កម្ពុជាខកខានដណ្តើមមេដាយមាស៣គ្រឿងលើវិញ្ញាប្រកួតជាក្រុម ក្រោយចាញ់មីយ៉ាន់ម៉ា ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី៣ ។
បើគិតត្រឹមថ្ងៃទី១៨ ខែ សីហា ឆ្នាំ២០២៦ ការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះលើកទី៣ នៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ បានបញ្ចប់វិញ្ញាសាជាក្រុមហើយ ដោយក្រុមម្ចាស់ផ្ទះកម្ពុជាទាំង៣ប្រភេទអាយុ គឺ អាយុក្រោម១៦ឆ្នាំ ក្រោម១៩ឆ្នាំ និងក្រោម២៣ ប្រជែងដណ្តើមបានត្រឹមមេដាយប្រាក់ប៉ុណ្ណោះ បន្ទាប់ពីចាញ់ប្រទេសមីយ៉ានម៉ាក្នុងវគ្គផ្តាច់ព្រ័ត្រ។
ក្នុងវគ្គផ្តាច់ព្រ័ត្រការប្រកួតវិញ្ញាសាជាក្រុមនេះ គឺមានការអញ្ជើញជាកិត្តិយសបំពាក់បំពាក់មេដាយ ពីសំណាក់ ឯកឧត្តម លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុនវឌ្ឍនៈ និង ប្រធានសហព័ន្ធកីឡាវាយសីអាស៊ី។
ក្នុងបទសម្ភាសន៍ក្រោយការប្រកួត លោក ឈិត សាមាន គ្រូបង្វឹកជម្រើសជាតិវាយសី បានលើកឡើងថា នៅថ្ងៃប្រកួតដណ្តើមយកមេដាយមាសនេះ កូនក្រុមរបស់លោកប្រឹងប្រែងធ្វើបានល្អហើយ ប៉ុន្តែការរំពឹងមេដាយមាសគឺយើងមិនអាចដណ្តើមបានឡើយ ខណៈមីយ៉ាន់ម៉ាគេធ្វើបានល្អ និងបច្ចេសទេសខ្ពស់ជាងយើង។ តែទោះជាយ៉ាងណា កីឡាករកីឡាការិនីរបស់យើងបានលេងបញ្ចេញគុណផលអស់ពីលទ្ធភាពដើម្បីចង់ប្រជែងដណ្តើមមេដាយមាសជូនជាតិ តែយើងមិនអាចដណ្តើមបាន។
សូមបញ្ជាក់ថា ការប្រកួតកីឡាវាយសីជើងឯកអាស៊ីអាក្នេយ៍ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះលើកទី៣នេះ វិញ្ញាសាប្រកួតជាក្រុមដំណើរពីថ្ងៃទី១៥ដល់ថ្ងៃទី១៨ខែ សីហា សម្រាប់វិញ្ញាសាជាក្រុមបានបញ្ចប់ ដោយប្រទេសមីយ៉ាន់ម៉ាដណ្តើមបានមេដាយមាសទាំង៣ប្រទេសអាយុ រីឯម្ចាស់ផ្ទះកម្ពុជាដណ្តើមបានជើងឯករងមេដាយប្រាក់ទាំង៣ប្រភេទអាយុ។ បន្ទាប់ពីបញ្ចប់ការប្រកួតជាក្រុម កម្ពុជានៅមានវិញ្ញាសាប្រកួតឯកក្តជន វាយគូ និងវាយគូចម្រុះ ជាក្តីសង្ឃឹមក្នុងការដណ្តើមមេដាយមាស និងដំណើរការរហូតដល់ថ្ងៃទី២១ទើបបញ្ចប់ការប្រកួតទាំងស្រុង៕