ការស្ទង់មតិ​បង្ហាញ​ថា ទណ្ឌកម្ម​បាន​ប៉ះពាល់​លើ​សហរដ្ឋអាមេរិក​ខ្លាំង​ជាង​រុស្ស៊ី​

2022/05/11 04:25:49 pm        2.9 K

​សហរដ្ឋអាមេរិក៖ ការស្ទង់មតិ​ថ្មី​មួយ​បាន​រក​ឃើញ​ថា ប្រជាជន​អាមេរិក​ចំនួន ៥៣% ជឿ​ថា ទណ្ឌកម្ម​លើ​ក្រុង Moscow បាន​ប៉ះពាល់​សហរដ្ឋអាមេរិក​ធ្ងន់​ជាង​រុស្ស៊ី។ ស្រប​ពេល​តម្លៃ​ឧស្ម័ន​ហក់​ឡើង​ខ្ពស់​ និង​កំពុង​ប៉ះពាល់​ខ្លាំង​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ម្ចាស់​ឆ្នោត​កំពុង​បាត់បង់​ទំនុក​ចិត្ត​លើ​ការដឹកនាំ​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden និង ៤៣​% និយាយ​ថា គ្មាន​អ្វី​ចោទ​ជា​បញ្ហា​សម្រាប់​ពួកគេ​ទេ បើ​អ៊ុយ​ក្រែ​ន​ចាញ់​សង្គ្រាម​ដែល​នៅតែ​បន្ត​ជាមួយ​រុស្ស៊ី​នោះ​។

​ខណៈ​ដែល​មាន​អតិផរណា​ហក់​ឡើង​ខ្ពស់​ក្នុង​រយៈពេល ៤០​ឆ្នាំ​ចុង​ក្រោយនេះ ហើយ​តម្លៃ​ឧស្ម័ន​ហក់​ឡើង​ខ្លាំង​ស្ទើរ​តែ​ដល់​កម្រិត​ខ្ពស់​បំផុត ការស្ទង់មតិ​របស់​វិទ្យាស្ថាន​ប្រជាធិបតេយ្យ និង Express.co.uk បាន​បង្ហាញ​ថា លោក Biden កំពុង​ស្ដែង​ឲ្យ​ឃើញ​ពី​ចំណុច​អវិជ្ជមាន​ក្នុង​វិស័យ​នយោបាយ​ទាំងអស់ ​ជាពិសេស​គោលនយោបាយ​ការបរទេស​គឺ​អន់​បំផុត។ មនុស្ស​ប្រហែល ៥៦% មិន​ពេញ​ចិត្តនឹង​ដំណោះស្រាយ​របស់​លោក​ទៅលើ​បញ្ហា​កិច្ច​ការបរទេស​នានា បើ​ប្រៀបធៀប​ទៅ​អ្នក​គាំទ្រ​ត្រឹមតែ ៤០​%។ ជាពិសេស​លើ​បញ្ហា​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន មាន​ពលរដ្ឋ​អាមេរិក​តែ ៣៨​% ប៉ុណ្ណោះ​គាំទ្រ​ការដឹកនាំ​របស់​លោក ខណៈ​មាន ៥២% បង្ហាញ​ការ​មិន​ពេញចិត្ត​។

​រដ្ឋបាល​របស់​លោក Biden បាន​ព្យាយាម​ដាក់​ការ​ស្ដី​បន្ទោស​លើ​រុស្ស៊ី និង​លោក​ប្រធានាធិបតី Vladimir Putin ចំពោះ​ការ​ប៉ះពាល់​ដែល​ចេះតែ​កើន​ឡើង​ ដល់​ជីវភាព​រស់នៅ​របស់​ព​ល​រដ្ឋ​នៅ​សហរដ្ឋអាមេរិក ខណៈ​ដែល​ក្រុមមន្ត្រី​របស់លោក Biden និយាយ​ដដែលៗ​សំដៅ​ដល់​ការ​ហក់​ឡើង​ខ្ពស់​នៃ​តម្លៃ​ឧស្ម័ន​របស់​លោក Putin ប៉ុន្តែ​ការ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ពលរដ្ឋកំពុង​កើន​ឡើង​រយៈពេល​ជាច្រើន​ខែ មុន​រុស្ស៊ី​បញ្ជូន​កងទ័ព​ចូល​ទៅ​អ៊ុយ​ក្រែ​ន ហើយ​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត​កំពុង​ចង្អុល​ទៅ​លោក Biden ចំពោះ​ផល​ប៉ះពាល់​សេដ្ឋកិច្ច​របស់​ពួកគេ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        761
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        429
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        215

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm