ជំនាញទេសចរណ៍៖ ពីការងារសាមញ្ញទៅជាអាជីពដែលទីផ្សារកំពុងត្រូវការ

2026/08/20 12:30:01 pm        121

ការរធ្វើម្ហូប រៀបចំបន្ទប់សណ្ឋាគារ បម្រើអាហារ ឬទទួលភ្ញៀវ អាចមើលទៅជាការងារសាមញ្ញ ប៉ុន្តែ​ការបំពេញការងារទាំងនេះប្រកបដោយវិជ្ជាជីវៈ ត្រូវការជំនាញ បទពិសោធន៍ និង​ការ​បណ្តុះ​បណ្តាល​តាម​ស្តង់ដារ ខណៈតម្រូវការអ្នកជំនាញក្នុងវិស័យទេសចរណ៍ និង​បដិ​សណ្ឋារកិច្ច​កំពុង​កើន​ឡើង ​គ្រាដែលរាជរដ្ឋាភិបាលកាន់តែមានការយកចិត្តទុកដាក់ខ្ពស់លើការងារទាំងនេះ។

លោក ស៊ឹម សុចិន្តា ប្រធានមហាវិទ្យាល័យទេសចរណ៍ និងបដិសណ្ឋារកិច្ច នៃ​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេក​​ទេសកម្ពុជា (NPIC) បានមានប្រសាសន៍ប្រាប់ព័ត៍មាន ប៊ីធីវី ឱ្យដឹងថា ការងារក្នុង​វិស័យ​នេះ​មិ​​នគួរពឹងផ្អែកតែលើការរៀនតាមបទពិសោធន៍នៅផ្ទះនោះទេ ប៉ុន្តែ​ត្រូវ​ការ​ការ​បណ្តុះ​បណ្តាល​ដែល​មាន​កម្ម​វិធីសិក្សាច្បាស់លាស់ គ្រូមានគុណវុឌ្ឍិ និងការវាយតម្លៃសមត្ថភាព ដើម្បី​ឲ្យ​អ្នក​សិក្សា​អាច​បំពេញការងារតាមតម្រូវការរបស់ទីផ្សារ។

លោកបានបញ្ជាក់ថា វិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច មានមុខជំនាញជាច្រើន រួមមាន៖ ការ​គ្រប់​គ្រងសេវាកម្មទេសចរណ៍ សណ្ឋាគារការិយាល័យជួរមុខ ភោជនីយដ្ឋាន និងម្ហូបអាហារ សេវា​កម្ម​កម្សាន្ត ព្រមទាំងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាម្ហូបអាហារ។ លោកបានបន្តថា អ្នក​ដែល​មាន​សមត្ថភាព និងអាចបង្ហាញលទ្ធផលការងារបានល្អ មានឱកាស​ទទួល​បាន​ប្រាក់​ចំណូល​កាន់​តែ​ប្រសើរ ខណៈប្រាក់ខែជាក់ស្តែងអាស្រ័យលើសមត្ថភាព តម្រូវការទីផ្សារ និងការ​ចរចា​ជាមួយ​និយោជក​។ សម្រាប់អ្នកដែលចង់ចូលទីផ្សារការងារឆាប់ អាចជ្រើសរើស​វគ្គ​បណ្តុះ​បណ្តាល​ជំនាញ​រយៈ​ពេល​ខ្លី ខណៈការសិក្សារយៈពេលវែងអាចផ្តល់សមត្ថភាពបន្ថែមលើការវិភាគ ការ​គ្រប់​គ្រង ​ការរៀបចំផែនការ និងការសម្រេចចិត្ត។

បន្ថែមពីនេះ លោកប្រធានមហាវិទ្យាល័យទេសចរណ៍ និងបដិសណ្ឋារកិច្ច បានសង្កត់ធ្ងន់ថា ការរីកចម្រើននៃវិស័យទេសចរណ៍ក៏អាចជួយជំរុញវិស័យផ្សេងៗទៀត ដូចជា កសិកម្ម ការកែច្នៃម្ហូបអាហារ និងសេវាកម្ម ដោយបង្កើតតម្រូវការសម្រាប់ផលិតផលក្នុងស្រុក និងបង្កើតឱកាសការងារបន្ថែម។ ដូច្នេះ ជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ចមិនត្រឹមតែជាជំនាញសម្រាប់រកការងារធ្វើប៉ុណ្ណោះទេ ប៉ុន្តែអាចក្លាយជាមូលដ្ឋានសម្រាប់ការកសាងអាជីពរយៈពេលវែង និងចូលរួមជំរុញសកម្មភាពសេដ្ឋកិច្ចក្នុងវិស័យពាក់ព័ន្ធជាច្រើន។

សូមបញ្ជាក់ថា វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ជាគ្រឹះស្ថាន ធីវ៉េត (TVET) មួយដែលឈានមុខគេក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈការបណ្តុះបណ្តាលប្រកបដោយគុណភាព និងស្តង់ដា ដែលផ្តល់នូវឱកាសការងារខ្ពស់ក្រោយពេលបញ្ចប់ការសិក្សា។ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជានេះ​ មានមហាវិទ្យាល័យទាំង៨ នឹងផ្តល់នូវមុខជំនាញប្រកបដោយសក្ដានុពលក្នុងទីផ្សារការងារ ក្នុងនោះក៏មាន ​មហាវិទ្យាល័យថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន និងវិទ្យាសាស្ត្រសង្គម,មហាវិទ្យាល័យអគ្គិសនី, មហាវិទ្យាល័យអេឡិចត្រូនិក និងទូរគមនាគមន៍, មហាវិទ្យាល័យមេកានិក,មហាវិទ្យាល័យមេកានិករថយន្ត, មហាវិទ្យាល័យសំណង់ស៊ីវិល និងស្ថាបត្យកម្ម, មហាវិទ្យាល័យវិទ្យាសាស្ត្រកុំព្យូទ័រ និងមហាវិទ្យាល័យទេសចរណ៍ និងបដិសណ្ឋារកិច្ច​​​៕​ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញចុះពិនិត្យដំណើរការជំរឿនមន្ត្រីជាក់ស្តែង និងធ្វើជីវមាត្រ នៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
2026/08/20 01:10:16 pm        60
អនុប្រធានទី១ អាជ្ញាធរមីន៖ កិច្ចសហប្រតិបត្តិការអន្តរក្រសួងរវាងសកម្មភាពមីន និង​កិច្ច​ការពារ​បរិស្ថាន​នឹង​ក្លាយ​ជាគំរូ​សម្រាប់​ប្រទេស​ដែល​រងគ្រោះដោយ​សារ​ជម្លោះ​ផ្សេង​ទៀត​នៅ​ទូទាំង​ពិភពលោក
2026/08/20 12:57:22 pm        100
នាយកសាកលវិទ្យាល័យការបរទេសចិន សរសើរអំពីស្ថានភាពសន្តិភាព ស្ថិរភាពរបស់កម្ពុជាជាកត្តាសំខាន់នៅក្នុងការអភិវឌ្ឍប្រទេស
2026/08/20 12:57:17 pm        71

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញចុះពិនិត្យដំណើរការជំរឿនមន្ត្រីជាក់ស្តែង និងធ្វើជីវមាត្រ នៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

2026/08/20 01:10:16 pm
​អង្គការសហប្រជាជាតិ៖ មនុស្ស ២០ម៉ឺននាក់ទៀតត្រូវបានរត់ចេញពីផ្ទះនៅស៊ូដង់ អំឡុងជម្លោះរីករាលដាលកាន់តែខ្លាំង
2026/08/20 01:01:48 pm
​អនុប្រធានទី១ អាជ្ញាធរមីន៖ កិច្ចសហប្រតិបត្តិការអន្តរក្រសួងរវាងសកម្មភាពមីន និង​កិច្ច​ការពារ​បរិស្ថាន​នឹង​ក្លាយ​ជាគំរូ​សម្រាប់​ប្រទេស​ដែល​រងគ្រោះដោយ​សារ​ជម្លោះ​ផ្សេង​ទៀត​នៅ​ទូទាំង​ពិភពលោក
2026/08/20 12:57:22 pm
​នាយកសាកលវិទ្យាល័យការបរទេសចិន សរសើរអំពីស្ថានភាពសន្តិភាព ស្ថិរភាពរបស់កម្ពុជាជាកត្តាសំខាន់នៅក្នុងការអភិវឌ្ឍប្រទេស
2026/08/20 12:57:17 pm
​ភ្នំពេញក្រោន ត្រូវការឈ្នះក្រុម Kaya FC ដើម្បីរក្សា​ឱកា​ស​ប្រជែង​កៅ​អី​វគ្គ​ចែក​ពូល​ពាន​ក្លិបបាល់​ទាត់នារី​ទ្វីបអាស៊ី
2026/08/20 12:42:21 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/19 07:10:38 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/17 01:35:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/17 10:47:29 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/17 11:39:47 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/19 11:22:03 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm