ពលរដ្ឋឆ្លងដែនតាមច្រកប៉ោយប៉ែតកើនឡើង ខណៈអាជ្ញាធរខ្មែរ គ្រោងជួបថៃបើកច្រក ២ទៀត

2022/05/10 05:57:46 pm        1.6 K

ភ្នំពេញ៖ កំណើនប្រជាពលរដ្ឋ និងពលករខ្មែរ ឆ្លងដែនតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយអាជ្ញាធរនៃខេត្តបន្ទាយមានជ័យ បានគ្រោងជួបពិភាក្សាជាមួយអាជ្ញាធរថៃ ដើម្បីបើកច្រកតំបន់ចំនួន ២ទៀត ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ បានមានប្រសាសន៍ថា ចាប់ពីថ្ងៃបើកច្រកទ្វារអន្តរជាតិប៉ោយប៉ែត ការធ្វើដំណើររបស់ពលរដ្ឋឆ្លងដែនទៅមកប្រទេសធម្មតា ប៉ុន្តែនារយៈពេលចុងក្រោយមកនេះមានការកើនឡើង ដោយសារអាជ្ញាធរបានជួយសម្រួលនូវឯកសារគតិយុត្តផ្សេងៗ កាន់តែមានភាពងាយស្រួល ។

ឯកឧត្តមបានបន្តថា សម្រាប់ការធ្វើប័ណ្ណព្រំដែន ក៏មានការកើនឡើង ព្រោះប្រជាពលរដ្ឋមានតម្រូវការឆ្លងទៅខេត្តស្រះកែវ នៃប្រទេសថៃ ពិសេសអ្នកទៅប្រកបរបរនៅក្នុងផ្សារថៃមួយឈ្មោះ “រោងក្លឿ” ហើយអាជ្ញាធរខេត្តបន្ទាយមានជ័យ គ្រោងជួបអាជ្ញាធរនៃប្រទេសថៃ បើកច្រកតំបន់ ២ទៀត គឺច្រកម៉ាឡៃ និងច្រកបឹងត្រកួន ដើម្បីសម្រួលដល់ការងារផ្សេងៗ របស់ពលរដ្ឋនៃប្រទេសទាំងពីរ ។

អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ទន្ទឹមនេះអាជ្ញាធរតាមបន្ទាត់ព្រំដែន នៅតែបន្តអនុវត្តនូវវិធានការផ្សេងៗ ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ រួមទាំងធ្វើការផ្សព្វផ្សាយ ដល់ពលករដែលចេញមកពីថៃ មិនទាន់ចាក់វ៉ាក់សាំង ឲ្យពួកគេទៅចាក់ឲ្យបានគ្រប់គ្នា ។

 គួរបញ្ជាក់ថា អាជ្ញាធរនៃប្រទេសថៃ បានសម្រេចបើកច្រកទ្វារព្រំដែនមួយចំនួនឡើងវិញ ជាមួយកម្ពុជា ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ ក្នុងនោះមានច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីឲ្យពលរដ្ឋអាចធ្វើដំណើរចេញចូលឡើងវិញ ដោយមានភ្ជាប់ជាមួយនូវលិខិតឆ្លងដែន (Passsport), ប័ណ្ណព្រំដែន (Border Pass) រួមទាំងមានប័ណ្ណបញ្ជាក់ការវ៉ាក់សាំងកូវីដ-១៩ ផងដែរ ៕ អត្ថបទ៖ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        193
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm