FASMEC បើកវេទិការ​ផ្គូផ្គង​អាជីវកម្ម​ និងសហគ្រាស ដើម្បី​ពន្លឿន​ការ​អភិវឌ្ឍ​អាជីវកម្ម​ក្នុងស្រុក

2022/05/10 07:29:34 pm        594

ភ្នំពេញ៖ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បើកវេទិការផ្គូផ្គងអាជីវកម្មសម្រាប់សហគ្រាសក្នុងស្រុក ដើម្បីពន្លឿនការអភិវឌ្ឍអាជីវកម្ម ឱ្យមានវិសាលភាពធំទូលំទូលាយ និងដើម្បីលើកកម្ពស់សហគ្រិនស្រ្តីឲ្យមានការរីកចំរើន ក្នុងការធ្វើពាណិជ្ជកម្ម និងការអភិវឌ្ឍ ។

នៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០២២ នេះ ឯកឧត្តម គឹម ទូច រដ្ឋលេខាធិការ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានចូលរួមក្នុងកម្មវិធីវេទិការផ្គូផ្គងអាជីវកម្ម សម្រាប់សហគ្រាសធុនតូច និងមធ្យម ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ដែលរៀបចំ​ដោយ​សម្ព័ន្ធ​សមាគម​សហគ្រាសធុនតូច​ និងមធ្យមកម្ពុជា។

គោលបំណងផ្គូផ្គងអាជីវកម្ម សម្រាប់សហគ្រាសធុនតូច និងមធ្យម ​នៅក្នុងចំណោមសកម្មភាព​អាជីវកម្ម​ជាច្រើន​ គឺដើម្បីពន្លឿនការអភិវឌ្ឍអាជីកម្មនៅកម្ពុជា ​ឲ្យមានវិសាលភាពធំទូលំទូលាយ កម្មវិធីមានការសហការណ៍រួមគ្នា ​រវាងក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាល​ ដៃគូរអភិវឌ្ឍន៍ វិស័យ​ឯកជន អង្គការសង្គមស៊ីវិល ​និងដៃគូរពាក់ព័ន្ធទាំងអស់​ ដើម្បីលើកកម្ពស់​សហគ្រាសក្នុងស្រុក និង​សហគ្រិនស្រ្តីឲ្យមានការរីកចំរើន​ ក្នុងការធ្វើពាណិជ្ជកម្ម និងការអភិវឌ្ឍ ដើម្បីប្រកួតប្រជែង និង​ជម្រុញ​ទីផ្សារនាំចេញជាដើម។

វេទិការផ្គូផ្គងអាជីវកម្ម ​ដែលរៀបចំដោយសម្ព័ន្ធសមាគមសហគ្រាសធុនតូច​ និងមធ្យមកម្ពុជា (FASMEC) មា​នការគាំទ្ររបស់ USAID​ និងអង្គការផេកកម្ពុជា ​ក្រោមគម្រោងសហគ្រិននារីសកម្ម (WE Act) ​មានរយៈពេល ១ឆ្នាំ ដោយត្រូវអនុវត្តនៅក្នុងរាជធានីខេត្តគោលដៅចំនួន ៤គឺ៖ រាជធានីភ្នំពេញ, ខេត្តកំពង់ចាម, ខេត្តសៀមរាប និងខេត្តកំពត។

ចំណែកការរៀបចំកម្មវិធីថ្ងៃនេះដែរ​ ក៏មានមតិចំណាប់អារម្មណ៍ និងចែករំលែកបទពិសោធន៍ របស់សហគ្រិនឆ្នើមទាំង ៤ និងមានការប្រគល់ពាន​សញ្ញាប័ត្រ​ដល់សហគ្រិនទាំង១០នាក់ ដែលបានចូលរួមវគ្គបណ្តុះបណ្តាលផងដែរ៕អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        208
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm