ការ​ចាក់​វ៉ាក់សាំង​នៅ​មន្ទីរពេទ្យ​ចំនួន​២​ក្នុង​ខណ្ឌដង្កោ​ ពុំ​មាន​ការ​កកស្ទះ​ដូច​មុន​ទៀត​នោះទេ

2021/04/27 09:59:58 am        335



ភ្នំពេញ ៖ ​ដំណើរ​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ​នាពេលនេះ ​គឺ​បន្ត​ដំណើរការ​ជា​ធម្មតា​សម្រាប់​ការ​ចាក់​ជូន​ដល់​ក្រុម​គោលដៅ​ជា​លើក​ទី២​ និង​ការ​ចាក់​ជូន​ដល់​ពលរដ្ឋ​ដែល​មាន​អាយុ​ចាប់ពី​៦០​ ឆ្នាំ​ឡើងទៅ​ ។ ជា​ទិដ្ឋភាព​រួម​នៅ​មន្ទីរពេទ្យបង្អែក​ដង្កោ ​និង​នៅ​មណ្ឌល​សុខភាព​ជើងឯក នា​ថ្ងៃនេះ​ មានការ​រៀបចំ​បាន​ល្អ​ប្រសើរ​ និង​ពុំ​មាន​ការកកស្ទះ​ ដូច​ពេល​កន្លង​នោះទេ​។


សម្រាប់​ការចាក់​វ៉ាក់សាំង​នៅ​ទីតាំង​មន្ទីរពេទ្យបង្អែក​ដង្កោ នា​ព្រឹក​នេះ​គឺមាន​ការរៀបចំ​ការរក្សា​គម្លាត​បានល្អ​ប្រសើរ និង​មាន​ការជួយ​សម្រួលការ​ងារ​ជាច្រើន​ពី​មន្ត្រី​ខណ្ឌដង្កោ​ផងដែរ​។ ជា​ទិដ្ឋភាព​រួម​នៅថ្ងៃនេះ ក្រុម​គោលដៅ​ដែល​មក​ទទួល​ការចាក់​វ៉ាក់សាំង​លើក​ទី​២ គឺ​មាន​ចំនួន​តិចតួច រីឯ​ចំនួន​ពលរដ្ឋ​ដែល​អាយុ​ចាប់ពី ៦០​ឆ្នាំ​ឡើងទៅ​គឺមាន​ចំនួន​ជាក់លាក់ ​ដោយ​ពួកគាត់​សុទ្ធតែ​មាន​ភ្ជាប់​មក​ជា​មួយ​នូវ​ប័ណ្ណ​ពី​ឃុំ​-​សង្កាត់​ដែល​ផ្ដល់ជូន​។ ចំណុច​ទាំងនេះ​ បានផ្ដល់​ភាពងាយស្រួល​ដល់​ក្រុម​គ្រូពេទ្យ​ជំនាញ និង​មិន​បង្ករ​ឱ្យមាន​ការកកស្ទះ ​ពិបាក​ក្នុង​ការ​រក្សា​គម្លាត​ដូច​ពេល​កន្លង​នោះទេ​។ នេះ​ជា​ការ​បញ្ជាក់​របស់លោក វេជ្ជបណ្ឌិត ឆឹ​ម ជីវី ប្រធាន​មន្ទីរពេទ្យបង្អែក​ដង្កោ​។


សម្រាប់​ការ​មក​ទទួល​ការចាក់​វ៉ាក់សាំង​នៅថ្ងៃនេះ ពលរដ្ឋ​ដែលមាន​អាយុ​ចាប់ពី ៦០​ឆ្នាំ​ឡើងទៅ ក៏បាន​បង្ហាញ​ភាព​សប្បាយ​រីករាយ​ និង​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​ផងដែរ​។


ក្នុង​ខណៈ​ពេលនេះ មណ្ឌល​សុខភាព​ជើងឯក​ ស្ថិតក្នុង​ខណ្ឌដង្កោ ​ក៏បាន​ក្លាយ​ជា​ទីតាំង​ថ្មី​មួយទៀត​រៀបចំឡើង​សម្រាប់​ការ​ចាក់​ជូន​ដល់​ក្រុម​គោលដៅ​ប្រឈម​ខ្ពស់​ គឺ​កម្មករ​ប្រមូល​សំរាម​ក្នុង​រាជធានី​ភ្នំពេញ​។ ដោយ​មើល​ឃើញ​ពី​ភាព​ប្រឈម​របស់​កម្មករ​ប្រមូល​សំរាម ​សាលា​រាជធានី​ភ្នំពេញ ​បាន​អន្តរាគមន៍​ភ្លាមៗ​ និង​អនុញ្ញាត​ឱ្យ​កម្មករ​ប្រមូល​សំរាម​អាច​បន្ត​ចាក់​វ៉ាក់សាំង​ AstraZeneca ​ជំនួស​វិញ ស្រប​ពេល​ដែល​វ៉ាក់សាំង​ Sinopharm ​ត្រូវ​បាន​ផ្អាក​សម្រាប់​ការ​ចាក់​លើក​ទី​១​ ។ កម្មករ​ប្រមូល​សំរាម​ដែល​បាន​បន្ត​មក​ចាក់​នៅថ្ងៃនេះ​ ក៏បាន​អរគុណ​ដល់​រាជរដ្ឋាភិបាល​ដែល​យកចិត្តទុកដាក់​ពី​ភាព​ប្រឈម​ក្នុង​ការ​បំពេញការងារ​របស់​ពួកគាត់​។


ថ្មីៗ​នេះ​ រាជរដ្ឋាភិបាល​ក៏បាន​បញ្ជាក់​ឱ្យ​មាន​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩​ ឱ្យបាន​ត្រឹមត្រូវ​ផងដែរ​ ។ ក្នុង​អនុសាសន៍​របស់​សម្ដេច ​នាយករដ្ឋមន្ត្រី​ បាន​បញ្ជាក់ថា​ មន្ទីរពេទ្យ​ត្រូវ​ចាក់​វ៉ាក់សាំង​ឱ្យ​ត្រឹមត្រូវ​តាម​ការកំណត់ ពោល​គឺ​ AstraZeneca​ ត្រូវ​ចាក់​សម្រាប់​តែ​ពលរដ្ឋ​អាយុ​ចាប់ពី​៦០​ឆ្នាំ​ឡើង​ប៉ុណ្ណោះ​ ។ រីឯ​ក្រុម​គោលដៅ​ផ្សេងទៀត​ត្រូវ​បន្ត​រង់ចាំ ​វត្តមាន​វ៉ាក់សាំង​ថ្មី ​ Sinovac ​ចំនួន ១​លាន​៥​សែន​ដូ​ស ​ ដែល​អាច​មកដល់​ថ្ងៃទី ២៦​ មីនា​ខាងមុខនេះ​៕

​អត្ថបទ​ ៖​ គឹម​ ហុក  

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        232
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        121
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm