ក្រសួង​អប់រំ​រៀបចំ​សិក្ខាសាលា​ប្រមូល​ធាតុ​ចូល​នៃ​សេចក្តី​ព្រាងច្បាប់​គ្រប់គ្រង​អនុ​វិស័យ​អប់រំ​កាយ និង​កីឡា​

2022/05/10 06:10:43 pm        110

​កីឡា៖ ក្រសួង​អប់រំ យុវជន និង​កីឡាបានរៀបចំ​សិក្ខាសាលា​ពិនិត្យ​សេចក្ដីព្រាង​ដំបូង នៃ​សេចក្តីព្រាងច្បាប់​គ្រប់គ្រង​អនុវិស័យ​អប់រំ​កាយ និង​កីឡារយៈពេល ២​ថ្ងៃនៅ​ថ្ងៃទី​៩-១០ ខែឧសភា ឆ្នាំ​២០២២ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ដើម្បី​ប្រមូល​ធាតុ​ចូល​សំខាន់ៗមក​ពង្រឹង​ច្បាប់​មួយ​នេះ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ពេល​អនុវត្ត។​

​ឯកឧត្តម ប៊ូ ជុំ​សេរី អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំបាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ចំពោះ​ការខិតខំ​ប្រឹងប្រែង​យ៉ាង​យកចិត្តទុកដាក់ ក្នុងការ​ចូលរួម​ផ្តល់​មតិ​យោ​ប​ល់ពី​មន្ទីរអប់រំ យុវជន និង​កីឡា​ទាំង ២៥​រាជធានី​-​ខេត្ត អង្គការ​សង្គម​កីឡា ភាគី​ពាក់ព័ន្ធ ព្រមទាំង​នាយកដ្ឋាន​ជំនាញក្រោម​ឱវាទ​ក្រសួង ដែលជា​ការបំពេញបន្ថែមនូវ​ធាតុ​ចូល​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ក្នុង​ដំណើរការ​តាក់តែង​សេចក្តី​ព្រាង​ច្បាប់ ស្តីពី​ការគ្រប់គ្រង​អនុវិស័យ​អប់រំ​កាយ និង​កីឡា​នេះ។​ ​ឯកឧត្តម​បន្ដថា ការរៀបចំ​តាក់តែង​សេចក្តី​ព្រាង​ច្បាប់​នីមួយៗមិនមែនជា​ការងាយ​នោះទេ ពោលគឺ​ត្រូវធ្វើឡើង​ក្នុង​រយៈពេល​យូរដើម្បី​ប្រមែ​​ប្រមូល​នូវ​ធាតុ​ចូល​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​។ ជាក់ស្តែងសេចក្តីព្រាងច្បាប់​គ្រប់គ្រង​អនុវិស័យ​អប់រំ​កាយ និង​កីឡា​នេះក៏​ត្រូវការ​ពេលវេលា​ច្រើន ហើយ​កំពុងស្ថិត​ក្នុងការ​ប្រ​មូល​ធាតុ​ចូល និង​ពិភាក្សា​ក្នុង​កម្រិត​គណៈកម្មការ​ជំនាញ​ផ្នែក​អប់រំ​កាយ និង​កីឡា​នៅឡើយ​។

​ចំពោះ​នីតិវិធី​នៃ​សេចក្តីព្រាងច្បាប់​នេះ នៅពេល​បញ្ចប់​ក្នុង​កម្រិត​ជំនាញ​ផ្នែក​អប់រំ​កាយ និង​កីឡា ហើយ​ត្រូវ​ឆ្លង​បន្តទៅ​គណៈកម្មការ​កំណែទម្រង់​យុត្តិធម៌​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា ហើយ​ត្រូវ​ឆ្លងកាត់​ការឯកភាព​ពី​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​អប់រំ រួច​បន្ត​ស្នើសុំ​ទៅ​ពិភាក្សា​នៅក្នុង​ក្របខណ្ឌ​ក្រុមប្រឹក្សា​អ្នកច្បាប់​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី មុនពេល​ស្នើសុំ​ការពិភាក្សា​ពីស​ភា​។​ ​ដូច្នេះ​តាមរយៈ​ការរៀបចំ​សិក្ខាសាលា​នេះ ក៏​ជា​ពេលវេលា​ដ៏​សំខាន់​មួយសម្រាប់​អ្នកចូលរួម ផ្ដល់នូវ​មតិ និង​ធាតុ​ចូល​បន្ថែម ឆ្ពោះទៅរក​ការបង្កើត​ឲ្យ​មាន​សេចក្ដីព្រាងច្បាប់​ប្រកបដោយ​ខ្លឹមសារ​មួយ ស្ដីពី​ការគ្រប់គ្រង​អនុវិស័យ​អប់រំ​កាយ និង​កីឡានាពេលខាងមុខ។ នេះ​បើតាម​ការបញ្ជាក់​បន្ថែម​របស់​ឯកឧត្តម ប៊ូ ជុំ​សេរី៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        118
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        131
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm