រដ្ឋសភា ប្រកាសសុពលភាពតំណាងរាស្រ្តថ្មីជំនួស សម្តេចឧត្តមទេពញាណ ហ៊ុន ណេង និងពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួនពីរ

2022/05/11 07:25:29 pm        284

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែឧសភាឆ្នាំ២០២២ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានបន្តដឹកនាំសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ ដោយមានរបៀបវារៈចំនួន៤។

របៀបវារៈទំាងបួននោះមាន ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់ឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន ជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម ជំនួសសម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលទទួលមរណភាព។ ការបោះឆ្នោតជ្រើសតំាង ឯកឧត្តម កែប ជុតិមា ជាសមាជិក​គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ និងឯកឧត្តម ខឹម ច័ន្ទគិរី ជាសមាជិកគណៈកម្មការសាធារណការដឹក​ជញ្ជួន​ ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

សូមជម្រាបថា ក្រោយពីទទួលបានការបោះឆ្នោតគំាទ្រពីរដ្ឋសភាជាសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ រួចមក ឯកឧត្តម កែប ជុតិមា ត្រូវបានសមាជិកគណៈកម្មការ បោះឆ្នោតជ្រើសតាំងជាប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ ផងដែរ។

ចំណែកគណៈកម្មការសាធារណការ ដឹកជញ្ជួន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានបោះឆ្នោតជ្រើសតាំង ឯកឧត្តម ពេជ្រ គឹមស្រ៊ាង ជាអនុប្រធានគណៈកម្មការផងដែរ។

ចំណែកសេចក្តីព្រាងច្បាប់ចំនួនពីរ ដែលរដ្ឋសភាលើកយកមកពិភាក្សាអនុម័តមាន សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា១៤០នៃច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ។

ជាការកត់សម្គាល់សូមជម្រាបថា សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា​១៤០នៃច្បាប់​ស្តីពី​ការ​គ្រប់គ្រង​រដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ធ្វើឡើងដើម្បីឆ្លើយតបបរិបទជាក់ស្តែងនៃការរីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច សង្គម និងស្របពេល​ដែលកំណែទម្រង់វិមជ្ឈការ​ និងវិសហមជ្ឈការ​ត្រូវបាន​ពង្រឹង​និងពង្រីកកាន់តែស៊ីជម្រៅ ​ពិសេសការផ្ទេរសិទ្ធិអំណាច មុខងារនិងធនធានទៅឱ្យរដ្ឋបាល​ផ្ទាល់​ថ្នាក់​ក្រោមជាតិ ដូចបាន​កំណត់ក្នុងកម្មវិធីជាតិសម្រាប់ការ​អភិវឌ្ឍតាម​បែប​ប្រជាធិបតេយ្យ​នៅថ្នាក់ក្រោមជាតិ(២០២១-២០៣០) ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវការចាំ​បាច់ក្នុងការលើក​កម្ពស់​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និងគុណភាព​ជីវិតរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន​ឱ្យកាន់​តែ​ប្រសើរថែមទៀតនោះ​ ឃើញថា​ ការពង្រឹងស្ថាប័ន និងធនធានមនុស្សរដ្ឋបាលថ្នាក់ក្រោមជាតិ គឺពិត​ជាមានសារៈសំខាន់ណាស់ក្នុងការធានាឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល​ក្នុងគោលបំណង​ប្រែក្លាយ​យកកម្ពុជា​ឱ្យទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ខាងមុខ។


ចំណែក សេចក្តីព្រាងច្បាប់ស្តីពី​សុវត្ថិភាព​ម្ហូបអាហារ​រៀបចំឡើង​ដោយ​យោង​នៃ​និន្នាការ​សកល​លោក​នៃពាណិជ្ជកម្មអន្តរជាតិ ​និង​ដើម្បីឆ្លើយតប​ទៅ​និងឧត្តមានុវត្តន៍ជាអន្តរជាតិ​នៃការធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ចកម្ពុជា​ទៅក្នុងតំបន់ និងសកលោក។

តាមរយៈសេចក្តីព្រាងច្បាប់នេះនឹងកំណត់នូវគោលការណ៍​ជាមូលដ្ឋាន​ដើម្បី​ជំរុញឱ្យផលិតផលម្ហូប​អាហារ​មាន​សុវត្តិភាព​និងស្របតាមស្តង់ដារ​កំណត់សំដៅធានាកម្រិតការពារអាយុជីវិត​និង​សុខភាព​ប្រជាពលរដ្ឋ ធានាប្រសិទ្ធភាព​នៃ​ការការពារផល​ប្រយោជន៍​អ្នកប្រើប្រាស់​និងរួមចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជា​ពលរដ្ឋ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        123
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        233
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        225

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm