កម្ពុជា-ស្រីលង្កា ជួបពិភាក្សាគ្នាលើទិសដៅជំរុញវិស័យវប្បធម៌ និងទេសចរណ៍

2022/05/10 09:01:09 pm        912

ភ្នំពេញ៖ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអនុញ្ញាតឲ្យលោកជំទាវ Colonne Appuhamillage Chaminda Inoka Colonne ឯកអគ្គរដ្ឋទូតស្រីលង្កា(Sri Lanka) តែងតាំងថ្មីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើទិសដៅជំរុញវិស័យវប្បធម៌ និងទេសចរណ៍ នាទីសី្តក្រសួងព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២នេះ។

លោកជំទាវរដ្ឋមន្រី្ត បានលើកឡើងថា ស្រីលង្កាជាប្រទេសកាន់ព្រះពុទ្ធសាសនា ទន្ទឹមនោះ​វប្បធម៌​រវាង​ប្រទេសទាំងពីរកម្ពុជា-ស្រីលង្កា ​គឺមានទំនាក់ទំនង​ជាមួយគ្នាយូរលង់ណាស់មកហើយ។ ជាពិសេស​មុនវិបតិ្តកូវីដ-១៩ ​មានភ្ញៀវទេសចរជាច្រើន បូករួមទាំងប្រជាជនកម្ពុជាផងដែរនោះ បានអញ្ជើញទស្សនកិច្ចនៅស្រីលង្កា​ ដែលពាក់ព័ន្ធនឹងវិស័យព្រះពុទ្ធសាសនា ​ក្នុងនោះកម្ពុជា ក៏មាន​បំណងឲ្យស្រីលង្កា អញ្ជើញមកទស្សនកិច្ចនៅកម្ពុជា លើវិស័យវប្បធម៌ផងដែរ។ ដូច្នេះសម្រាប់សក្តានុពលកម្ពុជា គឺមានប្រាង្គប្រាសាទជាច្រើន។

តាមរយៈជំនួបទ្វេរភាគីនេះ លោកជំទាវ រដ្ឋមន្រី្ត និងលោកជំទាវ ឯកអគ្គរដ្ឋទូត បានពិភាក្សា​និង​ផ្លាស់ប្តូរបទពិសោធន៍គ្នាជាច្រើន ដូចជា៖ លើវិស័យភាពយន្ត សិល្បៈ ជាពិសេសក្នុងឆ្នាំ២០២២នេះ កម្ពុជា-ស្រីលង្កា សិក្សាលើ​ទិដ្ឋភាព​រួម ​ក្នុងការ​ប្រារព្ធពិធី​អបអរ​សាទរ​ខួបការ​ទូត​រវាង​ប្រទេស​ទាំង​ពីរ។

ជាមួយគ្នានោះលោកជំទាវ ឯកអគ្គរដ្ឋទូតស្រីលង្កា ​មានបំណងចង់ឲ្យប្រជាជន ​និងប្រជាជនរវាង​ប្រទេស​ទាំងពីរ ​បានស្វែងយល់ពីគ្នាទៅវិញទៅមក តាមរយៈវិស័យវប្បធម៌។ ដូច្នេះមុនឈាន​ដល់​ការជំរុញកំណើនទេសចរណ៍ពីប្រទេសស្រីលង្កា​ មកកាន់ព្រះរាជាណាចក្រកម្ពុជា ​លោកជំទាវ ឯកអគ្គរដ្ឋទូត​ ស្នើសុំជាឯកសារ ​និងរូបភាពផ្សេងៗពាក់ព័ន្ធនិងវិស័យវប្បធម៌ ដែលអាចយក​ទៅ​ផ្សព្វផ្សាយ​នៅប្រទេសស្រីលង្កា ​បង្ហាញ​ពីសក្តានុពលវប្បធម៌​ និងទេសចរណ៍របស់ប្រទេសកម្ពុជា។

ជាការឆ្លើយតបលោកជំទាវ ​បណ្ឌិតសភាចារ្យ ភឿង សកុណា ​សូម​ស្វាគមន៍​ចំពោះគំនិត​ផ្តួចផ្តើម​របស់លោកជំទាវ ​ឯកអគ្គរដ្ឋទូតស្រីលង្កា ​ព្រោះថា នេះជាផ្នែកមួយក្នុងការជំរុញ មិនថា​តែ​ការយល់ដឹងអំពីវប្បធម៌ផងទេ​ ក៏ជាផ្នែកមួយនៃការជំរុញលើទេសចរណ៍វប្បធម៌ ដែលជាផ្នែក​មួយក្នុងការលើកស្ទួយសេដ្ឋកិច្ចរបស់ប្រជាជនផងដែរ៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        174
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្ស១៣នាក់ ស្លាប់ ក្រោយអាកាសធាតុអាក្រក់វាយប្រហារតំបន់ភាគកណ្តាលឈីលី

2026/07/24 08:25:19 pm
​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm