ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​ជួបប្រទះ​អតិផរណា​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍​មិន​ធ្លាប់​មាន​

2022/05/11 05:11:56 pm        750

​សហភាព​អឺរ៉ុប៖ ទិន្នន័យ​ផ្លូវការ​ពី​ទីភ្នាក់ងារ​ស្ថិតិ​របស់​ប្រទេស​ដា​ណឺ​ម៉ាកបាន​បង្ហាញ​កាល​ពី​ថ្ងៃ​អង្គារ​ថា តម្លៃ​ទំនិញ​ប្រើប្រាស់​ក្នុង​ប្រទេស​ដា​ណឺ​ម៉ាកបាន​ហក់​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល ៣៨​ឆ្នាំ​មិន​ធ្លាប់​មាន​។ ​យោង​តាម​ទីភ្នាក់ងារ​នេះ សន្ទស្សន៍​តម្លៃ​ទំនិញ​ប្រើប្រាស់​ប្រចាំថ្ងៃ​របស់​ប្រទេស​ដា​ណឺ​ម៉ាក (CPI) បាន​ហក់​ឡើង​ពី ៥​.៤% កាលពី​អំឡុង​ខែ​មីនា ​ដល់ ​៦.៧% ក្នុង​ខែ​មេសា​។

ទីភ្នាក់ងារ​ដដែល​បន្ត​ថា តម្លៃ​បាន​ហក់​ឡើង​ខ្ពស់​ ស្រប​ពេល​ផល​ប៉ះពាល់​នៃ​តម្លៃ​ថាមពល​សកល​បន្ត​ហក់​ឡើ​ង​ខ្លាំង ​ដោយសារ​ជម្លោះ​រុស្ស៊ី-​អ៊ុយ​ក្រែ​ន។ អ្វី​ដែល​គេ​ហៅ​ថា​ជា​អត្រា​អតិផរណា​គោល​ក្នុង​ប្រទេស​ដា​ណឺ​ម៉ាក ​គឺ​ថាមពល​អគ្គិសនី ឧស្ម័ន​ធម្មជាតិ ម្ហូបអាហារ និង​ថ្នាំជក់។ ទិន្នន័យ​បង្ហាញ​ថា តម្លៃ​ទំនិញ​បាន​ហក់​ឡើង​ខ្ពស់​ដល់ ១០​.៣% កាលពី​ឆ្នាំ​កន្លង​ទៅ ជា​អត្រា​ខ្ពស់​មិន​ធ្លាប់​មាន​ទាល់តែសោះចាប់​តាំង​ពី​ខែ​វិច្ឆិកា ​ឆ្នាំ១៩៨២។ ការ​ហក់​ឡើង​ខ្ពស់​ដែល​គេ​ហៅថា​ អត្រា​អតិផរណា​ធ្ងន់ធ្ងរ​ដែល​មិន​រាប់​បញ្ចូល​ថាមពល​ និង​ប្រភេទ​អាហារ​ផលិត​ពី​គ្រាប់​ធញ្ញជាតិ​នានា នៅ​ក្នុង​ប្រ​ទស​ដា​ណឺ​ម៉ាក​បាន​ហក់​ឡើង​ដល់ ៣​.៦% ជា​ការ​កើន​ឡើង​ខ្ពស់​បំផុត​ចាប់​តាំង​ពី​ឆ្នាំ១៩៩០​។ ​ដា​ណឺ​ម៉ាក​មិន​មែន​ជា​ប្រទេស​​តែមួយគត់​ ដែល​ទទួលរង​ផល​ប៉ះ​ពាល់​ពី​ការ​កើន​ឡើង​ នៃ​តម្លៃ​មុខ​ទំនិញ​នៅ​តាម​ទីផ្សារ​នោះ​ទេ បន្ទាប់ពី​ការ​ចាប់ផ្តើម​ប្រតិបត្តិការ​សឹក​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន និង​ដោយសារ​តែ​ទណ្ឌកម្ម​របស់​លោក​ខាងលិច​ប្រឆាំង​នឹង​ទីក្រុង Moscow។

តម្លៃ​ប្រេងឥន្ធនៈ និង​អាហារ​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​នៅ​ទូទាំង​ពិភពលោក​ ក្នុង​រយៈពេល​ ២​ខែ​ចុងក្រោយ​នេះ​ដោយ​សារ​ក្ដី​បារម្ភ​ពី​ការបញ្ឈប់​ការ​ផ្គត់ផ្គង់​ថាមពល​របស់​រុស្ស៊ី និង​ការ​រំខាន​ដល់​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​។ ដើម្បី​ដោះ​ស្រាយ​ជាមួយ​នឹង​ការ​ហក់​ឡើង​តម្លៃ​មុខទំនិញ​នានា ធនាគារ​កណ្តាល​នៅ​សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស និង​ប្រទេស​ផ្សេងទៀត​បាន​នឹង​កំពុង​ដំឡើង​អត្រា​ការប្រាក់​។ ទោះជា​យ៉ាងណាក៏ដោយ ធនាគារ​ជាតិ Nationalbanken របស់​ប្រទេស​ដា​ណឺ​ម៉ាក​ មិន​ទាន់​បាន​ផ្លាស់ប្តូរ​អត្រា​ការប្រាក់​សំខាន់​របស់​ខ្លួន​នៅឡើយ​ទេ ខណៈ​ដែល​ធនាគារ​កណ្តាល​អឺរ៉ុប​ក៏បាន​រក្សា​អត្រា​ការប្រាក់​មិន​ផ្លាស់ប្តូរ​រហូត​មក​ដល់​ពេលនេះ បើ​ទោះ​បី​ជា​អតិផរណា​កើន​ឡើង​នៅ​ក្នុង​តំបន់​ចាយ​ប្រាក់​អឺរ៉ូ​ក៏ដោយ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        399
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        336
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        317

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm