កម្ពុជាបន្ដភាពជោគជ័យ ក្នុងការប្រកួតវាយសីជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៦ ខណៈ​អន្ដរជាតិ​ចង់​ឲ្យ​ធ្វើម្ចាស់ផ្ទះទៀត

2026/08/24 12:38:40 pm        171

ការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៦ នៅកម្ពុជា បានប្រព្រឹត្ត​ទៅ​ដោយ​រលូន និងជោគជ័យ ស្របពេលសហព័ន្ធកីឡាវាយសីអាស៊ី(BA) ក៏ដូចជាបណ្ដា​ប្រទេស​ផ្សេង​ៗ ​ចង់ឲ្យកម្ពុជាធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍បន្ដទៀត។ នេះបើតាមប្រសាសន៍ឯកឧត្តម លី កុសល ​ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា ក្រោយបញ្ចប់ការប្រកួតផ្លូវការ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ​២០២៦នេះ។

ព្រឹត្តិការណ៍ប្រចាំតំបន់ ដែលដំណើរការប្រកួតរយៈពេល ១សប្ដាហ៍ពេញ នៅទីលានវាយសី នៃពហុកីឡដ្ឋានជាតិមរតកតេជោ នេះ មានអត្តពលិក ៧ប្រទេសចូលរួម គឺមានមីយ៉ាន់ម៉ា វៀតណាម ឡាវ ទីម័រខាងកើត ប្រ៊ុយណេ ហ្វីលីពីន និងម្ចាស់ផ្ទះកម្ពុជា ខណៈជាលទ្ធផលក្រុមម្ចាស់ផ្ទះកម្ពុជា ដណ្ដើមបានមេដាយសរុប ២០គ្រឿង (មាស ៣ ប្រាក់ ៩ និងសំរឹទ្ធ ៨) ឈរលេខរៀងទី២ បន្ទាប់ពីមីយ៉ាន់ម៉ា ឈរលេខ១ ដណ្ដើមបានមេដាយសរុប ២០គ្រឿងដូចគ្នា តែមានមេដាយមាស ១៣ ប្រាក់ ៦ និងសំរឹទ្ធ ១។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយចប់ការប្រកួត ឯកឧត្តម លី កុសល មានប្រសាសន៍ថា នេះជាលើកទី៣ ដែលកម្ពុជាបានធ្វើម្ចាស់ផ្ទះ ហើយការប្រកួតកាន់តែទទួលបានជោគជ័យ ដោយទទួលបានការសាទរពីប្រតិភូ និងអត្តពលិកបណ្ដាប្រទេសចូលរួម ក៏ដូចជាប្រធានសហព័ន្ធកីឡាវាយសីអាស៊ី ។ ចំណែកលទ្ធផលក៏បានល្អប្រសើរ ដោយក្រុមកីឡាករ-កីឡការិនី បានបង្ហាញគុណភាពរីកចម្រើនគួរឲ្យកត់សម្គាល់។ ផ្អែកលើកត្ដាទាំងអស់នេះ អន្ដរជាតិបានជំរុញឲ្យកម្ពុជា ធ្វើម្ចាស់ផ្ទះបន្ដទៀត តែសហព័ន្ធមិនទាន់ឆ្លើយតបឡើយ ដោយរង់ចាំកិច្ចប្រជុំគណៈកម្មការប្រតិបត្តិសិន។

គួរដឹងថា ការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញនេះ បានប្រព្រឹត្តទៅពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែសីហា ដោយបែងចែកជា ៣កម្រិតអាយុ គឺអាយុក្រោម ១៦ឆ្នាំ, អាយុក្រោម ១៩ឆ្នាំ និងអាយុក្រោម ២៣ឆ្នាំ។ ព្រឹត្តិការណ៍នេះ ក្រៅពីទទួលបានការគាំទ្រពីសហព័ន្ធកីឡាវាយសីអាស៊ី ឯកឧត្តម លី កុសល ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុន វឌ្ឍនៈ គ្រុប និងបណ្ដាដៃគូផ្សេងៗ ដែលបានចូលរួមឧបត្ថម្ភគាំទ្រ ជំរុញឲ្យការរៀបចំប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យផងដែរ។

ក្រឡេកទៅចាប់អារម្មណ៍តារាងចំណាត់ថ្នាក់មេដាយ បន្ទាប់ពីក្រុមកីឡាវាយសីមីយ៉ាន់ម៉ា និងកម្ពុជា ដែលឈ្នះមេដាយសរុប ២០គ្រឿងដូចគ្នា គឺក្រុមកីឡាវាយសីឡាវ ឈរលេខ៣ ដណ្ដើមបានមេដាយសរុប ១២គ្រឿង (មាស ១ ប្រាក់ ៣ និងសំរឹទ្ធ ៨) គ្រាដែលក្រុមកីឡាវាយសីប្រ៊ុយណេ ឈរលេខ៤ ឈ្នះមេដាយសំរឹទ្ធ ៦គ្រឿង និងក្រុមកីឡាវាយសីទីម័រខាងកើត ឈរលេខ៥ ឈ្នះមេដាយសំរឹទ្ធចំនួន ៥គ្រឿង៕ អត្ថបទ លី ឈុនឡា


អត្ថបទដែលទាក់ទង

Lando Norris ឈ្នះការប្រណាំង F1 នៅហូឡង់ ខណៈកីឡាករម្ចាស់ផ្ទះ Max Verstappen សំណាងមិនល្អ
2026/08/24 03:14:51 pm        85
ប្រធាន UEFA, Aleksander Ceferin ថា Infantino ប្រឈមគូប្រជែងខ្លាំងៗក្នុងការបោះឆ្នោតប្រធាន FIFA តែមិនមែនរូបលោក
2026/08/24 02:31:22 pm        110
Man City នឹងសម្រេចការផ្ទេរខ្សែបម្រើម៉ារ៉ុក Bouaddi ពី Lille សប្តាហ៍នេះ
2026/08/24 01:58:34 pm        135

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ហ្ស៊កដានី សំឡឹងរកកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំជាមួយប្រទេសចិនដើម្បីជំរុញដំណោះស្រាយរដ្ឋពីរ

2026/08/24 03:37:21 pm
​បេសកជន៖ អ៊ុយក្រែនវាយប្រហារគោលដៅស៊ីវិល ដើម្បីដាក់សម្ពាធនយោបាយលើរុស្ស៊ី
2026/08/24 03:35:29 pm
​រុស្ស៊ីត្រៀមខ្លួនចូលរួមក្នុងកិច្ចប្រឹងប្រែងសម្របសម្រួល ដើម្បីធ្វើឲ្យស្ថានការណ៍នៅមជ្ឈិមបូព៌ាមានស្ថិរភាព
2026/08/24 03:32:19 pm
​ក្រុមជួយសង្គ្រោះ៖ ជនអន្តោប្រវេសន៍ និងនាវាជួយសង្គ្រោះ ប្រឈមនឹងការគំរាមកំហែង និងការរំខាន នៅសមុទ្រ
2026/08/24 03:26:04 pm
​រុស្ស៊ីច្រានចោលការចោទប្រកាន់ថា ទីក្រុងមូស្គូមានផែនការកាត់បន្ថយកម្រិតទំនាក់ទំនងជាមួយ ទីក្រុងឡុងដ៍
2026/08/24 03:23:36 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/24 02:20:17 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/17 01:35:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/20 05:32:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/23 10:25:53 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/19 11:22:03 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm