មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព ដាក់ចេញកម្មវិធីរដូវកាលទី២ និង​ប្រកាស​ធុរកិច្ច​ទទួល​បាន​ការ​វិនិយោគ​ រដូវកាលទី១

2026/08/20 03:39:53 pm        154

មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (ម.អ.ស.) ដាក់ចេញកម្មវិធីរដូវកាលទី២ និង​អបអរ​សាទរ​ធុរកិច្ច​ថ្មី​ដែល​ទទួលបានការវិនិយោគ ក្រោមកម្មវិធីវិនិយោគសាធារណៈរដូវកាលទី១ ដែល​ការ​បង្កើត​មូល​និធិ ដើម្បីដោះស្រាយបញ្ហាប្រឈមដែលធុរកិច្ចថ្មី និងសហគ្រាស ធុនតូច និង​មធ្យម​កំពុង​ប្រឈម លើកង្វះនៃលទ្ធភាពទទួលបានទុនវិនិយោគពង្រីកអាជីវកម្ម។

លេខាធិការដ្ឋានមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២០ ខែ​សីហា ឆ្នាំ២០២៦ រៀបចំ សិក្ខាសាលា​ផ្សព្វផ្សាយជាផ្លូវការនូវ “កម្ម​វិធី​វិនិយោគ​សាធារណៈ​រដូវកាល​ទី២” ក្រោមអធិបតីភាព ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។ ការដាក់ចេញកម្មវិធីរដូវកាលទី២នេះ, មូលនិធិ​អភិវឌ្ឍន៍​សហគ្រិន​ភាព​ក៏​បាន​ប្រកាស​ជាផ្លូវការ និងអបអរសាទរដល់ធុរកិច្ចថ្មី ដែលទទួលបានការវិនិយោគ​ជា​ភាគ​ហ៊ុនពី​កម្មវិធី​ក្នុ​ងរដូវកាលទី១ផងដែរ។ បន្ទាប់ពីមាន បទពិសោធន៍ជោគជ័យក្នុងការអនុវត្តកម្មវិធីរដូវកាលទី១, ម.អ.ស បានដាក់ឱ្យអនុវត្តកម្មវិធីវិនិយោគសាធារណៈរដូវកាលទី២បន្តទៀត ដើម្បី​រួម​ចំណែក​ដោះ​​ស្រាយបញ្ហាប្រឈមដែលធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យមជាច្រើន កំពុងប្រឈម លើក​ង្វះនៃលទ្ធភាព ទទួលបានទុនវិនិយោគសម្រាប់ពង្រីកអាជីវកម្ម។ 

ឯកឧត្តម មាស សុខសេនសាន លើកឡើងថា ការដាក់ចេញមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព ក្រោមការគ្រប់គ្រងរបស់ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបានបង្កើតឡើង ដើម្បីដើរតួនាទីជាយន្តការហិរញ្ញវត្ថុដ៏សំខាន់ក្នុងការគាំទ្រធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យម ដែលមានសក្តានុពល និងប្រកបដោយថាមវន្ត តាមរយៈការផ្តល់ហិរញ្ញប្បទាន ការកសាងសមត្ថភាព និងការជំរុញកិច្ច សហការជាមួយតួអង្គនានាក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព។

សូមគូសបញ្ជាក់ថា នៅក្នុងរដូវកាលទី១ មូលនិធិអភិវឌ្ឍន៍សហគ្រិនភាពទទួលបានពាក្យសុំសរុបប្រមាណ ៨០ ពីសំណាក់ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យម។ បន្ទាប់ពីបានជម្រុះជាដំណាក់កាល មានធុរកិច្ចចំនួន ១២ ត្រូវបានជ្រើសរើសសម្រាប់ការសម្ភាស, ក្នុងនោះ ៥ ក្រុម ត្រូវបានជ្រើសរើសសម្រាប់ការត្រួតពិនិត្យលម្អិត រហូតរកឃើញ ២ ក្រុម ទទួលបានកញ្ចប់ថវិកាវិនិយោគពីមូលនិធិ អភិវឌ្ឍន៍សហគ្រិនភាព។

ចំណែកកម្មវិធីវិនិយោគសាធារណៈរដូវកាលទី២ រៀបចំឡើងក្នុងគោលបំណងកាត់បន្ថយហានិភ័យរបស់ធុរកិច្ចថ្មី និងសហគ្រាសធុន តូច និងមធ្យម ក្នុងដំណាក់កាលផ្លាស់ប្តូរពីការប្រើប្រាស់វត្ថុធាតុដើមនាំចូល មកជាការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកជំនួសវិញ ព្រម ទាំងការសាកល្បងនូវការជំរុញខ្សែច្រវាក់តម្លៃឌីជីថល និងការពង្រីកទីផ្សារបន្ថែម។ ការអនុវត្តកម្មវិធីនេះនឹងផ្តោតលើមូលបទសំខាន់ៗ មួយចំនួនដូចជា៖ (១)- ការជំរុញការប្រើប្រាស់ និងធ្វើពិពិធកម្មផលិតផលក្នុងស្រុក សំដៅកាត់បន្ថយការពឹងផ្អែកលើការ នាំចូលវត្ថុ ធាតុដើម និងផលិតផលពីបរទេស, (២)- ការជំរុញខ្សែច្រវាក់តម្លៃឌីជីថល សំដៅរួមចំណែករៀបចំរចនាសម្ព័ន្ធសម្រាប់ ដំណើរការ ផលិតទាំងមូល រាប់តាំងពីការផ្គត់ផ្គង់វត្ថុធាតុដើម, ការផលិត, ការកែច្នៃ, ការគ្រប់គ្រងស្តុក, ភស្តុភារជាដើម និង (៣)-ការប្រើប្រាស់ ថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-commerce) សំដៅពង្រីកទីផ្សារឱ្យបានទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់៕ អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

គ្រឿងញៀនជាង ១ ៣០០គីឡូក្រាម ត្រូវបានដុតបំផ្លាញចោល នៅខេត្តព្រះវិហារ
2026/08/20 04:17:14 pm        98
ក្រុម AOT បន្តចុះសង្កេតការណ៍ស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចច្រកទ្វារព្រំដែនអនុ្តរជាតិស្ទឹងបត់
2026/08/20 03:59:09 pm        114
ធនាគារ SME គ្រោងដាក់ចេញសាកល្បងគម្រោងឥណទានថ្មី ជាមួយនឹងទំហំឥណទានធំជាងមុន ដោយមិនតម្រូវឱ្យមានទ្រព្យធានា
2026/08/20 03:56:07 pm        165

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកវិភាគ៖ ភាពអត់ធ្មត់របស់អ៊ីរ៉ង់អស់ហើយ ជុំវិញការបិទផ្លូវទឹកដោយកងទ័ពជើងទឹកសហរដ្ឋអាមេរិក

2026/08/20 05:04:51 pm
​កូរ៉េខាងត្បូងប៉ាន់ស្មាន​ថា កូរ៉េខាងជើងមានក្បាលគ្រាប់នុយក្លេអ៊ែរ ១២០គ្រាប់ ខ្ពស់ឆ្ងាយ​ជាងតួលេខរបស់លោក Trump
2026/08/20 05:03:13 pm
​រដ្ឋមន្ត្រីការបរទេសស៊ីរី៖ ការវាយប្រហាររបស់អ៊ីស្រាអែលលើមូលដ្ឋានទ័ពអាកាស គ្មានហេតុផលត្រឹមត្រូវទេ
2026/08/20 04:59:02 pm
​លោក Trump បញ្ជាក់​ថា នឹងជួបមេដឹកនាំកូរ៉េខាងជើង ​ចុងឆ្នាំនេះ និង​ថា ក្រុង​ព្យុងយ៉ាង​មាន​នុយ​ក្លេអ៊ែរ ៥៧គ្រាប់​
2026/08/20 04:56:22 pm
​លោក Netanyahu យក​ទួរគីជា​គោល​ដៅ​រិះគន់​​ខ្លាំង​របស់អ៊ីស្រាអែល ខណៈការបោះឆ្នោតកាន់តែកៀក​ ​
2026/08/20 04:54:44 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/19 07:10:38 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/17 01:35:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/17 10:47:29 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/17 11:39:47 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/19 11:22:03 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm