ទណ្ឌកម្ម​បាន​បង្ខំ​ឲ្យ​រុស្ស៊ី​កាត់បន្ថយ​ផលិតផល​ប្រេង​របស់​ខ្លួន​ ១​លាន​បារ៉ែល​ក្នុង​មួយថ្ងៃ​

2022/05/10 05:57:05 pm        795

​រុស្ស៊ី៖ យោង​តាម​លោក Mike Muller ដែល​ជា​ប្រធាន​ទីភ្នាក់ងារ​ថាមពល Vitol អាស៊ី ដែល​ជា​ពាណិជ្ជករ​ប្រេង​ឆៅ​ឯករាជ្យ​ធំ​បំផុត​របស់​ពិភពលោក ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​រុស្ស៊ី​បាន​កាត់​បន្ថយ​ការផលិត​ប្រេង​ឆៅ ១​លាន​បារ៉ែល​ចេញពី​ការផលិត​របស់​ខ្លួន​ជា​រៀងរាល់ថ្ងៃ ប៉ុន្តែ​នោះ​គ្រាន់​តែ​ជា​ការ​ធ្លាក់​ចុះ​តិចតួច បើ​ប្រៀបធៀប​ទៅ​នឹង​ផល​ប៉ះពាល់​ដែល​បាន​ព្យាករណ៍។​

​រុស្ស៊ី​កំពុង​ផលិត​ប្រេង​ឆៅ​បាន​ប្រហែល ១១​លាន​បារ៉ែល​ក្នុង​មួយថ្ងៃ​រហូតដល់​ថ្ងៃដែល​ខ្លួន​បាន​លុកលុយ​អ៊ុយ​ក្រែ​ន​កាលពី​ចុងខែ​កុម្ភៈ​។ ក្នុង​នោះ​បាន​នាំចេញ​ប្រមាណ ៧​លាន​បារ៉ែល​ក្នុង​មួយថ្ងៃ​។ ប៉ុន្តែ​ការ​ដាក់​ទណ្ឌកម្ម និង​ពហិការ​ផលិត​ផល​របស់​ខ្លួន​បាន​រំខាន​ដល់​ពាណិជ្ជកម្ម និង​កាត់បន្ថយ​តម្រូវការ ដោយ​បង្ខំ​ឲ្យ​រុស្ស៊ី​កាត់បន្ថយ​ការ​ផ្គត់ផ្គង់​របស់​ខ្លួន​។ សហភាព​អឺរ៉ុប​ក៏​កំពុង​រៀបចំ​ផែនការ​លើ​បម្រាម​នាំចូល​ប្រេង​ឆៅ​ពី​រុស្ស៊ី​ទាំងស្រុង​ផង​ដែរ​។​ ​រុស្ស៊ី​រក​ចំណូល​បាន ៦៦ពាន់​លាន​ដុល្លារ​ពី​ការនាំចេញ​ឥន្ធនៈ​ហ្វូ​ស៊ី​ល​ក្នុង​រយៈពេល​ ២​ខែ​ចាប់​តាំង​ពី​ចូល​វាយប្រហារ​អ៊ុយ​ក្រែ​ន នេះ​បើ​យោង​តាម​របាយការណ៍​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ថាមពល ​និង​ខ្យល់​ស្អាត​ដែល​ចេញផ្សាយ​កាលពី​សប្តាហ៍​មុន​។ ប្រហែល​ពាក់កណ្ដាល​នៃ​ប្រាក់ចំណូល​ចំនួន ១៤៧​ពាន់​លាន​ដុល្លារ​ដែល​ខ្លួន​បាន​កត់ត្រា​គឺ​សម្រាប់​តែ​ក្នុង​ឆ្នាំ២០២១ ប៉ុណ្ណោះ ខណៈ​តម្លៃ​ថាមពល​បាន​ហក់​ឡើង​នៅ​ឆ្នាំនេះ​។ ​លោក Muller បាន​និយាយ​នៅ​ក្នុង​បណ្ដាញ​សង្គម​ថា នៅ​មាន​ប្រទេស​ជាច្រើន​នៅ​អាស៊ី អាហ្វ្រិក និង​អាមេរិក​ឡាទីនដែល​មិនបាន​ដាក់ទណ្ឌកម្ម​ប្រឆាំង​នឹង​រុស្ស៊ី​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        67
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        63
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        62

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm