មន្រ្ដីជាន់ខ្ពស់ក្រសួងការពារជាតិ៖ «រួមគ្នាការពារជាតិ សាមគ្គីជាតិខ្មែររឹងមាំ គឺ​សមរភូមិ​ក្រោយ​គាំទ្រ​ស​មរភូមិមុខ រួមគ្នាពង្រឹងខឿនការពារជាតិ»

2026/08/24 03:46:42 pm        223

​លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុម​ការងារ​សម្រប​សម្រួលកិច្ចការសម្ព័ន្ធមេត្រីរវាងអង្គភាព នៃកងយោធពលខេមរភូមិន្ទ​ជា​មួយ​ស្ថាប័ន ​អង្គភាពស៊ីវិលបានថ្លែងថា សិក្ខាសាលាដកពិសោធន៍ ការងារសម្ព័ន្ធមេត្រីភាព រវាង​អង្គ​ភាព ​នៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័នអង្គភាពស៊ីវិល ឆ្នាំ២០២៥ ឆមាសទី១ ឆ្នាំ​២០២៦​ ទិសយោធភូមិភាគទី៤ និងទី៥ និងទិសដៅអនុវត្តន៍បន្ត “សមរភូមិ​ក្រោយ​គាំទ្រ​សម​រ​ភូមិ​មុខ ​រួមគ្នាពង្រឹងខឿនការពារជាតិ” ឆ្លុះបញ្ចាំងពីតម្លាភាព គណនេយ្យភាព នៃទំនាក់​ទំនង​ដៃ​គូ​សម្ព័ន្ធ​មេត្រីភាពតាមបណ្តាទិសនីមួយៗ និយាយជារួម​ និងនិយាយដោយឡែក ចំពោះទិស​យោធ​ភូមិ​ភាគ​ទី៤ និងទី៥ ដែលយើងកំពុងប្រារពធ្វើនាពេលនេះ ដើម្បីរិះរក និង​រំលេច​ចេញ​នូវ​វិធាន​ការ​គន្លឹះ​នានា ដាក់ចេញនូវទិសដៅ ភារកិច្ចបន្តនាពេលខាងមុខ ក្នុងគោលដៅ​លើក​កម្ពស់​ការ​បន្ត​ប្រពៃណី​សិល្បៈ​នៃ​ការ​ចែក​រំលែក​ និង​តម្រង់​ទិស​ឱ្យ​មាន​គុណ​ប្រយោជន៍​ និង​ចំ​គោល​ដៅ​ជា​យុទ្ធ​សាស្ត្រយូរអង្វែង និងចំពោះមុខរួមគ្នាការពារជាតិ សាមគ្គីជាតិខ្មែរ រឹងមាំក្រោមប្រធានបទ “សមរភូមិក្រោយគាំទ្រសមរភូមិមុខ រួមគ្នាពង្រឹងខឿនការពារជាតិ”។

លោកជំទាវបាន​ជម្រាប​ជូនអំពីគោលបំណង របៀបវារៈ និងខ្លឹមសារសំខាន់ៗមួយចំនួន ពាក់ព័ន្ធ​ និងកិច្ចពិភាក្សារបស់អង្គសិក្ខាសាលានាពេលនេះ គឺដើម្បីពិនិត្យ វាយតម្លៃសមិទ្ធផល បញ្ហាប្រឈម និងវឌ្ឍនភាពការងារដែលបានអនុវត្តទៅតាមបណ្តាទិសកន្លងមក ជាពិសេសនៅពេលដែលមានសភាពការណ៍ជម្លោះព្រំដែនដែលបង្ករឡើងដោយការឈ្លានពានរបស់យោធាថៃមកលើអធិបតេយ្យភាព បូរណភាពដែនដីរបស់កម្ពុជាយើង។

លោកជំទាវ​ ក៏​បាន​ដឹកនាំអង្គពិភាក្សា​ ដោយមាន​ វាគ្មិនមកពីបណ្តាកងឯកភាពនៃកងយោធពលខេមរភូមិន្ទ និងតំណាងក្រសួង ស្ថាប័ន អង្គភាពស៊ីវិល ដែលត្រូវឡើងធ្វើបទអន្តរាគមន៍នាពេលនេះរួមមាន​ពិនិត្យវឌ្ឍនភាព វាយតម្លៃដកពិសោធន៍អំពីជំនួយឧបត្ថម្ភរបស់ដៃគូសម្ព័ន្ធមេត្រីភាព ជាសម្ភារៈ ថវិកា និងគ្រឿងឧបភោគបរិភោគ ដែលបានចូលរួមឧបត្ថម្ភនិងផ្តល់ជូនកងយោធពលខេមរភូមិន្ទ ក្នុងពេលកន្លងមក (លើកឡើងពីសមិទ្ធផល បញ្ហាប្រឈម និងវិធានការគន្លឹះនៃវឌ្ឍនភាពការងារសម្រាប់អនុវត្តនាពេលខាងមុខ)​ គោលការណ៍របស់ក្រសួង ស្ថាប័ន ក្រុមហ៊ុន អង្គភាពនិងដៃគូសម្ព័ន្ធមេត្រីភាព ចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម និងកិច្ចការដែលត្រូវបំពេញបន្ថែម​ និងទិសដៅបន្តរបស់ក្រសួង ស្ថាប័ន ក្រុមហ៊ុន អង្គភាព និងដៃគូសម្ព័ន្ធមេត្រីភាព សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹង និងពង្រីកប្រសិទ្ធភាពនៃការអនុវត្តន៍ការងារកសាងសម្ព័ន្ធមេត្រីភាព រវាងអង្គភាពកងយោធពលខេមរភូមិន្ទ និងបណ្តាស្ថាប័ន អង្គភាពស៊ីវិល ព្រមទាំងវិស័យឯកជន ឱ្យកាន់តែស៊ីជម្រៅថែមទៀត។ 

លោកជំទាវបញ្ជាក់ថា សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងពង្រឹងសាមគ្គីភាព និងភាពស្អិតរមួតរវាងស្ថាប័ន​កងយោធពលខេមរភូមិន្ទ​ និងវិស័យឯកជន ដៃគូសម្ព័ន្ធមេត្រីភាព ដើម្បីក្លាយជាកម្លាំងចលករតែមួយក្នុងការជួយឧបត្ថម្ភគាំទ្រដល់យោធិន និងគ្រួសារយោធិនតាមបន្ទាត់ព្រំដែន ក្រោមស្មារតី «ប្រជាជនកងទ័ពជាធ្លុងមួយ»។ ជាមួយគ្នានេះ ក៏មានការលើកទឹកចិត្តឱ្យបន្តរក្សានូវប្រពៃណី «សិល្បៈនៃការចែករំលែក» ដែលផ្តួចផ្តើមដោយសម្តេចតេជោ ហ៊ុន សែន និងបន្តវេនដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដោយត្រូវបង្វែរទិសដៅជំនួយមួយផ្នែកទៅជាយុទ្ធសាស្ត្រយូរអង្វែង ដូចជាការសាងសង់លេណដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធ និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យោធិន និងគ្រួសារកងទ័ព​ និវត្តន៍​ជន។

ឆ្លងកាត់តាមរយៈការពិភាក្សា អង្គសិក្ខាសាលាបានវាយតម្លៃខ្ពស់ចំពោះការចូលរួមយ៉ាងផុលផុសពីប្រជាពលរដ្ឋ ស្ថាប័នរដ្ឋ និងវិស័យឯកជន ក្នុងការទ្រទ្រង់សមរភូមិមុខក្នុងអំឡុងពេលការពារបូរណភាពទឹកដីទិសយោធភូមិភាគទី៤ និងទី៥ ចំនួន ២លើកក្នុងឆ្នាំ២០២៥៕ អត្ថបទ: វង្ស សុភាព



អត្ថបទដែលទាក់ទង

កម្ពុជា-រុស្ស៊ី ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត
2026/08/24 05:23:10 pm        95
អាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
2026/08/24 05:10:22 pm        112
តំណាងអយ្យការសម្រេចចោទប្រកាន់មន្ត្រីក្រសួងការបរទេស៣រូបពាក់ព័ន្ធករណីលួចទិដ្ឋាការឲ្យជនបរទេសដែលជាពួក online scams
2026/08/24 04:56:33 pm        324

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សយ៉ាងហោចណាស់២០នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្រោយលេចធ្លាយឧស្ម័នក្លរនៅរោងចក្រប្រទេសឥណ្ឌា

2026/08/24 06:01:33 pm
​ចិនជម្លៀសមនុស្សរាប់ម៉ឺននាក់ ខណៈភ្លៀងធ្លាក់ដោយសារ​ព្យុះទីហ្វុង Narra វាយប្រហារភាគនិរតី
2026/08/24 05:59:32 pm
​កម្ពុជា-រុស្ស៊ី ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត
2026/08/24 05:23:10 pm
​អាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
2026/08/24 05:10:22 pm
​លោក Macron ទទួលរជ្ជទាយាទអារ៉ាប៊ីសាអ៊ូឌីត ខណៈ​មាន​ការពិភាក្សា​ រាប់​ពី​​កីឡាអេឡិចត្រូនិក រហូតដល់មជ្ឈិមបូព៌ា
2026/08/24 05:02:14 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/24 02:20:17 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/17 01:35:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/20 05:32:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/23 10:25:53 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/19 11:22:03 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm