ភ្នំពេញក្រោន ត្រូវការឈ្នះក្រុម Kaya FC ដើម្បីរក្សា​ឱកា​ស​ប្រជែង​កៅ​អី​វគ្គ​ចែក​ពូល​ពាន​ក្លិបបាល់​ទាត់នារី​ទ្វីបអាស៊ី

2026/08/20 12:42:21 pm        74

ក្រុមបាល់ទាត់នារី នៃក្លិបភ្នំពេញក្រោន របស់កម្ពុជា នឹងបន្ដជួបក្រុម Kaya FC-Iloilo នាល្ងាចថ្ងៃទី២០ ខែសីហានេះ ក្នុងយុទ្ធនាការ​ប្រកួត​វគ្គ​ជម្រុះ​បឋម​ពាន​រង្វាន់​ក្លិប​បាល់​ទាត់​នារី​ទ្វីប​អាស៊ី AFC Women’s Champions League 2026/27 នៅប្រទេសកៀគីស្ថាន។

នេះ​គឺជាការប្រកួតទី២ របស់ក្រុមទាំងពីរ ក្នុងពូលB បន្ទាប់ពីប្រកួតដំបូង ភ្នំពេញក្រោន បាន​រង​បរាជ័យ​ទល់ក្រុម TSL FC របស់ហុងកុង ដោយលទ្ធផល ២-០ស្របពេលក្រុម Kaya FC-Iloilo ​បាន​យក​ឈ្នះក្រុមម្ចាស់ផ្ទះ FC Ilbirs  ដោយលទ្ធផល ៦-០។

ក្រោយភ្លាត់ចាញ់ការប្រកួតបើកឆាក បានក្លាយជាសម្ពាធសម្រាប់ក្រុមនារីភ្នំពេញក្រោន ទោះ​សល់ ​២ប្រកួតក្នុងដៃ ពិសេសជំនួបទល់ក្រុមខ្លាំងហ្វីលីពីនល្ងាចនេះ ដែលត្រូវការឈ្នះដាច់ខាត ដើម្បី​រក្សាឱកាសប្រជែងកៅអីវគ្គចែកពូល ខណៈបើបន្ដចាញ់ នោះក្រុមជើងឯកលីគនារីកម្ពុជា នឹង​ត្រូវអស់ឱកាសតែម្ដង។

គួរដឹងថា ការប្រកួតជម្រុះបឋមក្នុងពូលB នៃពានរង្វាន់ក្លិបបាល់ទាត់នារីទ្វីបអាស៊ីនេះ មាន​បេក្ខភាព ៤ក្លិបចូលរួម នៅប្រទេសកៀគីស្ថាន។ ការប្រកួតនេះ ប្រើរូបមន្ដប្រកួតវិលជុំ ហើយ​ក្រុម​មាន​ពិន្ទុខ្ពស់ជាងគេ នឹងទទួលបានកៅអីឡើងទៅលេងវគ្គចែកពូល។ សម្រាប់ប្រកួតចុងក្រោយរបស់ក្រុមនារីភ្នំពេញក្រោន នឹងត្រូវជួបក្រុម FC Ilbirs នាថ្ងៃទី២៣ ខែសីហខាងមុខ៕ អត្ថបទ លី ឈុនឡា



អត្ថបទដែលទាក់ទង

ខ្សែការពារអាមេរិក Jonathan Campbell ត្រឡប់មកប្រកបអាជីពនៅកម្ពុជាវិញ ជាមួយគិរីវង់
2026/08/20 11:42:43 am        116
ពានសម្ដេចធិបតី ចាប់ផ្ដើមការប្រកួតដោយក្រុម MBSA ឈ្នះ Dong Nai ៣-២ ខណៈកម្ពុជា ចាញ់ឥណ្ឌូនេស៊ី ក្នុងជំនួបមិត្តភាព
2026/08/20 11:22:32 am        118
គប់ភ្លើងកីឡាជាតិ និងកីឡាជាតិជនពិការឆ្នាំ២០២៦ នឹងចេញដំណើរពីខេត្តស្វាយរៀង មុនបន្តទៅខេត្តផ្សេងទៀត
2026/08/20 09:32:48 am        192

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញចុះពិនិត្យដំណើរការជំរឿនមន្ត្រីជាក់ស្តែង និងធ្វើជីវមាត្រ នៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

2026/08/20 01:10:16 pm
​អង្គការសហប្រជាជាតិ៖ មនុស្ស ២០ម៉ឺននាក់ទៀតត្រូវបានរត់ចេញពីផ្ទះនៅស៊ូដង់ អំឡុងជម្លោះរីករាលដាលកាន់តែខ្លាំង
2026/08/20 01:01:48 pm
​អនុប្រធានទី១ អាជ្ញាធរមីន៖ កិច្ចសហប្រតិបត្តិការអន្តរក្រសួងរវាងសកម្មភាពមីន និង​កិច្ច​ការពារ​បរិស្ថាន​នឹង​ក្លាយ​ជាគំរូ​សម្រាប់​ប្រទេស​ដែល​រងគ្រោះដោយ​សារ​ជម្លោះ​ផ្សេង​ទៀត​នៅ​ទូទាំង​ពិភពលោក
2026/08/20 12:57:22 pm
​នាយកសាកលវិទ្យាល័យការបរទេសចិន សរសើរអំពីស្ថានភាពសន្តិភាព ស្ថិរភាពរបស់កម្ពុជាជាកត្តាសំខាន់នៅក្នុងការអភិវឌ្ឍប្រទេស
2026/08/20 12:57:17 pm
​ភ្នំពេញក្រោន ត្រូវការឈ្នះក្រុម Kaya FC ដើម្បីរក្សា​ឱកា​ស​ប្រជែង​កៅ​អី​វគ្គ​ចែក​ពូល​ពាន​ក្លិបបាល់​ទាត់នារី​ទ្វីបអាស៊ី
2026/08/20 12:42:21 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/19 07:10:38 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/17 01:35:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/17 10:47:29 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/17 11:39:47 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/19 11:22:03 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm