លោក Guterres ព្រួយបារម្ភ​អំពី​ការ​កើន​ឡើង​ដែល​អាច​កើតមាន​នៃ​សង្គ្រាម​អ៊ុយ​ក្រែ​ន​

2022/05/10 07:41:02 pm        408

ម៉ុ​ល​ដូ​វ៉ា៖ អគ្គលេខាធិការ​អង្គការសហប្រជាជាតិលោក Antonio Guterres បាន​ថ្លែង​ក្នុង​អំឡុង​ដំណើរ​ទស្សន​កិច្ច​ផ្លូវការ​ទៅកាន់​ប្រទេស​ម៉ុ​ល​ដូ​វ៉ា ​ដែល​មិន​មែន​ជា​សមាជិក​ NATO កាលពី​ថ្ងៃ​ចន្ទ​ថា ផលវិបាក​នៃ​សង្គ្រាម​របស់​រុស្ស៊ី​មក​លើ​អ៊ុយ​ក្រែ​ន​ដែល​កំពុង​កើន​ឡើង​គឺ​គួរ​ឱ្យ​ព្រួយបារម្ភ​ខ្លាំង​។​

​លោក Guterres ដែល​បាន​មកដល់​រដ្ឋធានី Chisinau ប្រទេស​ម៉ុ​ល​ដូ​វ៉ា​កាលពី​ថ្ងៃ​ចន្ទ​ បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​រួមគ្នា​ជាមួយ​នាយករដ្ឋមន្ត្រី​លោកស្រី Natalia Gavrilita ថា ផល​ប៉ះ​ពាល់​នៃ​សង្គ្រាម​របស់​រុស្ស៊ី​នៅ​ប្រទេសជិតខាង​អ៊ុយ​ក្រែ​ន​គឺ​ធំធេង ​និង​រាលដាល​។​ ​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​អង្គការសហប្រជាជាតិ​ទៅកាន់​ប្រទេស​ម៉ុ​ល​ដូ​វ៉ា ជា​ប្រទេស​ក្នុង​ចំណោម​ប្រទេស​ក្រីក្រ​បំផុត​មួយ​របស់​អឺរ៉ុប​ ដែល​មាន​ប្រជាជន​ប្រមាណ ២.៦​លាន​នាក់​ធ្វើ​ឡើងបន្ទាប់ពី​មាន​ឧប្បត្តិហេតុ​មិន​ច្បាស់លាស់​ជា​បន្តបន្ទាប់​ ដែល​បាន​ធ្វើ​ឲ្យ​រង្គោះរង្គើ​តំបន់​ផ្តាច់​ខ្លួន Transnistria គាំទ្រ​រុស្ស៊ី​របស់​ប្រទេស​ម៉ុ​ល​ដូ​វ៉ា ដែល​ធ្វើ​ឲ្យ​មន្ត្រី​នៅ​ទីក្រុង Chisinau មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​។ ​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន នគរបាល​នៅ​តំបន់ Transnistria បាន​និយាយ​ថា គ្រាប់​ផ្ទុះ​ត្រូវ​បាន​ទម្លាក់​ចេញពី​យាន​ដ្រូ​ន​ដែល​បន្សល់ទុក​នូវ​រណ្ដៅ​មាន​ជម្រៅ ១ម៉ែត្រ​នៅ​ជិត​ភូមិ​មួយ​។​

លោក Guterres និយាយ​ថា លោក​មានការ​ព្រួយបារម្ភ​ខ្លាំង​អំពី​ការ​បន្ត និង​ការ​រីក​រាលដាល​ដែល​អាច​កើតមាន​ពី​សង្គ្រាមដែល​រុស្ស៊ី​កំពុង​ធ្វើ​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ហើយ​អធិបតេយ្យភាព និងបូរណភាព​ទឹកដី​របស់​ប្រទេស​ម៉ុ​ល​ដូ​វ៉ាមិន​ត្រូវ​មានការ​គំរាមកំហែង ឬ​បំផ្លាញ​ឡើយ​។ ​តំបន់​ Transnistria ជា​ដែនដី​តូច​មួយ​មាន​ប្រជាជន​ប្រមាណ ៤៧០,០០០​នាក់​ស្ថិត​នៅ​ក្រោម​ការគ្រប់គ្រង​របស់​អាជ្ញាធ​រ​ផ្តាច់ខ្លួន​ ចាប់​តាំង​ពី​សង្គ្រាម​ឆ្នាំ១៩៩២ ជាមួយ​ប្រទេស​ម៉ុ​ល​ដូ​វ៉ា​។ រុស្ស៊ី​បាន​ដាក់​កងទ័ព​ប្រមាណ​ ១.៥០០​នាក់​ក្នុង​តំបន់​ផ្តាច់​ខ្លួន​នេះ​ដែល​បង្ហាញ​ថា​ជា​កង​រក្សា​សន្តិភាព៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        399
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        336
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        317

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm