អនុប្រធានទី១ អាជ្ញាធរមីន៖ កិច្ចសហប្រតិបត្តិការអន្តរក្រសួងរវាងសកម្មភាពមីន និង​កិច្ច​ការពារ​បរិស្ថាន​នឹង​ក្លាយ​ជាគំរូ​សម្រាប់​ប្រទេស​ដែល​រងគ្រោះដោយ​សារ​ជម្លោះ​ផ្សេង​ទៀត​នៅ​ទូទាំង​ពិភពលោក

2026/08/20 12:57:22 pm        214

ភ្នំពេញ៖ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦នេះ នៅទីស្តីការក្រសួងបរិស្ថាន ថ្លែងក្នុង​ពិធី​ចុះ​ហត្ថ​លេខា​លើអ​នុស្សរណៈនៃការយោគយល់គ្នាលើវិស័យបរិស្ថាន រវាងក្រសួងបរិស្ថាន និង​ក្រសួង​ធន​ធាន​ទឹក និងឧតុនិយម, ក្រសួងធម្មការនិងសាសនា និងអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេស​រដ្ឋមន្ត្រី និងអនុប្រធានទី១ អាជ្ញាធរមីន បានចាត់ទុកកិច្ចសហប្រតិបត្តិការនេះថា ជា​ជំហាន​សំខាន់​ក្នុង​ការភ្ជាប់ការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ទៅនឹងការការពារ និង​អភិរក្ស​ធន​ធានធម្មជាតិ។

ឯកឧត្តមបណ្ឌិត លី ធុជ បានគូសបញ្ជាក់ថា កម្ពុជាមានទាំងសម្បត្តិធម្មជាតិដ៏សម្បូរបែប និង​មាន​បន្ទុក​សំណល់ជាតិផ្ទុះពីសង្គ្រាមយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលមួយ​ផ្នែក​នៅ​ស្ថិត​ក្នុង​តំបន់​ការពារ​ធម្មជាតិ។ ស្ថានភាពនេះ មិនត្រឹមតែបង្កហានិភ័យដល់សុវត្ថិភាពក្រុមអភិរក្ស និង​សហគមន៍​ប៉ុណ្ណោះទេ ថែមទាំងរារាំងការស្រាវជ្រាវជីវចម្រុះ ការអភិរក្សធនធានធម្មជាតិ និង​ការ​អភិវឌ្ឍ​អេកូទេសចរណ៍ផងដែរ។

តាមរយៈអនុស្សរណៈនេះ អាជ្ញាធរមីន និងក្រសួងបរិស្ថាន នឹងធ្វើការ​រួមគ្នា​កំណត់​តំបន់​ដែល​រង​ការ​គំរាម​កំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម កំណត់អាទិភាព​បោស​សម្អាត​ដោយ​ផ្អែក​លើ​តម្រូវការអភិរក្ស សុវត្ថិភាពសហគមន៍ និងសក្តានុពលអភិវឌ្ឍន៍ ព្រមទាំងធានាថា ប្រតិបត្តិ​ការ​បោសសម្អាតត្រូវអនុវត្តដោយគោរពគោលការណ៍ការពារបរិស្ថាន។

ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងថា កិច្ចសហប្រតិបត្តិការនេះ គឺជាការពង្រីក​គោល​ការណ៍ ​«ធ្វើការរួមគ្នា សម្រេចបានរួមគ្នា» របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រកម្ពុជា ឱ្យក្លាយជាការអនុវត្តជាក់ស្តែង ដោយស្ថាប័ន​នីមួយៗ​នាំ​មក​នូវ​ជំនាញ ​និងតួនាទីរៀងៗខ្លួន ដើម្បីបង្កើតតំបន់ការពារដែលមានសុវត្ថិភាពសម្រាប់មនុស្ស សហគមន៍​ និងធម្មជាតិ។ កម្ពុជាក៏កំពុង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិ​ការ​បែប​នេះ​ទៅ​កាន់​វិស័យ​ផ្សេង​ៗ​ ដោយភ្ជាប់​ការ​បោស​សម្អាត​មី​ន​ទៅនឹងការអភិវឌ្ឍកសិកម្ម និងការអភិរក្សបរិស្ថាន។

ឯកឧត្តម​បណ្ឌិត លី ធុជ បានសង្កត់ធ្ងន់ថា ប្រសិន​បើ​កិច្ច​សហប្រតិបត្តិការ​នេះទ​ទួលបា​ន​ជោគ​ជ័យនោះ «កិច្ចសហប្រតិបត្តិការអន្តរក្រសួង រវាងសកម្មភាពមីន និងកិច្ចការពារបរិស្ថាន នឹង​ក្លាយ​ជា​គំរូ​សម្រាប់ប្រទេសដែលរងគ្រោះដោយសារជម្លោះផ្សេងទៀតនៅទូទាំងពិភពលោក»។

ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថា នៅពេល​កម្ពុជា​សម្រេច​បាន​គោលដៅគ្មាន​ផល​ប៉ះពាល់​ដោយ​សារ​មីន​ត្រឹមឆ្នាំ២០៣០ តំបន់អភិរក្សរបស់កម្ពុជានឹងមិនត្រឹមតែរួចផុតពីការទន្ទ្រានប៉ុណ្ណោះទេ ប៉ុន្តែ​ថែមទាំងរួចផុតពីការគំរាមកំហែងដែលបន្សល់ទុកពីសង្គ្រាមផងដែរ។ អាជ្ញាធរមីន និង​ក្រសួង​បរិស្ថាន នឹងរួមគ្នាធ្វើឱ្យតំបន់ការពារធម្មជាតិក្លាយជាតំបន់មានសុវត្ថិភាព មានជីវិត និង​ការ​រស់​ឡើងវិញ៕

អត្ថបទដែលទាក់ទង

គ្រឿងញៀនជាង ១ ៣០០គីឡូក្រាម ត្រូវបានដុតបំផ្លាញចោល នៅខេត្តព្រះវិហារ
2026/08/20 04:17:14 pm        56
ក្រុម AOT បន្តចុះសង្កេតការណ៍ស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចច្រកទ្វារព្រំដែនអនុ្តរជាតិស្ទឹងបត់
2026/08/20 03:59:09 pm        89
ធនាគារ SME គ្រោងដាក់ចេញសាកល្បងគម្រោងឥណទានថ្មី ជាមួយនឹងទំហំឥណទានធំជាងមុន ដោយមិនតម្រូវឱ្យមានទ្រព្យធានា
2026/08/20 03:56:07 pm        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គ្រឿងញៀនជាង ១ ៣០០គីឡូក្រាម ត្រូវបានដុតបំផ្លាញចោល នៅខេត្តព្រះវិហារ

2026/08/20 04:17:14 pm
​ក្រុម AOT បន្តចុះសង្កេតការណ៍ស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចច្រកទ្វារព្រំដែនអនុ្តរជាតិស្ទឹងបត់
2026/08/20 03:59:09 pm
​ធនាគារ SME គ្រោងដាក់ចេញសាកល្បងគម្រោងឥណទានថ្មី ជាមួយនឹងទំហំឥណទានធំជាងមុន ដោយមិនតម្រូវឱ្យមានទ្រព្យធានា
2026/08/20 03:56:07 pm
​Harry Kane ឈ្នះស្បែកជើងមាសអឺរ៉ុបជាលើកទី២ក្នុងអាជីព
2026/08/20 03:49:48 pm
​អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការបន្សាបព័ត៌មានក្លែងក្លាយទាន់ពេលវេលាក្នុងសង្គមឌីជីថល គឺការចែករំលែកព័ត៌មានពិត និងប្រកបដោយការទទួលខុសត្រូវ
2026/08/20 03:48:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/19 07:10:38 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/17 01:35:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/17 10:47:29 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/17 11:39:47 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/19 11:22:03 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm