ខ្សែប្រយុទ្ធហូឡង់ Memphis Depay បានយល់ព្រមកាត់បន្ថយតម្លៃប្រាក់ឈ្នួលរបស់ខ្លួន ដើម្បីបន្តលេងឱ្យ ល Corinthians ប៉ុន្មានថ្ងៃបន្ទាប់ពីក្លិបប្រេស៊ីលមួយនេះបានសម្រេចមិនបន្តកិច្ចសន្យារបស់គេ។
អតីតខ្សែប្រយុទ្ធ Manchester United បានចោទប្រកាន់ Corinthians ថាមាន «អាកប្បកិរិយាមិនអាចទទួលយកបាន» កាលពីសប្តាហ៍មុន បន្ទាប់ពីក្លិបបានដកការយល់ព្រមលើការបន្តកិច្ចសន្យារយៈពេល ២ ឆ្នាំ ដែលធ្លាប់បានព្រមព្រៀងគ្នា។
ប៉ុន្តែប្រធានក្លិប Corinthians លោក Osmar Stabile បានបញ្ជាក់ថា Depay បានកាត់បន្ថយការទាមទារផ្នែកហិរញ្ញវត្ថុរបស់គេយ៉ាងច្រើន ដើម្បីចុះកិច្ចសន្យាថ្មីជាមួយក្លិបនៅទីក្រុង São Paulo រហូតដល់ឆ្នាំ ២០២៨។
កីឡាករវ័យ ៣២ ឆ្នាំ រូបនេះ រកបាន ២០ គ្រាប់ក្នុងការបង្ហាញខ្លួន ៧៩ ប្រកួត សម្រាប់ Corinthians និងបានជួយក្លិបឈ្នះ Copa do Brasil ឆ្នាំ ២០២៥ និង Supercopa do Brasil ឆ្នាំ ២០២៦។
ទោះជាយ៉ាងណា Corinthians ដែលបច្ចុប្បន្នកំពុងឈរនៅលេខ ៩ ក្នុងលីគកំពូលប្រេស៊ីល Serie A ធ្លាប់សម្រេចមិនបន្តកិច្ចសន្យារបស់ Depay ដោយសារក្លិបមានការព្រួយបារម្ភអំពីស្ថានភាពហិរញ្ញវត្ថុ៕ អត្ថបទ៖នាង សុភាវុធ




