ពានបាល់ទះ សម្ដេចធិបតី នឹងក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដើម្បីពង្រឹង​ក្រុម​កម្ពុជា​ត្រៀម​ការ​ប្រកួត​អន្ដរជាតិនានា

2026/08/18 02:17:16 pm        153

សហព័ន្ធកីឡាបាល់ទះកម្ពុជា បានប្រកាសនឹងរៀបចំការប្រកួតបាល់ទះពានរង្វាន់ «សម្ដេចធិបតី» ជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដើម្បីផ្ដល់ឱកាស និងពង្រឹងសមត្ថភាព​ក្រុមកីឡាករ​ជម្រើស​ជាតិកម្ពុជា សម្រាប់ត្រៀមចូលរួមព្រឹត្តិការណ៍អន្ដរជាតិនានា ពិសេសស៊ីហ្គេមចំពោះមុខ នៅប្រទេសម៉ាឡេស៊ី នាឆ្នាំ២០២៧ ខាងមុខ។

នេះបើតាមការលើកឡើងរបស់លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការប្រកួតបាល់ទះពានរង្វាន់ «សម្ដេចធិបតី» រដូវកាលទី២ ឆ្នាំ២០២៦ កាលពីល្ងាចថ្ងៃទី១៧ ខែសីហា មុនការប្រកួតផ្លូវការ ដែលគ្រោងនឹងប្រព្រឹត្តទៅពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែសីហាខាងមុខ នៅវិមានពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញ។

នេះជាលើកទី២ ដែលសហព័ន្ធទទួលបានការអនុញ្ញាតជាគោលការណ៍ពីសម្ដេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដើម្បីរៀបចំព្រឹត្តិការណ៍បាល់ទះនេះឡើង ក្រោយការរៀបចំលើកដំបូង កាលពីឆ្នាំ២០២៤ និងខកខានរៀបចំវិញ នៅឆ្នាំ២០២៥ ។ ប៉ុន្ដែដោយមានការជំរុញពីថ្នាក់ដឹកនាំសហព័ន្ធ និងមានការគាំទ្រពីប្រមុខរាជរដ្ឋាភិបាល ពានសម្ដេចធិបតី នេះ នឹងត្រូវរៀបចំជាប្រចាំ ចាប់ពីឆ្នាំ២០២៦ នេះតទៅ។

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ បន្ដថា ការជំរុញឲ្យបន្ដរៀបចំពានរង្វាន់ប្រមុខថ្នាក់ដឹកនាំនេះ គឺដើម្បីជាឱកាសវាស់ស្ទង់ និងពង្រឹងសមត្ថភាពកីឡាករ ដែលបានប្រមូលផ្ដុំក្នុងជំរុំជម្រើសជាតិ តាមរយៈការអញ្ជើញបណ្ដាក្លិប និងក្រុមជម្រើសជាតិខ្លាំងមកចូលរួម ជាក់ស្ដែងលើកនេះ សហព័ន្ធបានអញ្ជើញក្រុម MBSA របស់ម៉ាឡេស៊ី និងក្រុម Dong Hai របស់វៀតណាម មកចូលរួម ខណៈក្រុមជម្រើសជាតិកម្ពុជា បានបែងចែកជា ២ក្រុម គឺក្រុមA និងក្រុមB ដើម្បីចូលរួមព្រឹត្តិការណ៍ដ៏សំខាន់នេះ។

ទន្ទឹមជាមួយគ្នាលោកក៏បានសម្ដែងការសោកស្ដាយ ចំពោះក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ដែលដំបូងឡើយត្រូវចូលរួមប្រជែងពានដែរ តែដោយសារការប្រកួតនេះ ស្ថិតក្នុងរដូវកាលប្រមូលផ្ដុំជម្រើសជាតិ ដែលបណ្ដាប្រទេសនានា មិនអាចប្រកួតពានរង្វាន់បាន គឺបានត្រឹមប្រកួតលក្ខណៈមិត្តភាព។ ដូច្នេះឥណ្ឌូនេស៊ី នឹងចូលរួមប្រកួតលក្ខណៈមិត្តភាព តែជាមួយក្រុមជម្រើសជាតិកម្ពុជាប៉ុណ្ណោះ ដើម្បីចៀសវាងការរងទណ្ឌកម្មពីសហព័ន្ធកីឡាបាល់ទះអាស៊ី និងអន្ដរជាតិ។

យ៉ាងណាក្ដីក្នុងនាមសហព័ន្ធ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ នៅតែចាត់ទុកវត្តមានក្រុមជម្រើសជាតិឥណ្ឌូនេស៊ី មកប្រកួតមិត្តភាពនៅកម្ពុជា គឺជាមោទនភាព ព្រោះបង្ហាញឲ្យឃើញថា សមត្ថភាពកីឡាករបាល់ទះកម្ពុជា ត្រូវបានទទួលស្គាល់ដោយក្រុមខ្លាំងប្រចាំតំបន់ ។ លោកថា ដំបូងឡើយឥណ្ឌូនេស៊ី ត្រូវទៅបោះជំរុំហ្វឹកហាត់នៅជប៉ុន ដើម្បីត្រៀមកីឡាអាស៊ី តែការសម្រេចមកលេងមិត្តភាពជាមួយកម្ពុជានេះ គឺជារឿងល្អ ហើយក៏ជាឱកាសសម្រាប់ក្រុមកម្ពុជា បានវាស់ស្ទង់ និងអភិវឌ្ឍសមត្ថភាពមួយកម្រិតបន្ថែមទៀតផងដែរ។

សម្រាប់រដូវកាលទី២ នៃពានរង្វាន់ «សម្ដេចធិបតី» នេះដែរ ក្នុងចំណោមបេក្ខភាព ៤ក្រុមចូលរួម គឺត្រូវធ្វើការប្រកួតវិលជុំសន្សំពិន្ទុ ពីថ្ងៃទី១៩-២១ ខែសីហា មុនបន្ដការប្រកួតវគ្គខ្វែង រវាងក្រុមលេខ១ ជួបលេខ៤ និងលេខ២ ជួបលេខ៣ នាថ្ងៃទី២២-សីហា ហើយក្រុមឈ្នះ នឹងត្រូវឡើងទៅជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រ ដើម្បីដណ្ដើមពាននាថ្ងៃទី២៣ ខែសីហា។ 

ទន្ទឹមជាមួយគ្នានៅថ្ងៃបើកការប្រកួតពានសម្ដេចធិបតី នាល្ងាចថ្ងៃទី១៩ ខែសីហា ក៏នឹងមានការប្រកួតមិត្តភាពអន្ដរជាតិ រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិឥណ្ឌូនេស៊ីផងដែរ មុនក្រុមទាំងពីរ ត្រូវជួបគ្នាក្នុងលក្ខណៈមិត្តភាព ជាលើកទី២ នាថ្ងៃទី២៥ ខែសីហាខាងមុខ។ ជាមួយព្រឹត្តិការណ៍បាល់ទះដ៏ធំនេះដែរ សហព័ន្ធនឹងមានការលក់សំបុត្រ ដើម្បីកៀរគរមូលនិធិសម្រាប់បែងចែកមួយផ្នែកជួយដល់វីរកងទ័ពជួរមុខ មួយផ្នែកជួយដល់បងប្អូនជនភៀសសឹក និងមួយផ្នែកបរិច្ចាគជួយដល់មន្ទីរពេទ្យកុមារផងដែរ៕ អត្ថបទ លី ឈុនឡា


 

អត្ថបទដែលទាក់ទង

លោក Conor៖ គ្មានលេសត្រូវប្រកែក ក្រោយ ISI ផ្ដល់អ្វីៗគ្រប់យ៉ាង និងចាំអ៊ុតលទ្ធផលនៅចុងរដូវកាល
2026/08/18 03:06:45 pm        178
ព្រះខ័នរាជស្វាយរៀង ត្រូវជួបជើងឯករង AFC Champion League Elite, Machida Zelvia
2026/08/18 02:04:22 pm        233
ភ្នំពេញក្រោន គ្រងជើងឯកពាន Pre-Season នៅម៉ាឡេស៊ី ក្រោយឈ្នះ ២ប្រកួតជាប់គ្នា
2026/08/18 11:03:36 am        174

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ីកោះអញ្ជើញ​ឯកអគ្គរដ្ឋទូតជប៉ុន ជុំវិញជម្លោះ​ ពាក់​ព័ន្ធនឹង​កោះ​ដែលមានវិវាទ​

2026/08/18 05:52:32 pm
​ប្រធានាធិបតីកូឡុំប៊ីប៉ាន់ប្រមាណ​ការខាតបង់ដំបូង ដោយសារ​រញ្ជួយដីជិត ១០​ពាន់លានដុល្លារ
2026/08/18 05:50:57 pm
​កំណើនសេដ្ឋកិច្ចរបស់ថៃ គឺ​ទាបបំផុត ក្នុងចំណោមប្រទេសធំៗ នៅតំបន់​អាស៊ីអាគ្នេយ៍
2026/08/18 05:49:24 pm
​ក្រសួងការបរទេសអាមេរិក៖ ទីក្រុងវ៉ាស៊ីនតោនត្រៀមរួចជាស្រេចដើម្បីគាំទ្រកិច្ចសន្ទនាស៊ូដង់ដឹកនាំដោយជនស៊ីវិល
2026/08/18 05:47:57 pm
​របាយការណ៍៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល និងទីប្រឹក្សារបស់លោក Trump ខ្វែង​គំនិត​គ្នា ជុំវិញ​​ការសម្លាប់ នៅហ្កាហ្សា
2026/08/18 05:42:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/18 02:32:45 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/17 01:35:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/17 10:47:29 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/17 11:39:47 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/17 03:32:08 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm