គប់ភ្លើងកីឡាជាតិ និងកីឡាជាតិជនពិការឆ្នាំ២០២៦ នឹងចេញដំណើរពីខេត្តស្វាយរៀង មុនបន្តទៅខេត្តផ្សេងទៀត

2026/08/20 09:32:48 am        136

ស្វាយរៀង៖ ថ្មីៗនេះ បន្ទាប់ពីកិច្ចប្រជុំជាមួយអាជ្ញាធរខេត្តស្វាយរៀងជុំវិញត្រៀមរៀបចំការប្រកួតកីឡាជាតិ២០២៦ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់ឱ្យដឹងថា គប់ភ្លើងកីឡាជាតិ និងកីឡាជាតិជនពិការ ឆ្នាំ២០២៦នេះនឹងចាប់ផ្ដើមចេញដំណើរពីខេត្តស្វាយរៀងមុនគេ។

ឯកឧត្តមរដ្ឋលេខាធិការ បានបន្តទៀតថាខេត្តស្វាយរៀងជាខេត្តចេញដំណើររបស់អគ្គីជ័យកីឡា។ ហើយពិធីរត់គប់ភ្លើងនេះនឹងធ្វើនៅខែតុលា ពោលមុនភ្ជុំបិណ្ឌដោយមានព្រះសង្ឃជាអ្នកប្រគេនអគ្គីជ័យមុនបន្តដំណើរយុទ្ធនាការរត់លើចំងាយផ្លូវ៣គីឡូម៉ែត្រ និង៥គីឡូម៉ែត្រ។ ក្រៅពីនេះគប់ភ្លើងកីឡាជាតិលើកទី៥នេះ នឹងបន្តដំណើរឆ្ពោះទៅខេត្តកែប រួចទៅកាន់ខេត្តកំពង់ឆ្នាំង រួចចូលមករាជធានីភ្នំពេញចំថ្ងៃបើកការប្រកួតផ្លូវការនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦។

ឯកឧត្ដមបន្តថាក្រៅពីជាកន្លែងផ្ដើមរត់អគ្គីជ័យកីឡាជាតិ ខេត្តស្វាយរៀងនៅធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាជាតិលើប្រភេទកីឡាប្រណាំងទូកកានូ ទូកកាយ៉ាក និងទូកប្រពៃណីទៀតផង។

សូមជម្រាបជូនថាការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦នៅរាជធានីភ្នំពេញ ខេត្តកែប កំពង់ឆ្នាំង និងខេត្តស្វាយរៀងដោយមានការចូលរួមពីប្រតិភូកីឡាប្រមាណ៧២០០នាក់មកពី២៥រាជធានីខេត្ត និង៣ក្រសួងដូចជាក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកួតលើ៣២ប្រភេទកីឡា និង៧ប្រភេទកីឡាប៉ារ៉ាឡាំពិក។

ពិធីបើកការប្រកួតផ្លូវការនឹងធ្វើឡើងនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

 

អត្ថបទដែលទាក់ទង

Jamal Musiala ដួលក្នុងការប្រកួតជាលើកទី២ ក្នុងរយៈពេល ៤ថ្ងៃ
2026/08/19 02:47:01 pm        178
ស្ថាបនិក Amazon, Jeff Bezos ទិញភាគហ៊ុនជិត ៤០% ពី Liverpool
2026/08/19 02:36:35 pm        167
Memphis Depay សុខចិត្តកាត់បន្ថយប្រាក់ឈ្នួល ដើម្បីបន្តស្នាក់នៅ Corinthians
2026/08/19 02:01:59 pm        180

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កាណាដា និងអាមេរិក៖ ប្រទេសទាំងពីរកំពុងបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្ម ប៉ុន្តែព័ត៌មានលម្អិតនៅតែមិនច្បាស់លាស់

2026/08/20 11:00:03 am
​នាវាចម្បាំងអង់គ្លេសបានមកដល់មូលដ្ឋានសមុទ្ររាមហើយនៅព្រឹកនេះ ខណៈវត្តមាននាវាមួយនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបើកចំហ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ
2026/08/20 10:17:13 am
​ប្រតិភូធុរកិច្ចអន្តរជាតិស្វែងរកឱកាសនិងការបណ្តាក់ទុនរួមគ្នា លើវិស័យសក្តានុពលសំខាន់ៗនៅកម្ពុជា
2026/08/20 10:10:40 am
​រយៈពេល​៣ឆ្នាំនៃអាណត្តិ​សម្ដេចធិបតី យុវជនក្រី​ក្រ និងប្រ​ជាពលរដ្ឋ​ជិត ៥០ម៉ឺន​នាក់ មាន​ជំនាញ​ជាក់​លាក់ ជាគន្លឹះ​ទទួល​បាន​ការ​ងារ​សម​រម្យ
2026/08/20 10:06:59 am
​អ៊ីរ៉ង់ ព្រមានប្រទេសឈូងសមុទ្រកុំឱ្យជួយអាមេរិកបន្ទាប់ពីអារ៉ាប់រួមកាត់ផ្តាច់ទំនាក់ទំនងពាណិជ្ជកម្ម
2026/08/20 09:52:11 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/19 07:10:38 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/17 01:35:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/17 10:47:29 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/17 11:39:47 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/19 11:22:03 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm