពូ​ល B នេះដែរ​ថៃ​រកបាន​ជ័យជម្នះដំបូង​របស់ខ្លួន​ បន្ទាប់​ពី​ភ្លាត់ស្នៀត​ចាញ់​ម៉ាឡេស៊ី ២-១ ចុង​ម៉ោង​កាលពី​ប្រកួត​បើកឆាក​។ ​​លើក​នេះ​ក្រុម​របស់លោក Alexandre Polking មិនឱ្យ​ភ្លាត់​ឱកាស​ ៣ពិន្ទុ​ឡើយ​ដោយបាន​បំបាក់​ក្រុម U23 សិង្ហ​បុរី ៥-០​។ ​​សរុប​ពិន្ទុ​ក្នុង​ពូ​ល​នេះ​ថៃ​លេង​ ២​ប្រកួត​មាន ៣ពិន្ទុ​ឈរលើ​គេ​ ខណៈ​កម្ពុជា និង​ម៉ាឡេស៊ី​លេង ១ប្រកួត​មាន ៣ពិន្ទុ​ផងដែរ​ឈរ​លេខ២ និង​លេខ៣​។ ​​ប្រកួត​បន្ទាប់​នៅក្នុង​ពូ​ល B នេះ កម្ពុជា​ត្រូវ​ជួប​សិង្ហ​បុរី​ស្អែក​នេះ ខណៈ​ម៉ាឡេស៊ី​ជួប​ឡាវ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        106
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        120
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm