ព្រះខ័នរាជស្វាយរៀង ឬ Eastern ក្លាយជាម្ចាស់ពាន Pre-Season Cup 2026 យប់នេះ?

2026/08/21 12:56:42 pm        116

ក្លិបព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបក្លិប Eastern District FCរបស់ហុងកុងជាថ្មី ក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់មិត្តភាពត្រៀមបើករដូវកាលថ្មី Pre-Season Cup 2026 នាវេលាម៉ោង ៧យប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

អ្នកគាំទ្រកំពុងចាប់អារម្មណ៍ខ្លាំងលើការប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះ ក្រោយជំនួបបង្គ្រប់កិច្ចវគ្គសន្សំពិន្ទុ កាលពីថ្ងៃអង្គារកន្លងទៅ បានបញ្ចប់ដោយលទ្ធផលស្មើគ្នា ១-១ ពិសេសអ្នកគាំទ្រក្លិបព្រះខ័នរាជស្វាយរៀង ដែលរំពឹងជំនួបកាត់សេចក្ដីនេះ តំបន់ប្រយុទ្ធរបស់ក្រុមខ្លួន នឹងកាន់តែមុតស្រួចក្នុងការបញ្ចប់ទី ដ្បិតការជួបគ្នាថ្ងៃមុន ក្លិបបានខកខានឱកាសមាសជាច្រើន ដោយសារការស៊ុតបុករបាទី ក៏ដូចជាការសង្គ្រោះដោយអ្នកចាំទីជាដើម។

ជាមួយការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់មិត្តភាពអន្ដរជាតិត្រៀមបើករដូវកាលថ្មី ដែលរៀបចំដោយក្លិបព្រះខ័នរាជស្វាយរៀង នេះ ក៏មានលក់សំបុត្រចូលទស្សនាផងដែរ ដោយអ្នកគាំទ្រអាចទិញសំបុត្រមុនតាមរយៈ Online ឬទិញផ្ទាល់នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងតម្លៃ ៨,០០០រៀលប៉ុណ្ណោះក្នុងមួយសន្លឹក។

សូមបញ្ជាក់ថា ពានរង្វាន់ Pre-Season Cup 2026 មាន ៣ក្លិប មកពី ៣ប្រទេសចូលរួម ខណៈ ១ក្រុមទៀត គឺក្លិប Geylang International FC របស់សិង្ហបុរី តែក្រោយរងបរាជ័យ ២ប្រកួតជាប់គ្នា ពោលគឺចាញ់ព្រះខ័នរាជស្វាយរៀង ២-១ និងចាញ់ក្លិប Eastern District FC ៣-១ បានធ្វើឲ្យក្លិបមកពីលីគកំពូលសិង្ហបុរីនេះជ្រុះចេញពីពានមុនគេ នៅសល់តែក្លិបតំណាងកម្ពុជា និងហុងកុង ដែលត្រូវជួបគ្នាក្នុងនៅវគ្គផ្ដាច់ព្រ័ត្រ នាត្រីថ្ងៃសុក្រនេះ៕ អត្ថបទ លី ឈុនឡា





អត្ថបទដែលទាក់ទង

Harry Kane ឈ្នះស្បែកជើងមាសអឺរ៉ុបជាលើកទី២ក្នុងអាជីព
2026/08/20 03:49:48 pm        209
Tijjani Reijnders ផ្លាស់ទៅក្លិបអារ៉ាប៊ីសាអូឌីត Al Qadsiah ផ្លូវការក្រោយ​ចំណាយ​ពេល​ត្រឹមជាង ១ឆ្នាំជាមួយ Man City
2026/08/20 02:35:49 pm        211
សៀមរាប និងកំពង់ចាម ស្គាល់ជ័យជម្នះ ខណៈតាកែវ ស្គាល់បរាជ័យដំបូង​ក្នុងពាន​សម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ខេត្ត
2026/08/20 01:49:50 pm        218

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សមត្ថកិច្ចឃាត់ខ្លួនមនុស្ស៧នាក់ ដកហូតស៊ីមកាតបរទេសរាប់ម៉ឺនស៊ីមពាក់ព័ន្ធ (Online Scams

2026/08/21 02:09:18 pm
​ពលរដ្ឋទទួលបានសេវាថែទាំសុខភាពកាន់តែល្អ នៅក្នុងអាណត្តិទី៧នេះ តាមរយៈបណ្ណ ប.ស.ស
2026/08/21 01:41:59 pm
​អ្នកវិភាគ និងអ្នកនយោបាយ៖ ៣ឆ្នាំរបស់រដ្ឋាភិបាលថ្មី បង្ហាញភាពធន និងសមត្ថភាពខ្ពស់ដោះស្រាយបញ្ហា
2026/08/21 01:31:58 pm
​ឯកឧត្តម ប្រាក់ សុខុន៖ សំណង់អគារថ្មីព្រឹទ្ធសភាថ្មីឆ្លើយតបទៅនឹងការពង្រឹងតួនាទី កំណើនការងារ លើកកម្ពស់ប្រសិទ្ធភាព គុណភាព និងចីរភាពនៃស្ថាប័នព្រឹទ្ធសភា
2026/08/21 01:25:51 pm
​ចំនួនអ្នកស្លាប់ពីទឹកជំនន់ក្នុងប្រទេសចិនភាគខាងត្បូងកាលពីខែមុនបានឡើងដល់១៥៩នាក់
2026/08/21 01:08:53 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/19 07:10:38 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/17 01:35:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/20 05:32:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/17 11:39:47 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/19 11:22:03 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm