កីឡាករ​ខ្មែរ​-​អាមេរិក Phan Johnny ដាក់​គោលដៅ​ដណ្ដើម​មេដាយ​មាស​ស៊ី​ហ្គេម​ជូន​ជាតិ

2022/05/10 06:48:36 pm        1.0 K

​ប្រណាំង​កង់៖ កីឡាករ​ខ្មែរ​-​អាមេរិក ផាន់ ចូ​ណា​ថា​ន់ ឬ Phan Johnny បាន​សម្ដែង​អារម្មណ៍​រំភើប​រីករាយ​ជា​ខ្លាំង ក្រោយ​បាន​ធ្វើ​ដំណើរ​មកដល់​កម្ពុជា និង​ត្រៀម​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣១ នៅ​ទីក្រុង​ហា​ណូ​នា​ពេល​ខាង​មុខ។ Johnny ថា ​ខ្លួន​បាន​ត្រៀម​រួចរាល់​ដើម្បី​ចូលរួម​ព្រឹត្តិការណ៍​ប្រចាំ​តំបន់​នេះ ជាមួយ​គោលដៅ​ដណ្ដើម​មេដាយមាស​ជូន​ជាតិ​ទៀតផង។​

​ថ្លែងប្រាប់ BTV ក្រោយ​ជួប​សំណេះសំណាល​ជាមួយ​ឯកឧត្តម កឹម សុខុន រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម និង​ជា​អនុប្រធាន​សហព័ន្ធ​កីឡា​ទោចក្រយាន​កម្ពុជា នៅ​ទីស្ដីការក្រសួងកាលពី​ល្ងាច​ថ្ងៃទី​០៩ ខែឧសភាម្សិលមិញ Johnny បាន​លើកឡើងថា នេះ​គឺជា​ក្ដី​ស្រ​មៃមួយដែល​ខ្លួន​ប៉ង​មក​ប្រកួត​តំណាង​ប្រទេស​កំណើត​របស់ខ្លួន ហើយ​រូបគេ​បាន​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​ជាខ្លាំងដើម្បី​ចូលរួម​ការប្រកួត​នេះ។​ ​ក្រឡេក​មក​ចាប់អារម្មណ៍​កីឡាករ​-​កីឡាការិនី​ហ្វឹកហាត់ដែល​បោះជុំរុំ​ហ្វឹកហាត់​ក្នុងស្រុកនៅ​ខេត្តសៀមរាបវិញ រួមមាន​កីឡាការិនី ខេន ម៉ាឡៃ និង​កីឡាការិនី យ​ត់ កន្និកា ក៏បាន​បង្ហាញ​នូវ​ការតាំង​ចិត្ត​ខ្ពស់ សម្រាប់​ការត្រៀម​បង្ហាញខ្លួន​លើកដំបូង​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​នេះ​ផងដែរ បន្ទាប់ពី​មានការ​យកចិត្តទុកដាក់ និង​ហ្វឹកហាត់​ត្រឹមត្រូវ ធ្វើ​ឲ្យ​ពួកគេ​មាន​ទំនុកចិត្តនឹងធ្វើ​បានល្អ ដើម្បី​ស្វែងរក​មេដាយ​ជូន​ជាតិ។​

​ឯកឧត្តម កឹម សុខុន បាន​ថ្លែង​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ចំពោះ​ស្មា​រតីខិតខំ​ប្រឹងប្រែងដើម្បី​ជាតិរបស់​កីឡាករ​-​កីឡាការិនី​គ្រប់រូប ពិសេស​កីឡាករ​កូន​ខ្មែរ​នៅ​អាមេរិក Phan Johnny ដែល​បាន​លះបង់​ពេលវេលា និង​ការ​ខំប្រឹង​គ្រប់បែបយ៉ាងដើម្បី​បានមក​ប្រកួត​តំណាង​ជាតិ និង​ប្ដេជ្ញា​ដណ្ដើម​មេដាយ​ជូន​ជាតិ ប្រកបដោយ​ឆន្ទៈ​ស្នេហា​ជាតិ​ខ្ពស់ ។​ ​ក្នុងនោះ​នាម​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ជា​ប្រធាន​សហព័ន្ធ បន្ទាប់ពី​បញ្ចប់​ការ​សំណេះ​សំណាល និង​ផ្ដល់​អនុសាសន៍​ល្អៗ ឯកឧត្តម កឹម សុខុន ក៏បាន​ឧបត្ថម្ភ​ថវិកា​ដល់​ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី​របស់ខ្លួន​ចំនួន ១៣​នាក់ក្នុង​ម្នាក់ ៨​សែន​រៀល មុន​ចាក​ចេញពី​មាតុភូមិទៅ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​ទីក្រុង​ហាណូយនាពេល​ដ៏​ខ្លី​ខាងមុខ​ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        147
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        158
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm