ភ្នំពេញ៖ ក្រោមការយកចិត្តទុកដាក់ពីសំណាក់លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល និងលោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) អ្នកជំងឺឈ្មោះ ម៉ៅ ណាន ភេទស្រី អាយុ ៤៩ឆ្នាំ មានទីលំនៅ ភូមិចាន់ពីង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ទទួលបានការវះកាត់ ព្យាបាលជំងឺភ្នែកឡើងបាយបានល្អប្រសើរ។
អ្នកជំងឺឈ្មោះ ម៉ៅ ចំណាន ក្រោយពីការវះកាត់ព្យាបាលដោយយកចិត្តទុកដាក់ខ្ពស់ពីក្រុមគ្រូពេទ្យ TYDA ប្រចាំមន្ទីរពេទ្យព្រះអង្គឌួង បានមើលឃើញច្បាស់ល្អ ក្រោមការឧបត្ថម្ភពីសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA)។
សូមបញ្ជាក់ថា អ៊ំស្រី ម៉ៅ ណាន បានជួបលោកស្រី ពេជ ចន្ទមុន្នី នៅក្នុងបេសកកម្មចុះប្រគល់អណ្តូងទឹកកាលពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២២ នៅភូមិចាន់ពីង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ៕


