ក្រសួងបរិស្ថានជាមួយដៃគូប្រកាសអនុវត្តគម្រោងសាកល្បងប្រព័ន្ធញែកសំរាម សំណល់​រឹង​តាម​លំនៅឋាន ក្នុងក្រុងបាត់ដំបង

2026/08/18 02:48:43 pm        171

គម្រោងសាកល្បងញែកសំរាម សំណល់រឹងនៅតាមលំនៅឋាន ជាមួយ​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​ក្រុង​បាត់ដំបង បានត្រូវប្រកាសចាប់ផ្តើមនៅ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ នា​សាលា​ក្រុង​បាត់​ដំបង ខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការ តំណាង​ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សុខ លូ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តបាត់ដំបង លោក Frank Jattke ប្រធាន​ក្រុម​ការងារ​អាស៊ាន​ទី​ភ្នាក់ងារ​អាល្លឺម៉ង់​សម្រាប់​កិច្ច​សហប្រតិបត្តិការអន្តរជាតិ (GIZ) និងសហការី និងដោយមាន​ការ​ចូល​រួម​ពី​ថ្នាក់​ដឹកនាំ ​មន្រ្តីរាជការក្រសួងបរិស្ថាន តំណាងក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ អង្គការជាតិ និង​អន្តរ​ជាតិ ​អង្គភាពពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើននាក់។

ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខត្តបាត់ដំបង បានថ្លែង​ស្វាគមន៍​ដោយ​បាន​លើក​ឡើង​ថា ​បរិមាណសំណល់ក៏មានការកើនឡើងជាបន្តបន្ទាប់ នៅក្រុងបាត់ដំបង។ ឯកឧត្តម​សង្ឃឹម​ថា ​គម្រោងខាងលើនឹង មានការគ្រប់គ្រងបានត្រឹមត្រូវ នូវសំណល់​ដែល​យើង​បោះ​ចោល​ជា​រៀង​រាល់​ថ្ងៃ និងរួមចំណែកទប់ស្កាត់ការបំពុលបរិស្ថាន ប៉ះពាល់ដល់សុខភាពសាធារណៈ សោភ័ណ​ភាពទីក្រុង។

ស្របពេលជាមួយគ្នា ខេត្តបាត់ដំបងកំពុងតែមានការគ្រប់គ្រងសំណល់រឹង បាន​ល្អ​ប្រសើរ​ជា​បណ្តើរ​ៗ ​ដែលចាំបាច់មានការរៀបចំអនុវត្តគម្រោង ដែលតម្រូវឱ្យមានការចូលរួមពីអ្នកពាក់ព័ន្ធ ជា​ពិសេសប្រជាពលរដ្ឋ មានការផ្លាស់ប្តូរទម្លាប់នៃការចោលសំរាមទៅជា មានការ​ទុក​ដាក់​សំរាម និង​ញែកសំ​រាម​ប្រកបដោយចីរភាព។

លោក Frank Jattke ប្រធានក្រុមការងារអាស៊ានទីភ្នាក់ងារអាល្លឺម៉ង់ សម្រាប់​កិច្ច​សហ​ប្រតិបត្តិ​ការ​អន្តរជាតិ (GIZ) បានបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហាការកើនឡើងសំរាម នៅ​តាម​ទី​ប្រជុំ​ជន ក្រសួងបរិស្ថាន និងទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ) កំពុង​អនុវត្តគម្រោងគំនិតផ្តួចផ្តើមកំណើនបៃតងសម្រាប់សេដ្ឋកិច្ចចក្រាសម្រាប់ការគ្រប់គ្រងសំណល់ប្រកប​ដោយចីរភាព (GGI4CE) ដើម្បីដាក់​បញ្ចូលនូវ​គោលការណ៍​សេដ្ឋកិច្ច​ចក្រា​ទៅ​ក្នុង​ប្រព័ន្ធ​គ្រប់​គ្រង​សំណល់ដែលមានស្រាប់ក្នុងប្រទេសកម្ពុជា។

ក្នុងឱកាសនេះ ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ថា ការចាប់ផ្តើមគម្រោងសាកល្បងនៅថ្ងៃនេះ មិនមែនគ្រាន់តែជាការដាក់ឱ្យអនុវត្តនូវវិធីសាស្ត្រថ្មីក្នុងការគ្រប់គ្រងសំរាម សំណល់រឹងប៉ុណ្ណោះទេ ប៉ុន្តែជាការចាប់ផ្តើមនៃ ការផ្លាស់ប្តូរទម្លាប់ និងឥរិយាបថរបស់ប្រជាពលរដ្ឋចំពោះសំណល់ ដោយចាប់ផ្តើមពីកន្លែងដែលយើងរស់នៅ និងពីគ្រួសាររបស់យើងផ្ទាល់។

ក្រសួងបរិស្ថាន បាន និងកំពុងផ្តោតសំខាន់លើ ការញែកសំរាម សំណល់រឹងនៅនឹងប្រភព ពោលគឺការញែកសំណល់ចាប់ពីកន្លែងដែលសំណល់ត្រូវបានបង្កើតឡើង ជាពិសេសនៅតាមលំនៅឋាន សាលារៀន ស្ថាប័ន និងទីតាំងអាជីវកម្មនានា។

ការញែកសំណល់នៅប្រភព នឹងជួយឱ្យយើងអាចកាត់បន្ថយបរិមាណសំណល់ដែលត្រូវយកទៅបោះចោល បង្កើនការកែច្នៃ និងប្រើប្រាស់ធនធានឡើងវិញ ព្រមទាំងកាត់បន្ថយការចំណាយក្នុងការប្រមូល និងដឹកជញ្ជូនសំណល់។

ឯកឧត្តម បានថ្លែងអំណរគុណចំពោះ ក្រសួង ស្ថាប័ន ពាក់ព័ន្ធ សមាគម អង្គការសង្គមស៊ីវិល អ្នកស្រឡាញ់បរិស្ថាន រដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរ មូលដ្ឋាន ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងជាពិសេសប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួម និងគាំទ្រការ អភិវឌ្ឍ ដើម្បីភាពស្អាត បៃតង និងនឭចីរភាព នៅកម្ពុជា។

សូមបញ្ជាក់ថា គម្រោងសាកល្បងញែកសំរាម សំណល់រឹងនៅតាមលំនៅឋាន ជាមួយប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងបាត់ដំបង ផ្តោតលើការរៀបចំ ប្លុកទី២ (រួមមានផ្លូវលេខ១, ១.៥, ២, ២.៥, និងផ្លូវលេខ៣) ជាតំបន់ប្រមូលម្តុំទៅដោយអាជីកម្ម ពាណិជ្ជកម្មដែលមានដង់ស៊ីតេប្រជាជនខ្ពស់ ដែលស័ក្តិសមសម្រាប់ការសាកល្បងគំរូញែកសំរាមនៅតំបន់ទីប្រជុំជន។ ប្លុកទី៣ (សហគមន៍កំពង់ក្របី) វិញ គឺជាសហគមន៍ដែលមានការរស់នៅបែបប្រមូលម្តុំដីឡូត៍តូចៗ និងមានប្រជាជនប្រហែល១០០គ្រួសារ។ ការរស់នៅបែបចង្អៀតគ្នាពុំសូវមានដីទំនេរ ផ្លូវចូលតូចចង្អៀត ដែលអាចធ្វើឱ្យយើងអាចរៀនពីរបៀបគ្រប់គ្រងសំរាមក្នុងរយៈពេលនៃការសាកល្បងនេះ។ ការសាកល្បងនៅប្លុកទាំងពីរនេះនឹងណែនាំអំពីប្រព័ន្ធញែកសំរាមជាក់ស្តែងជាបីប្រភេទ រួមមានសំរាមសរីរាង្គ សំរាមកែច្នៃឡើងវិញ និងសំរាមផ្សេងៗ៕

 

អត្ថបទដែលទាក់ទង

គណៈប្រតិភូជាន់ខ្ពស់នៃកម្ពុជា-សហភាពអឺរ៉ុប​ អញ្ជេីញចុះទស្សនកិច្ចសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី​ និងសហគមន៍កសិកម្ម នៅខេត្តស្ទឹងត្រែង
2026/08/18 05:15:48 pm        69
កម្ពុជា​ធ្វើសិក្ខាសាលាថ្នាក់តំបន់ស្តីពីការផ្លាស់ប្ដូរទស្សនកិច្ចសហគ្រិនស្រ្តីអាស៊ាន-ចិន ក្រោមមូលបទ “ការដោះស្រាយបញ្ហាប្រឈម និងជំរុញភាពជាអ្នកដឹកនាំក្នុងការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម”
2026/08/18 05:11:29 pm        78
២០ខែមកនេះការកសាងផ្លូវក្រវាត់ព្រំដែនបានប្រវែងផ្លូវជាង ២៦៤ គីឡូម៉ែត្រ ស្នើនឹងប្រមាណ ៩៨,៨៧%
2026/08/18 05:07:19 pm        124

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីកូឡុំប៊ីប៉ាន់ប្រមាណ​ការខាតបង់ដំបូង ដោយសារ​រញ្ជួយដីជិត ១០​ពាន់លានដុល្លារ

2026/08/18 05:50:57 pm
​កំណើនសេដ្ឋកិច្ចរបស់ថៃ គឺ​ទាបបំផុត ក្នុងចំណោមប្រទេសធំៗ នៅតំបន់​អាស៊ីអាគ្នេយ៍
2026/08/18 05:49:24 pm
​ក្រសួងការបរទេសអាមេរិក៖ ទីក្រុងវ៉ាស៊ីនតោនត្រៀមរួចជាស្រេចដើម្បីគាំទ្រកិច្ចសន្ទនាស៊ូដង់ដឹកនាំដោយជនស៊ីវិល
2026/08/18 05:47:57 pm
​របាយការណ៍៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល និងទីប្រឹក្សារបស់លោក Trump ខ្វែង​គំនិត​គ្នា ជុំវិញ​​ការសម្លាប់ នៅហ្កាហ្សា
2026/08/18 05:42:41 pm
​អ្នកតវ៉ាប្រឆាំងអន្តោប្រវេសន៍ ទាមទារឱ្យមានចំណាត់ការក្នុងតំបន់នៅអាហ្វ្រិកខាងត្បូង
2026/08/18 05:41:16 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/18 02:32:45 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/17 01:35:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/17 10:47:29 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/17 11:39:47 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/17 03:32:08 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm