អាសុី ៖ លោក ម៉ៃ មូលឺ (Mike Muller)ដែលជាប្រធានទីភ្នាក់ងារថាមពល Vitol អាស៊ី ដែលជាពាណិជ្ជករប្រេងឆៅឯករាជ្យធំបំផុតរបស់ពិភពលោក បាននិយាយថា ការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីបានធ្វើឲ្យទីក្រុងម៉ូស្គូ កាត់បន្ថយការផលិតប្រេងឆៅ ១លានបារ៉ែលចេញពីការផលិតរបស់ខ្លួនជារៀងរាល់ថ្ងៃ ប៉ុន្តែនោះគ្រាន់តែជាការធ្លាក់ចុះតិចតួច បើប្រៀបធៀបទៅនឹងផលប៉ះពាល់ដែលបានព្យាករណ៍ ។រុស្ស៊ីកំពុងផលិតប្រេងឆៅបានប្រហែល ១១ លានបារ៉ែលក្នុងមួយថ្ងៃរហូតដល់ថ្ងៃ ដែលខ្លួនបានលុកលុយអ៊ុយក្រែនកាលពីចុងខែកុម្ភៈ ហើយពួកគេ បាននាំចេញប្រមាណ ៧ លានបារ៉ែលក្នុងមួយថ្ងៃ ៕