ឆ្នាំ២០២១ កំពង់ផែស្វយ័តភ្នំពេញរកប្រាក់ចំណេញបានជាង ១២លានដុល្លារ

2022/05/10 03:31:36 pm        1.2 K

ភ្នំពេញ៖ ឆ្នាំ២០២១ កន្លងទៅកំពង់ផែស្វយ័តភ្នំពេញ សម្រេចបានលទ្ធផលអាជីវកម្មរបស់ខ្លួន ដោយទទួលបាននូវបរិមាណកុងតឺន័រចំនួន ៣៤៨.៨៩៨TEUs ដែលអនុវត្តបានលើសផែនការឆ្នាំ ២០២១ចំនួន១៣ភាគរយ។

នេះបើតាមប្រសាសន៍ ឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានអគ្គនាយក​កំពង់ផែ​ស្វយ័ត​ភ្នំពេញ ថ្លែងក្នុងពិធីបើកមហាសន្និបាតភាគហ៊ុនិកលើកទី៧ នៅទីស្នាក់ការកណ្ដាល​កំពង់ផែ​ស្វយ័តភ្នំពេញ កាលពីព្រឹកថ្ងៃទី ១០ ឧសភា។

ឯកឧត្តម ហ៊ឺ បាវី បានថ្លែងថា សម្រាប់ឆ្នាំ ២០២១ កំពង់ផែស្វយ័តភ្នំពេញ សម្រេចបានលទ្ធផល​អាជីវកម្ម​ដោយ​ទទួលបាននូវបរិមាណកុងតឺន័រចំនួន ៣៤៨.៨៩៨TEUsគឺលើសផែនការឆ្នាំ២០២១ចំនួន១៣% នឹងកើនលើស ២០% បើធៀប​នឹង​ការ​អនុវត្តឆ្នាំ២០២០ ​។ ចំណែកឯលទ្ធផលហិរញ្ញវត្ថុ កំពង់ផែស្វយ័តភ្នំពេញ​ទទួលបាននូវ​ប្រាក់​ចំណេញ​ចំនួន ១២លាន៧០៧ពាន់ ៨៣១ដុល្លារ ដែលអនុវត្តបានលើសផែនការឆ្នាំ២០២១ ចំនួន១៥% និងកើនឡើង២៩% ធៀបនឹងការអនុវត្តឆ្នាំ២០២០ ​ហើយ​ឯកឧត្តម ក៏បានបង្ហាញនូវមោទនភាព ចំពោះស្នាដៃ​និងលទ្ធផលដែលសម្រេចបាន ​និងបានលើកឡើង​អំពីកិច្ចការជាច្រើនទៀត​ដែល​ជា​ផែនការសកម្មភាពរបស់កំពង់ផែស្វយ័តភ្នំពេញ។

ឯកឧត្តម មានប្រសាសន៍ថា ទន្ទឹមនឹងលទ្ធផលដែលសម្រេចបានមកនេះ កំពង់ផែស្វយ័តភ្នំពេញ​ក៏​នៅមានផែនការការងារជាអាទិភាពបន្តទៀត​សម្រាប់អនុវត្តឆ្នាំ ​២០២២ ក្នុងនោះរួមមាន​គម្រោង​ពង្រីក​ហេដ្ឋា​រចនាសម្ព័ន្ធចំណត​ផែកុងតឺន័រLM១៧ ជំហានទី៣ ​ដំណាក់កាលទី២(២០២២-២០២៣) ដើម្បីពង្រីក​សមត្ថភាពផ្ទុកកុងតឺន័រឲ្យបានដល់ចំនួន៥០ម៉ឺនTEU/ឆ្នាំ និង​គម្រោង​អភិវឌ្ឍន៍​ចំណត​ផែរណប​តាមដងទន្លេនៅតាមទីតាំងមួយចំនួនទៀត រួមមាន៖ ចំណតផែរណបពហុបំណង​កោះរកា (LM២៦) ,ចំណតផែរណបពហុបំណងTS១១ ,ចំណតផែរណបពហុបំណងព្រែកអញ្ចាញ (UM១) ,ចំណតផែរណបពហុបំណងទន្លេបិទ(UM២) និងចំណតផែរណបពហុបំណងឆ្លូង(ក្រចេះ) កំពង់ឆ្នាំង ព្រែកក្តាម ដើម្បីបង្កើនសេវាកម្មរបស់កំពង់ផែស្វយ័តភ្នំពេញ ឲ្យដល់អតិថិជន៕

អត្ថបទ៖ មុត សុទ្ធ


អត្ថបទដែលទាក់ទង

ប្រតិភូចិនស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលរួមចំណែកដល់ការរីកចម្រើនរបស់កម្ពុជា
2025/12/12 11:27:58 am        1
ក្រុមហ៊ុនមីនេបៀប្រទេសជប៉ុន ដាក់ឱ្យដំណើរការសាកល្បងរោងចក្រតម្លៃជិត ៤០លានដុល្លារ ក្នុងខេត្តពោធិ៍សាត់
2025/12/10 01:24:22 pm        1
ក្រសួងពាណិជ្ជកម្មបើកវេទិកាស្ដីពីវិស័យនាំចេញកម្ពុជា កំឡុងរៀបចំ“ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា” លើកទី១៨
2025/12/05 03:16:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកអ្នកឧកញ៉ា ទ្រី ភាព នាំអំណោយ និងរៀបចំអាហារជូនជនភៀសសឹក ៤០០គ្រួសារ កំពុង​​ស្នាក់​នៅ​ខេត្តកំពង់ធំ

2025/12/22 09:35:20 am
​ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៥ ក្នុងខេត្តបន្ទាយមានជ័យ គិតចាប់ពីម៉ោង ១៧:០០នាទីល្ងាចថ្ងៃទី២១ ខែធ្នូ ដល់ម៉ោង ៨:០០នាទីព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២៥
2025/12/22 09:14:45 am
​ឧត្តមសេនីយ៍ឯក មួង សុធា ក្រើនរំលឹកនគរបាលខេត្តកំពង់ស្ពឺ បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​គ្រប់​គ្រង​មុខសញ្ញា និងបង្ការបង្ក្រាបបទល្មើស
2025/12/22 09:01:59 am
​សហរដ្ឋអាមេរិកស្នើឱ្យមានកិច្ចចរចាត្រីភាគីរវាងអ៊ុយក្រែន និងរុស្ស៊ី ខណៈបេសកជនទីក្រុងវ៉ាស៊ីនតោន និងមូស្គូជួបគ្នា
2025/12/22 09:00:55 am
​ចារកម្មអាមេរិកបង្ហាញថា គោលបំណងសង្គ្រាមរបស់លោក Putin នៅអ៊ុយក្រែន មិនមានការផ្លាស់ប្តូរទេ
2025/12/22 08:51:57 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/12/22 12:44:21 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/11/12 10:51:36 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/12/15 08:16:46 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/12/20 07:41:24 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2025/12/20 09:23:58 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am