ព្រះខ័នរាជ វាយបកតាមស្មើក្រុម Eastern ចុងម៉ោង ក្រោយការស៊ុតដ៏សន្ធាប់ តែ​ភាគ​ច្រើន​បុក​របាទី

2026/08/19 10:09:58 am        160

ជំនួបបង្គ្រប់កិច្ចវគ្គសន្សំពិន្ទុវិលជុំ នៃពានរង្វាន់មិត្តភាពត្រៀមបើករដូវកាលថ្មី Pre-Season Cup 2026 រវាងក្លិបព្រះខ័នរាជស្វាយរៀង និងក្រុមមកពីហុងកុង Eastern District FC បានបញ្ចប់ជាមួយលទ្ធផលដ៏ស្វិតស្វាញ ក្រោយក្រុមម្ចាស់ផ្ទះ វាយបករកបានគ្រាប់តាមស្មើនៅចុងម៉ោង ១-១ បន្ទាប់ពីការដាក់សម្ពាធ អមជាមួយការស៊ុតដ៏សន្ធាប់ តែភាគច្រើនបុករបាទី កាលពីរាត្រីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ កន្លងទៅ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ទោះបីក្រុមទាំងពីរ បានកក់កៅអីវគ្គផ្ដាច់ព្រ័ត្រពានលក្ខណៈមិត្តភាពនេះក៏ពិតមែន តែជំនួបដែលផ្ដោតសំខាន់ការរៀបចំ និងពង្រឹងក្រុមត្រៀមរដូវកាលថ្មីនេះ បានផ្ដល់នូវភាពជក់ចិត្តដល់ទស្សនិកជន ពិសេសក្លិបព្រះខ័នរាជស្វាយរៀង ដែលបានវាយសម្រុកយ៉ាងខ្លាំង តាំងពីដើមវគ្គទី១ រហូតដល់ចុងម៉ោង ប៉ុន្ដែក្នុងចំណោមឱកាសស៊ុតដ៏គ្រោះថ្នាក់ស្ទើររាប់ភ្លេច ភាគច្រើន ត្រូវបានសង្គោះដោយអ្នកចាំទី និងបុករបាទីគួរឲ្យសោកស្ដាយ។

បន្ទាប់ពីខកខានឱកាសបំប៉ោងសំណាញ់ទីម្ដងហើយម្ដងទៀតពីសំណាក់ក្រុមម្ចាស់ផ្ទះ កីឡាករ Luizinho របស់ក្លិប Eastern District FC ដែលមានឱកាសស្ដួចស្ដើង ក៏បានអូសបាល់ចូលតំបន់គ្រោះថ្នាក់ និងរកបានគ្រាប់នាំមុខឲ្យក្រុមមកពីហុងកុង ១គ្រាប់មុន នៅនាទី៧៦ ហើយលទ្ធផលនេះ បានអូសបន្លាយចុងម៉ោង ទើបកីឡាករ ញាណ សុស៊ីដាន រកបានគ្រាប់តាមស្មើឲ្យព្រះខ័នរាជស្វាយរៀង តាមរយៈការស៊ុតបាល់ឡងបន្ទាប់ពីបុករបាទីយ៉ាងល្អ នៅនាទី៨៩។

ក្រោយចែកគ្នា ១ពិន្ទុម្នាក់នេះ ក្លិប Eastern District FC បានរក្សាតំណែងកំពូលតារាង ក្នុងចំណោម ៣ក្លិប ដែលចូលរួមប្រកួតពានមិត្តភាពនេះ ដោយរកបាន ៤ពិន្ទុស្មើព្រះខ័នរាជស្វាយរៀង ដែលឈរលេខរៀងទី២ គ្រាដែលក្លិប Geylang International FC របស់សិង្ហបុរី បានធ្លាក់ក្រោយរងបរាជ័យ ២ប្រកួតជាប់គ្នា ។ ដូច្នេះក្លិបព្រះខ័នរាជស្វាយរៀង និងក្លិប Eastern District FC នឹងត្រូវជួបគ្នាម្ដងទៀត ក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Pre-Season Cup 2026 នាយប់ថ្ងៃទី២១ ខែសីហាខាងមុខ នៅពហុកីឡដ្ឋានជាតិមរតកតេជោ៕ អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

កម្ពុជាខកខានដណ្តើមមេដាយមាស៣គ្រឿងលើវិញ្ញាសាប្រកួតជាក្រុម ក្នុងជើងឯកអាស៊ីអាគ្នេយ៍ លើកទី៣ ក្រោយចាញ់មីយ៉ាន់ម៉ា
2026/08/19 11:07:49 am        103
Hun Sen Cup៖ ព្រះវិហារក្រោន ស្គាល់ជ័យជម្នះ ខណៈខេត្តកណ្ដាល វាយបក​ឈ្នះ​ភ្នំពេញ​ហ្គាឡាក់ស៊ី រក្សាកៅអីកំពូលតារាង
2026/08/19 10:54:05 am        105
ជំនួបមិត្តភាពសប្បុរសធម៌ រវាងក្រុម ស.ស.យ.ក អលស្ដារ និងរដ្ឋបាលខេត្តកណ្ដាល កៀរគរបានថវិកាជាង ៤០០លានរៀល
2026/08/19 10:33:16 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​WHO៖ ការផ្ទុះឡើងជំងឺអេបូឡានៅកុងហ្គោ គឺជាគ្រាអាសន្នសកលខណៈករណីរឆ្លងបានលើសពី ៥.០០០ ករណី

2026/08/19 12:13:22 pm
​មនុស្ស ២៥ នាក់ស្លាប់ក្នុងការវាយប្រហារនៅប្រទេសនីហ្សេរីយ៉ា ស្របពេលមានការភ័យខ្លាចពីការសងសឹក
2026/08/19 12:09:08 pm
​លោក Trump និយាយថា អាមេរិក និងកាណាដា ឈានដល់កិច្ចព្រមព្រៀង និងផ្អាកដំឡើងពន្ធជាបណ្ដោះអាសន្ន
2026/08/19 12:06:32 pm
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ អំពាវនាវឱ្យមានការបោះឆ្នោតប្រធានាធិបតី
2026/08/19 12:02:37 pm
​ប្រធានាធិបតីហ្វីលីពីនបញ្ជាឱ្យស៊ើបអង្កេត និងពង្រឹងសុវត្ថិភាពសាលារៀនក្រោយការបាញ់ប្រហារដ៏កក្រើក
2026/08/19 11:55:46 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/19 09:14:24 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/17 01:35:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/17 10:47:29 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/17 11:39:47 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/17 03:32:08 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm