ក្រុមអ្នកសង្កេតការណ៍អាស៊ាន បន្ត​ចុះសង្កេតការណ៍​ ផ្ទៀងផ្ទាត់ និង​រាយការណ៍​ពី​ស្ថាន​ភាព​តាម​បណ្តោយ​ព្រំដែនកម្ពុជា-ថៃ នៅចំណុចច្រកទា្វរព្រំដែនអន្តរជាតិប៉ោយប៉ែត

2026/08/20 02:21:11 pm        197

នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង០៩:២០នាទីព្រឹក ក្រុម​អ្នក​សម្រប​សម្រួល ​(CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្រប​សម្រួល​ជូន​ក្រុម​អ្នក​សង្កេត​ការណ៍​អាស៊ាន​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំ​ដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពី​សាធារណ​រដ្ឋ​ហ្វីលីពីន​ ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំ​ពី​ស្ថាន​ភាព​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-ថៃ ​នៅចំណុចច្រកទា្វរព្រំដែនអន្តរជាតិប៉ោយប៉ែត ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់​អូរជ្រៅ ​ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយបទឈប់បាញ់ចូលជាធរមាន។ នេះ​បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។

អ្នកនាំពាក្យ​បាន​គូសបញ្ជាក់ផងដែរថា ទីតាំងដែលរងផលប៉ះពាល់នេះ គឺ​ជា​ទីតាំង​ប្រជា​ពលរដ្ឋ​ស៊ីវិល​ស្លូត​ត្រង់ដែលកំពុងប្រើប្រាស់ប្រកបអាជីវកម្មប្រចាំថ្ងៃ ហើយបានទទួលរងការខូចខាត និង​បំផ្លិច​បំផ្លាញ​យ៉ាងធ្ងន់ធ្ងរបំផុត ដោយរហូត​មក​ដល់​ពេល​នេះ​ពុំ​ទាន់​អាច​ស្តារ​ប្រកប​អាជីវកម្ម​ចិញ្ចឹម​ជីវិត​បានវិញនៅឡើយទេ ដោយសារទីតាំង​នេះ​ត្រូវ​បាន​កង​កម្លាំង​យោធា​ថៃ​វាយ​ប្រហារ​ តាម​រយៈ​ការទម្លាក់គ្រាប់បែកពីយន្តហោះចម្បាំង F-16 កាលពីខែធ្នូ ឆ្នាំ២០២៥។

គួរបញ្ជាក់ផងដែរថាទីតាំងនេះស្ថិតក្នុង ភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ចូលជ្រៅក្នុងដែនអធិបតេយ្យរបស់កម្ពុជា ដែលមាន​ចម្ងាយ​ប្រមាណ ៨.២​គីឡូម៉ែត្រ​ពី​ច្រកអន្តរជាតិប៉ោយប៉ែត។

កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រម​ទាំង​សង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ក្នុង​ការចុះពិនិត្យផ្ទាល់នៅទីតាំងជាក់ស្តែង ដើម្បីផ្ទៀងផ្ទាត់ និងធានា​ការ​អនុវត្ត​បទ​ឈប់​បាញ់​ឱ្យ​បាន​ពេញ​លេញ និងប្រកបដោយប្រសិទ្ធភាព ដូចដែលមានចែង​ក្នុង​សេចក្តី​ប្រកាស​រួម​នៃ​កិច្ច​ប្រជុំ​ពិសេស​លើក​ទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តី​ថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ​២០២៥​ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និង​ការ​ជឿទុ​កចិត្តគ្នាទៅវិញទៅមក៕

អត្ថបទដែលទាក់ទង

គ្រឿងញៀនជាង ១ ៣០០គីឡូក្រាម ត្រូវបានដុតបំផ្លាញចោល នៅខេត្តព្រះវិហារ
2026/08/20 04:17:14 pm        56
ក្រុម AOT បន្តចុះសង្កេតការណ៍ស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចច្រកទ្វារព្រំដែនអនុ្តរជាតិស្ទឹងបត់
2026/08/20 03:59:09 pm        89
ធនាគារ SME គ្រោងដាក់ចេញសាកល្បងគម្រោងឥណទានថ្មី ជាមួយនឹងទំហំឥណទានធំជាងមុន ដោយមិនតម្រូវឱ្យមានទ្រព្យធានា
2026/08/20 03:56:07 pm        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គ្រឿងញៀនជាង ១ ៣០០គីឡូក្រាម ត្រូវបានដុតបំផ្លាញចោល នៅខេត្តព្រះវិហារ

2026/08/20 04:17:14 pm
​ក្រុម AOT បន្តចុះសង្កេតការណ៍ស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចច្រកទ្វារព្រំដែនអនុ្តរជាតិស្ទឹងបត់
2026/08/20 03:59:09 pm
​ធនាគារ SME គ្រោងដាក់ចេញសាកល្បងគម្រោងឥណទានថ្មី ជាមួយនឹងទំហំឥណទានធំជាងមុន ដោយមិនតម្រូវឱ្យមានទ្រព្យធានា
2026/08/20 03:56:07 pm
​Harry Kane ឈ្នះស្បែកជើងមាសអឺរ៉ុបជាលើកទី២ក្នុងអាជីព
2026/08/20 03:49:48 pm
​អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការបន្សាបព័ត៌មានក្លែងក្លាយទាន់ពេលវេលាក្នុងសង្គមឌីជីថល គឺការចែករំលែកព័ត៌មានពិត និងប្រកបដោយការទទួលខុសត្រូវ
2026/08/20 03:48:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/19 07:10:38 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/17 01:35:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/17 10:47:29 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/17 11:39:47 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/19 11:22:03 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm