កិច្ចសហប្រតិបត្តិការឥណ្ឌា-កម្ពុជា បន្តមានសន្ទុះវិជ្ជមាន ខណៈ​ទំនាក់​ទំនង​ធុរកិច្ច​កាន់​តែ​រីក​ចម្រើន

2026/08/18 12:32:34 pm        143

ភ្នំពេញ៖ កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងឥណ្ឌា និងកម្ពុជា បាន​រក្សា​សន្ទុះ​វិជ្ជមាន​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ជាពិសេស​តាមរយៈការ​កើន​ឡើង​នៃ​ទំនាក់​ទំនង​ធុរកិច្ច​រវាង​សហគមន៍​ធុរកិច្ច​នៃ​ប្រទេស​ទាំង​ពីរលើវិស័យសំខាន់ៗជាច្រើន។ ការលើក​ឡើង​នេះ​ធ្វើ​ឡើង​ក្នុង​ពិធី​អបអរ​សាទរ​ទិវា​ឯករាជ្យ​ជាតិ​លើកទី៨០ នៃសាធារណរដ្ឋឥណ្ឌា ដែលប្រារព្ធឡើងនៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា។

ឯកឧត្តម បាវីតលុង វ៉ាន់ឡាល់វ៉ាវណា (Bawitlung Vanlalvawna) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងឥណ្ឌា និងកម្ពុជា បានបន្ត​កើនឡើងនូវទំនាក់ទំនងធុរកិច្ចរវាងសហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ ដែលផ្តោតលើវិស័យសំខាន់ៗ រួមមាន បច្ចេកវិទ្យាព័ត៌មាន ឱសថសាស្ត្រ សុខាភិបាល កសិកម្ម និងអប់រំ ជាដើម។

ឯកឧត្តម ក៏បានគូសបញ្ជាក់អំពីវឌ្ឍនភាពជាវិជ្ជមានក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យកសាងសមត្ថភាព រួមមាន អាហារូបករណ៍របស់ក្រុមប្រឹក្សាឥណ្ឌាសម្រាប់ទំនាក់ទំនងវប្បធម៌ (ICCR), និងកម្មវិធីបណ្តុះបណ្តាល​បច្ចេកទេស និងសេដ្ឋកិច្ចឥណ្ឌា (ITEC), ការអភិរក្សបេតិកភណ្ឌ និងគម្រោងផ្តល់ផលរហ័ស (QIPs), ព្រមទាំង ការបើកដំណើរការការិយាល័យអនុព័ន្ធយោធា និងមជ្ឈមណ្ឌលយោគៈ និងរបាំ នៅស្ថានទូតឥណ្ឌា ដើម្បីសម្រួលដល់ទំនាក់ទំនងកាន់តែប្រសើរ និងពង្រីកវិសាលភាពកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធកាន់តែទូលំទូលាយនៅក្នុងប្រទេសកម្ពុជា។

ដោយឡែក ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា នៅលើវិស័យសេដ្ឋកិច្ច ទំហំពាណិជ្ជកម្មទ្វេភាគីបានបន្តកើនឡើង ស្របពេលដែលសកម្មភាពទេសចរណ៍ក៏មានការកើនឡើងផងដែរ រួមមាន ការតភ្ជាប់ជើងហោះហើរត្រង់ និងគំនិតផ្តួចផ្តើមថ្មីៗ ដូចជា ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលថ្មីៗនេះនូវការទូទាត់ឆ្លងដែនតាមរយៈ QR Code។ កម្ពុជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រជាបន្តបន្ទាប់របស់ឥណ្ឌា ចំពោះការកសាងសមត្ថភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា តាមរយៈកម្មវិធី និងវិធានការនានា រួមមាន ការពង្រីកគម្រោងផ្តល់អនុគ្រោះពន្ធគយដោយមិនគិតពន្ធសម្រាប់កម្ពុជា ព្រមទាំង ការផ្តល់អាហារូបករណ៍ និងគម្រោងផលប៉ះពាល់រហ័ស ជាដើម​។

ឯកឧត្តម ថ្លែងទៀតថា ក្រៅពីវិស័យសហប្រតិបត្តិការទាំងនេះ កម្ពុជា និងឥណ្ឌា មានទំនាក់ទំនងវប្បធម៌ និងអរិយធម៌ដ៏សម្បូរបែប និងយូរអង្វែង ដែលមានឫសគល់តាំងពីការផ្លាស់ប្តូរទំនាក់ទំនងជាប្រវត្តិសាស្ត្រ និងមរតករួមអស់ជាច្រើនសតវត្សរ៍មកហើយ។ ចាប់ពីអក្សរសាស្ត្រ និងភាសា រហូតដល់សិល្បៈសម្តែង និងប្រពៃណី ប្រទេសទាំងពីរនៅតែមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយគ្នា។

សូមបញ្ជាក់ កម្ពុជា-ឥណ្ឌា ក៏សម្លឹងឆ្ពោះទៅមុខ នូវការប្រារព្វខួបលើកទី៧៥ នៃទំនាក់ទំនងការទូតកម្ពុជា-ឥណ្ឌា នៅឆ្នាំក្រោយដោយប្រទេសទាំងពីរនឹងបន្ត​កសាងមូលដ្ឋានគ្រឹះដ៏រឹងមាំ និងបន្តលើកកម្ពស់ភាពជាដៃគូឱ្យកាន់តែប្រសើរឡើង ដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងដើម្បីពង្រឹងភាពធន់ ការតភ្ជាប់ និងវឌ្ឍនភាពជាមួយសហគមន៍អន្តរជាតិទាំងមូល៕ អត្ថបទ៖ ធូ វិរៈ

 

អត្ថបទដែលទាក់ទង

នាវាល្បាតសមុទ្ររបស់អង់គ្លេសមួយគ្រឿងនឹងចូលសំចតនៅមូលដ្ឋានសមុទ្ររាមកម្ពុជារយៈពេល ៨ថ្ងៃក្នុងខែសីហានេះ
2026/08/18 01:58:15 pm        57
មេបញ្ជាការកងទ័ពជើងគោកកម្ពុជា-ម៉ាឡេស៊ី ជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូ ដើម្បីបន្ត​ពង្រឹង​ទំនាក់ទំនងរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ
2026/08/18 01:57:07 pm        56
ការដាក់បញ្ចូលបេក្ខភាពតំបន់រ៉ាមសារព្រែកទាល់ជាឧទ្យានបេតិកភណ្ឌអាស៊ាននឹងអាចជំរុញវិស័យទេសចរណ៍
2026/08/18 01:53:38 pm        67

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាវាល្បាតសមុទ្ររបស់អង់គ្លេសមួយគ្រឿងនឹងចូលសំចតនៅមូលដ្ឋានសមុទ្ររាមកម្ពុជារយៈពេល ៨ថ្ងៃក្នុងខែសីហានេះ

2026/08/18 01:58:15 pm
​មេបញ្ជាការកងទ័ពជើងគោកកម្ពុជា-ម៉ាឡេស៊ី ជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូ ដើម្បីបន្ត​ពង្រឹង​ទំនាក់ទំនងរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ
2026/08/18 01:57:07 pm
​ការដាក់បញ្ចូលបេក្ខភាពតំបន់រ៉ាមសារព្រែកទាល់ជាឧទ្យានបេតិកភណ្ឌអាស៊ាននឹងអាចជំរុញវិស័យទេសចរណ៍
2026/08/18 01:53:38 pm
​រដ្ឋសភាកំណត់យកថ្ងៃទី២០សីហាខាងមុខ ដើម្បីពិភាក្សា និង​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្តីពី​វិសោធន​កម្ម​ច្បាប់​ស្ដីពីកា​រគ្រ​ប់គ្រងរដ្ឋបាលឃុំ-សង្កាត់
2026/08/18 01:46:45 pm
​សមាគមខ្មែរកម្ពុជាក្រោម នាំយកទឹកពិសារបរិសុទ្ធ និងស្បៀងអាហារប្រគល់ជូនកងពលតូចថ្មើរជើងលេខ៤១ ប្រចាំទិសទី២
2026/08/18 01:45:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/18 02:32:45 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/17 01:35:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/17 10:47:29 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/17 11:39:47 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/17 03:32:08 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm