រដ្ឋមន្រ្តី៖ ផ្លូវ៣ខ្សែជិត ១០០គីឡូម៉ែត្រនៅខេត្តក្រចេះ បើកច្រកថ្មីសម្រាប់ការតភ្ជាប់ និង​ជំរុញ​សេដ្ឋកិច្ច​-សង្គម

2026/08/25 10:29:38 am        186

ភ្នំពេញ៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ​២០២៦ បានសម្ពោធ​ដាក់​ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧៣ ផ្លូវខេត្តលេខ៣៧៧ និង​ផ្លូវ​ខេត្ត​៣៧៧A ក្នុងខេត្តក្រចេះ ដែលមានប្រវែងសរុបជិត ១០០គីឡូម៉ែត្រ។ សមិទ្ធផល​ផ្លូវ​ចំនួន ​៣ខ្សែ​នេះ បានក្លាយជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់សម្រាប់ពង្រឹងការតភ្ជាប់ក្នុងតំបន់ និង​បង្កើន​ប្រសិទ្ធ​ភាពការធ្វើដំណើរ និងដឹកជញ្ជូន​កាន់​តែ​ទូលំ​ទូលាយ​សម្រាប់​ការ​ដឹក​ជញ្ជូន​កសិផល​, ​ការធ្វើពាណិជ្ជកម្ម, ការអភិវឌ្ឍទេសចរណ៍, និង​ការ​លើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់ជនបទនៃខេត្តក្រចេះ និងតំបន់ជាប់ព្រំប្រទល់។

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបើកក្នុង​ពិធី​សម្ពោធ​នេះ​ថា ការសាងសង់ឡើងវិញនូវខ្សែផ្លូវទាំង ៣ខ្សែនេះ គឺដើម្បីឆ្លើយតបទៅនឹងស្ថានភាព ទ្រុឌ​ទ្រោម និងខូចខាតរបស់ខ្សែផ្លូវ ជាពិសេស ការប្រឈមនឹងគ្រោះទឹកជំនន់។ នាពេលបច្ចុប្បន្ន ខ្សែ​ផ្លូវ​ទាំង ៣ខ្សែនេះ បាននិងកំពុងផ្តល់អត្ថប្រយោជន៍ និងផលចំណេញផ្នែកសេដ្ឋកិច្ច និង​សង្គម​យ៉ាង​ច្រើន តាមរយៈការសម្រួលដល់ការតភ្ជាប់រវាងតំបន់ ទីប្រជុំជន និងតំបន់​ដាច់​ស្រយាល ​និងសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញ ជាពិសេស កសិផល​របស់​ប្រជា​ពលរដ្ឋ​។ ​ព្រមទាំង ការធ្វើដំណើរទៅមន្ទីរពេទ្យ និងទៅសាលារៀនរបស់សិស្សានុសិស្ស និង​ការ​ធ្វើ​ដំណើរ​កម្សាន្ត​របស់ភ្ញៀវទេសចរទៅកាន់តំបន់រមណីយដ្ឋាននានានៅក្នុង ទឹកដីខេត្តក្រចេះ និង​ខេត្ត​ជាប់​ព្រំ​ប្រទល់គ្នា។

ឯកឧត្តម បានបញ្ជាក់ថា ការស្តារ និងធ្វើឱ្យប្រឡើងវិញកំណាត់ផ្លូវ៣ខែ្សនេះ បានប្រើប្រាស់​ថវិកា​សរុប​ ៤៣,៩៥ លានដុល្លារអាម៉េរិក ក្រោមក្រប​ខ័ណ្ឌ​ឥណទាន​សម្បទាន​របស់​ធនាគារ​ពិភព​លោក​។ ក្នុងនោះ កំណាត់ផ្លូវជាតិលេខ៧៣ បានចំណាយថវិកាប្រមាណ ១៤,៧៧​លាន​ដុល្លារ​អាម៉េរិក ​និងផ្លូវខេត្ត លេខ៣៧៧ និង៣៧៧A បានចំណាយថវិកាប្រមាណ ២៩,១៨​លាន​ដុល្លារ​អាម៉េរិក​។ ​ការសាងសង់ពង្រីកផ្លូវទាំង៣ខែនេះ បានបើកការដ្ឋានជាផ្លូវការកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ​២០២៣។​

ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ថា ពិតណាស់ ការអ​ភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​គឺ​ជាគោល​ដៅ​អាទិភាព​គន្លឹះ​ដែលរាជរដ្ឋាភិបាល បានកំណត់នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែល​មានគោលដៅប្រែក្លាយនិង ពង្រឹងសេដ្ឋកិច្ច និងសង្គមកម្ពុជា ឱ្យកាន់តែរឹងមាំ​ប្រកប​ដោយភាព​ធន់ និងចីរភាព។

ថ្លែងក្នុងពិធីសម្ពោធនេះ លោកស្រី Tania Meyer ប្រធានគ្រប់គ្រង​ធនាគារ​ពិភពលោក​ប្រចាំ​កម្ពុជា​ បានកោត​សរសើរ​រាជរដ្ឋាភិបាលដែលមានការ​ប្តេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការ​អភិវឌ្ឍន៍​ហេដ្ឋារ​ចនា​សម្ព័ន្ធ​តភ្ជា​ប់ ដើម្បីគាំទ្រកំណើនសេដ្ឋកិច្ច​ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ​។

លោកស្រី មានប្រសាសន៍ថា៖ «គម្រោងនេះកំពុង​ប្រើ​ប្រាស់​លើក​កម្ពស់ផ្លូវ​ដែល​មាន​ភាព​ធន់​នឹង​អាកាស​ធាតុ​ដល់ខេត្តចំនួនបី រួមមាន កំពង់ចាម ត្បូងឃ្មុំ និងក្រចេះ។ នាពេលនេះ ភ្ញៀវ​ទេសចរ​ជាតិ ​និងអន្តរជាតិ ក៏អាច​ធ្វើ​ដំណើរ​ប្រកប​ដោយ​សុវត្ថិ​ភាព​ទៅ​កាន់​តំបន់​ទេសចរ​ណ៍​ប្រវត្តិ​សាស្រ្ត​វិហារ​សសរ​១០០។ នេះហើយជាអត្ថន័យពិតនៃការតភ្ជាប់ ដែលមិនត្រឹមតែការ​ដឹក​ជញ្ជូន​ទំនិញ​និង​ការ​ធ្វើ​ដំណើរ​របស់​មនុស្ស ប៉ុណ្ណោះទេ តែថែមទាំងជាការចែករំលែក​បេតិកភណ្ឌ​វប្បធម៌​កម្ពុជា​ទៅ​កាន់​ពិ​ភពលោក​។ សម្រាប់ប្រជាពលរដ្ឋ និងពាណិជ្ជករ កម្ពុជា ដែលបានប្រើប្រាស់​កំណាត់​ផ្លូវ​ទាំង​នេះ​ គឺបានកាត់បន្ថយពេលវេលាធ្វើដំណើរប្រហែល ២៥%–៣៣% និងផ្តល់ការ​ធ្វើ​ដំណើរ​គ្រប់​រដូវ​ការទៅកាន់សាលារៀន មណ្ឌលសុខភាព ទីផ្សារចំនួន ៧៦កន្លែង ដែលផ្តល់អត្ថ​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋជាង១,២លាននាក់ ដែលរស់នៅក្នុងសហគមន៍ជុំវិញ»។

បើតាម ឯកឧត្តមរដ្ឋមន្រ្តី តាមចក្ខុវិស័យក្នុងការអភិវឌ្ឍនិងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ខ្សែ​ផ្លូ​វទាំង ៣ខ្សែនេះ គឺជាខ្សែផ្លូវយុទ្ធសាស្ត្រនិងសេដ្ឋកិច្ចយ៉ាងសំខាន់ បាន​តភ្ជាប់​ជាមួយ​ផ្លូវ​ជាតិ​លេខ​៧ ​(ត្រង់បំបែកប្រធាតុ) ឆ្ពោះទៅកាន់ខេត្តកំពង់ចាម និងទិសដៅរាជធានីភ្នំពេញ និង​តភ្ជាប់​ទៅ​កាន់​ស្រុកស្ទឹងត្រង់ និងតភ្ជាប់ទៅកាន់តំបន់ទីប្រជុំជន និងតំបន់ព្រំដែនកម្ពុជា ហើ​យ​ក៏​បាន​តភ្ជាប់​ចាប់​ពីទីប្រជុំជនក្នុងក្រុងខេត្តក្រចេះ ឆ្ពោះទៅកាន់តំបន់ទេសចរណ៍ធម្មជាតិ ព្រែកកាំពី និង​តំបន់ទេសចរណ៍ប្រវត្តិសាស្រ្តវិហារសសរ១០០ ព្រមទាំង តភ្ជាប់​ពី​ទីប្រជុំ​ជន​ផ្សារ​សណ្តាន់​ទៅ​ដល់​ផ្លូវ​ជាតិលេខ៧ ដែល ជាផ្លូវអាស៊ានហាយវេលេខ១១ ក្នុងទិសដៅ​ទៅកាន់ខេ​ត្ត​នៅភូ​មិ​ភាគ​ឦសាន ដូចជា ខេត្តស្ទឹងត្រែង, រតនគិរី, និងមណ្ឌលគិរី៕ អត្ថបទ៖ ធូ វិរៈ



អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីចក្រភពអង់គ្លេស អំពាវនាវឱ្យមានកិច្ចសន្ទនាដោយសន្តិវិធី ក្នុងអំឡុងទស្សនកិច្ចនៅតំបន់ព្រំដែន កម្ពុជា-ថៃ
2026/08/25 12:18:40 pm        47
វេទិកា ASEAN-RAI ដែលរដ្ឋសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបើកដំណើរការជាផ្លូវការនៅព្រឹកថ្ងៃទី២៥ ខែសីហានេះ
2026/08/25 12:13:18 pm        64
អគ្គលេខាធិការដ្ឋាន អ.ស.ហ. ចុះ MOU ជាមួយវិស័យឯកជន លើកកម្ពស់ការអភិវឌ្ឍបច្ចេកវិទ្យា ហិរញ្ញវត្ថុ
2026/08/25 11:50:16 am        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីចក្រភពអង់គ្លេស អំពាវនាវឱ្យមានកិច្ចសន្ទនាដោយសន្តិវិធី ក្នុងអំឡុងទស្សនកិច្ចនៅតំបន់ព្រំដែន កម្ពុជា-ថៃ

2026/08/25 12:18:40 pm
​វេទិកា ASEAN-RAI ដែលរដ្ឋសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបើកដំណើរការជាផ្លូវការនៅព្រឹកថ្ងៃទី២៥ ខែសីហានេះ
2026/08/25 12:13:18 pm
​ក្រុមប្រដាប់អាវុធកូឡុំប៊ី ជំរុញការជ្រើសរើសកុមារ និងវ័យជំទង់ តាមរយៈបណ្តាញផ្សព្វផ្សាយសង្គម
2026/08/25 12:05:34 pm
​ប្រទេសជាង៥០នៅUN ជំរុញឱ្យរុស្ស៊ីទទួលយកបទឈប់បាញ់នៅអ៊ុយក្រែនដោយគ្មានលក្ខខណ្ឌ
2026/08/25 12:01:27 pm
​សហរដ្ឋអាមេរិក ដកប្រទេសស៊ីរីចេញពីបញ្ជីរដ្ឋឧបត្ថម្ភភេរវកម្ម
2026/08/25 11:53:20 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/24 02:20:17 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/17 01:35:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/20 05:32:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/23 10:25:53 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/25 10:58:12 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm