ពិត​ហើយ Erling Haaland ឈាន​ដល់​កិច្ចព្រមព្រៀង​ផ្លាស់​មកកាន់ Manchester City ក្នុង​តម្លៃ ៥១.២​លាន​ផោន​

2022/05/11 05:18:57 pm        135

​បាល់ទាត់៖ ​ក្លិប​បាល់ទាត់ Manchester City បាន​ឈានដល់​កិច្ចព្រមព្រៀង​ជា​ផ្លូវការ​ហើយ ​ក្នុង​ការនាំយក​ខ្សែប្រយុទ្ធ​ណ័​រវេ​យ Erling Haaland ពី Borussia Dortmund ក្នុង​តំលៃ ៥១.២លាន​ផោន​។ ​​កីឡាករ​វ័យ ២១ឆ្នាំ​រូបនេះ​នឹង​ផ្លាស់​មកកាន់ Manchester City នៅ​ខែកក្កដា​ខាងមុខនេះ​។

​​កិច្ចព្រមព្រៀង​នេះ​ធ្វើឱ្យ Manchester City បញ្ចប់​បេសកកម្ម​ក្នុងការ​ស្វែងរក​ខ្សែប្រយុទ្ធ​ជួរមុខ បន្ទាប់ពី​ការចាកចេញ​របស់​កីឡាករ​អា​ហ្ស​ង់​ទីន Sergio Aguero ដែលជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ក្លិប​។​ ​​Erling Haaland ដែល​បានធ្វើ​ការពិនិត្យ​សុខភាព​រួចរាល់​នៅ​ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក​កាលពី​ថ្ងៃ​ចន្ទ​នោះ បាន​ស៊ុត​បញ្ចូល​ទី ៨៥គ្រាប់ក្នុងការ​បង្ហាញខ្លួន ៨៨ប្រកួត​ជាមួយ Dortmund តាំងពី​ផ្លាស់​ពី Red Bull Salzburg កាលពី​ខែមករា​ ឆ្នាំ២០២០​។

​​រំលឹកថា Erling Haaland បាន​ស្ថិតក្នុង​គោលដៅ​របស់ Manchester City ច្រើន​ខែ​មកហើយ និង​បាន​ក្លាយជា​បេក្ខភាព​ជួរមុខ បន្ទាប់ពី​ក្លិប​ជើងឯក Premier League មួយ​នេះ​បរាជ័យ​ក្នុង​ការនាំយក​ខ្សែប្រយុទ្ធ​អង់គ្លេស Harry Kane កាលពីដើម​រដូវ​កាល​។ ​​Erling Haaland បានបង្ហាញ​ខ្លួន​ឱ្យ​ក្លិប​ដើម Molde នៅ​ប្រទេស​ណ័​រវេ​យ Red Bull Salzburg នៅ​អូទ្រីស និង Dortmund នៅ​អាល្លឺម៉ង់​សរុប ១២១ប្រកួត និង​ស៊ុត​បញ្ចូល​ទី​បាន​សរុប ៩២គ្រាប់​។ ​​Haaland ក៏បាន​ក្លាយជា​កីឡាករ​ក្មេង​បំផុត​ដែល​ស៊ុត​បញ្ចូល​ទី​បាន ២០គ្រាប់​នៅ​ក្របខណ្ឌ UEFA Champions League ផងដែរ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        147
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        158
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm