ប្រជាពលរដ្ឋបំពេញ​កាតព្វកិច្ច​បង់ពន្ធ ​ជាការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេស

2022/05/10 07:42:05 pm        410


នំពេញ៖ អ្នកជំនាញគ្រប់គ្រងពន្ធធំ នៃអគ្គនាយកដ្ឋានពន្ធដារ លើកឡើងថា កាតព្វកិច្ចពន្ធដារ គឺជាកាតព្វកិច្ចសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ការចូលរួមពីប្រជាពលរដ្ឋលើការបំពេញកាតព្វកិច្ចបង់ពន្ធ តាមរយៈដោយផ្ទាល់ ឬប្រយោល គឺជាការចូលរួមចំណែកយ៉ាងសំខាន់ដល់អភិវឌ្ឍន៍ប្រទេសទាំងអស់គ្នា ។

ឯកឧត្ដមបណ្ឌិត អេង រតនា ប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ នៃអគ្គនាយកដ្ឋានពន្ធដារ លើកឡើងក្នុងវេទិការ ស្ដីពីអាជីពការងារ ដែលរៀបចំដោយវិទ្យាស្ថានខេមអេដ នាចុងសប្តាហ៍​កន្លងមកថា ការចូលរួមបង់ពន្ធរបស់ប្រជាពលរដ្ឋកម្ពុជា តាមរយៈដោយផ្ទាល់ ឬប្រយោលក្តី គឺជាការចូលរួមអភិវឌ្ឍន៍ប្រទេសយ៉ាងសំខាន់ ដើម្បីបង្កើនគ្រប់ហេដ្ឋារចនាសម្ព័ន្ធឲ្យកាន់តែរឹងមាំ ជាពិសេសការបង្កើននូវធនធានមនុស្សឲ្យកាន់តែសំបូរបែប ដើម្បីជម្រុញ​អភិវឌ្ឍន៍ប្រទេសកម្ពុជា​ឲ្យកាន់តែខ្លាំងដូចបណ្តា​ ប្រទេសរីកចម្រើនមួយចំនួន។

ឯកឧត្ដមបណ្ឌិត លើកឡើងបន្តថា កាតព្វកិច្ចពន្ធដារ គឺជាកាតព្វកិច្ចសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ព្រោះធនធានពន្ធដារ ​គឺមានសារៈសំខាន់ណាស់ សម្រាប់ប្រទេសជាតិ ក៏ដូចជាលើកកម្ពស់​ជីវភាពប្រជាជនទាំងមូលផងដែរ ចំណែកធនធានមនុស្សក្នុងអាជីពនៃវិស័យគណនេយ្យ សវនកម្ម និងពន្ធដារ ក៏មានសារៈសំខាន់ផងដែរ សម្រាប់ជួយសម្រួលដល់ការប្រមូលពន្ធ និងត្រួតពិនិត្យរបាយការណ៍ហិរញ្ញវត្ថុ ប្រកបទៅបានដោយរលូន។

ក្នុងវេទិការនេះដែរ លោក ខេស៊ី បាណេត នាយកវិទ្យាស្ថានខេមអេដ បានបន្ថែមទៀតថា គណនេយ្យ គឺជាមធ្យោបាយយ៉ាងសំខាន់ សម្រាប់ការដំណើរការនៃអាជីវកម្ម ក៏ដូចជាបម្រើការ​ដល់ការប្រមូលពន្ធ ដើម្បីជាចំណូលរដ្ឋសម្រាប់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។

ប្រសិនបើការអនុវត្តគណនេយ្យប្រកបដោយគុណភាព​ និងស្តង់ដារ ការគ្រប់គ្រងអាជីវកម្ម​ក៏​ប្រកប​ទៅដោយជោគជ័យ រីឯការប្រមូលពន្ធ ក៏ធ្វើឡើងប្រកបដោយគុណភាព ​និងតម្លាភាពផងដែរ ដើម្បីផលប្រយោជន៍ដល់ប្រទេសជាតិទាំងមូល៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        434
ធុរកិច្ចអាមេរិក-អាស៊ាន សន្យានាំព័ត៌មាន​អំពី​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​ផ្សព្វ​ផ្សាយ​បន្ត​នៅ​អាមេរិក
2026/07/23 10:33:13 pm        486
គោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាលកំពុងបន្តស្រូបយកវិនិយោគបរទេសចូលកម្ពុជា​
2026/07/23 10:06:29 pm        425

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm