កាកបាទក្រហមកម្ពុជា នាំយកព្រះរាជអំណោយចែកជូនគ្រួសារភៀសសឹក និងអតីត​យុទ្ធជនជាង ១ពាន់គ្រួសារ នៅខេត្តឧត្តរមានជ័យ

2026/08/19 03:27:01 pm        153

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់​តំណាង​ចុះសួរ​សុខទុក្ខ និងនាំយកព្រះរាជអំណោយដ៏ឧត្តុង្គឧត្តម របស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចែកជូនគ្រួសារភៀសសឹក និងអតីតយុទ្ធជនចំនួន ១.០៦២ គ្រួសារ ដែលកំពុងស្នាក់នៅបណ្តោះអាសន្នក្នុង ភូមិផ្ទះបៃតង ខេត្តឧត្តរមានជ័យ។

កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អមដំណើរដោយ ឯកឧត្តម មាន ចាន់យ៉ាដា ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ ព្រមទាំងក្រុមការងារ និងយុវជនកាកបាទក្រហម បានចុះសួរសុខទុក្ខ និងប្រគល់ព្រះរាជអំណោយផ្ទាល់ ជូនដល់គ្រួសារភៀសសឹក និងអតីតយុទ្ធជនចំនួន ១.០៦២ គ្រួសារ ដែលបានជម្លៀសមកពី ស្រុកបន្ទាយអំពិល ក្រុងសំរោង និងស្រុកចុងកាល់ ហើយកំពុងស្នាក់នៅបណ្តោះអាសន្ន ក្នុងភូមិផ្ទះបៃតង ខេត្តឧត្តរមានជ័យ។

ក្នុងឱកាសនោះ ឯកឧត្តម មាន ចាន់យ៉ាដា បានសម្តែងនូវសេចក្តីរីករាយ និងថ្លែងអំណរព្រះរាជគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះរាជហឫទ័យទុក្ខធុរៈរបស់ ព្រះករុណាព្រះមហាក្សត្រ, សម្តេចព្រះវររាជមាតាជាតិខ្មែរ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែគិតគូរពីសុខទុក្ខប្រជានុរាស្ត្រជានិច្ច។ ឯកឧត្តម បានបន្ថែមថា អាជ្ញាធរខេត្តកំពុងខិតខំរៀបចំទីលំនៅថ្មី ដោយបានសាងសង់ផ្ទះជាបន្តបន្ទាប់ និងរៀបចំដីបង្កបង្កើនផល ដើម្បីឱ្យប្រជាពលរដ្ឋអាចផ្លាស់ប្តូរពីការរស់នៅក្នុង តង់ មកកាន់ទីកន្លែងមានសុវត្ថិភាព និងសមរម្យជាងមុន សម្រាប់កសាងជីវភាពរយៈពេលវែង។

ជាមួយគ្នានេះ ឯកឧត្តម យូ ឡាណា បានពាំនាំនូវព្រះរាជបន្ទូលសួរសុខទុក្ខ និងក្តីអាណិតអាសូរដ៏ជ្រាលជ្រៅពី ព្រះករុណាព្រះមហាក្សត្រ ដែលព្រះអង្គតែងតែចាត់ទុក ទុក្ខលំបាករបស់រាស្ត្រ គឺជាទុក្ខលំបាករបស់ព្រះអង្គផ្ទាល់។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានពាំនាំសារអំពាវនាវពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ស្ត្រីមានផ្ទៃពោះ និងមាតាទើបសម្រាលកូន ឱ្យទៅពិនិត្យសុខភាពយ៉ាងតិច ៤ដង នៅមណ្ឌលសុខភាព ដើម្បីបង្ការការឆ្លងជំងឺផ្សេងៗ។ ព្រមទាំងបានណែនាំឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ថែរក្សាសុខភាពផ្លូវកាយ និងផ្លូវចិត្ត ដោយរស់នៅស្អាត ផឹកស្អាត ហូបស្អាត, បង្ការជំងឺមិនឆ្លងផ្សេងៗ, ប្រុងប្រយ័ត្នជំងឺគ្រុនឈាម និងគ្រោះថ្នាក់ពីផ្គររន្ទះ ព្រមទាំងខិតខំដាំដំណាំរួមផ្សំជុំវិញផ្ទះ ដើម្បីកាត់បន្ថយការចំណាយ។

គួររំលឹកផងដែរថា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ កន្លងទៅ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាននូវព្រះរាជទ្រព្យផ្ទាល់ខ្លួនចំនួន ១០.០០០ ដុល្លារ (មួយរយពាន់ដុល្លារអាម៉េរិក) (ដែលជាព្រះរាជទ្រព្យសន្សំសំចៃជាង ៤០ ឆ្នាំ) ជូនកាកបាទក្រហមកម្ពុជា សម្រាប់សកម្មភាពមនុស្សធម៌។

ចំពោះព្រះរាជអំណោយដែលបានប្រគល់ជូន ទាំង ១.០៦២ គ្រួសារ នាពេលនេះ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ៣០ គីឡូក្រាម, មី ១កេស, ត្រីខ ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ទឹកត្រី ១យួរ, ប្រេងឆា ២ដប, ម្សៅសាប៊ូ ១ថង់, ឃីត (សារុង ក្រមា មុង ភួយ) ១ឃីត និងថវិកាមួយចំនួន។ បន្ថែមពីនេះ កាកបាទក្រហមកម្ពុជា ក៏បានផ្តល់ជូនធុងទឹកចំនួន ២៣០ ធុង ដែលជាអំណោយរបស់សប្បុរសជនសម្រាប់ប្រើប្រាស់នៅក្នុងតំបន់នោះផងដែរ៕ អត្ថបទ៖ សំ ងីម


អត្ថបទដែលទាក់ទង

គណៈកម្មការទី៣ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឈ្វេងយល់ពីវឌ្ឍនភាពបញ្ហាប្រឈម និងទិសដៅការងារឆ្នាំ២០២៦
2026/08/19 05:07:31 pm        53
កាកបាទក្រហមកម្ពុជាបើកវគ្គផ្សព្វផ្សាយស្តីពីច្បាប់មនុស្សធម៌អន្តរជាតិជូនមន្ត្រីប្រតិបត្តិជិត ១.០០០នាក់
2026/08/19 05:05:12 pm        68
រយៈពេលពីរថ្ងៃ សមត្ថកិច្ចខេត្តព្រះសីហនុ ឃាត់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀនជាង ៨០នាក់បញ្ជូនទៅមណ្ឌលកែប្រែ
2026/08/19 04:45:20 pm        65

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណៈកម្មការទី៣ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឈ្វេងយល់ពីវឌ្ឍនភាពបញ្ហាប្រឈម និងទិសដៅការងារឆ្នាំ២០២៦

2026/08/19 05:07:31 pm
​កាកបាទក្រហមកម្ពុជាបើកវគ្គផ្សព្វផ្សាយស្តីពីច្បាប់មនុស្សធម៌អន្តរជាតិជូនមន្ត្រីប្រតិបត្តិជិត ១.០០០នាក់
2026/08/19 05:05:12 pm
​លីបង់កំពុងពិចារណាលុបចោលការរឹតត្បិតចំពោះជនជាតិស៊ីរីចំនួន ៦០០.០០០ នាក់
2026/08/19 05:02:17 pm
​UN៖ ការវាយប្រហារលើបុគ្គលិកជំនួយ បានកើនឡើងដល់កម្រិតខ្ពស់បំផុត នៅឆ្នាំ២០២៥
2026/08/19 04:59:46 pm
​លោកTrump បង្ហោះផែនទីបង្ហាញច្រកសមុទ្រ Hormuz ថាជា «ដែនដីថ្មីរបស់អាមេរិក» មុនពេលប្រកាសថាគ្មានការចរចាជាមួយអ៊ីរ៉ង់
2026/08/19 04:57:52 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/19 02:08:48 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/17 01:35:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/17 10:47:29 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/17 11:39:47 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/19 05:03:32 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm