ឃី​ក​បុក​ស៊ី​ង​កម្ពុជា​ឈ្នះ ១ ចាញ់ ៣ ក្នុង​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​ថ្ងៃទី​២

2022/05/10 05:35:38 pm        443

ឃី​ក​បុក​ស៊ី​ង​៖ ក្រុម​កីឡា​ឃី​ក​បុក​ស៊ី​ង​ជម្រើសជាតិ​កម្ពុជា បានបញ្ចប់​យុទ្ធនា​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣១ ថ្ងៃទី២ ជាមួយ​លទ្ធផល​មិនសូវ​គាប់ប្រសើរ​ឡើយ បន្ទាប់ពី​កីឡាករ​-​កីឡាការិនី ៤​រូប​ចុងក្រោយដែល​ធ្វើការ​ប្រកួត​ជុំ​ដំបូងកាលពី​ថ្ងៃទី​០៩ ខែឧសភា​ម្សិលមិញបានទទួល​ជ័យជម្នះ​តែ​ម្នាក់​ប៉ុណ្ណោះ។​

​កីឡាករ​កម្ពុជាដែល​ទទួលបាន​ជ័យជម្នះ​នេះគឺ​កីឡាករ ឈឿង ល្វៃ ដែល​បាន​យក​កីឡាករ​សិង្ហ​បុរី Nazri Bin Sutari Muhammad ដោយ​ពិន្ទុដើម្បី​ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​បាន​កក់​មេដាយ​សំរឹទ្ធលើ​វិញ្ញាសា ៧១​គីឡូក្រាម បន្ទាប់ពី​ធ្វើការ​ប្រកួត​ដ៏​ស្វិតស្វាញ​ពេញ ៣​ទឹក។​ ​រីឯ​កីឡាករ​-​កីឡាការិនី ៣​រូប​ទៀតដែល​របូត​ឱកាស​ឡើង​វគ្គ​បន្ដរួមមាន​កីឡាករ ខាំ ខ្លា​នាង ប្រកួត​ចាញ់​ពិន្ទុ​កីឡាករ​ម៉ាឡេស៊ី Masdor Mohammad Rifdean ដោយ​ពិន្ទុលើ​វិញ្ញាសា​ទម្ងន់ ៥១​គីឡូក្រាម​, កីឡាករ ឈុត វ៉ាន់​ថង ចាញ់​ម្ចាស់ផ្ទះ​វៀតណាមកីឡាករ Nguyen Quang Huy ដោយ​ពិន្ទុលើ​វិញ្ញាសា​ទម្ងន់ ៦០​គីឡូក្រាម និង​កីឡាការិនី ទូច ចាន់​វ​ត្តី ចាញ់​កីឡាករ​ថៃ Namrak Surachada ដោយ​ពិន្ទុលើ​វិញ្ញាសា​ទម្ងន់ ៥៦​គីឡូក្រាម។​

​សរុប​លទ្ធផល​របស់​ក្រុម​អត្ត​ព​លិ​ក​កីឡា​ឃី​ក​បុក​ស៊ី​ង​កម្ពុជា បន្ទាប់ពី​បញ្ចប់​ការប្រកួត​ជុំ​ដំបូងក្នុងចំណោម​កីឡាករ​-​កីឡាការិនី ៩​រូបគឺមាន ៥​រូបបាន​ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រនៃ​ព្រឹត្តិការណ៍​ប្រចាំ​តំបន់​នេះ រួមមាន​កីឡាករ ឈឿង ល្វៃ រួមជាមួយ​មិត្ត​រួម​ជាតិ​កីឡាករ ទូច រ៉ា​ឆាន់​, កាន់ ម៉េង​ហុង និង សាន រ៉ា​គីម ដែល​ដណ្ដើមបាន​ជ័យជម្នះ​ក្នុងការ​ប្រកួត​ថ្ងៃទី​១ ខណៈ​ម្នាក់ទៀតគឺ​កីឡាករ លន់ បញ្ញា ដែល​បាន​ចាប់ឆ្នោត​ឈរ​ចាំ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​បាន​កក់​មេដាយ​សំរឹទ្ធ​ក្នុង​ដៃ​ផងដែរ៕ ​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        141
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        152
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm