សម្ដេចធិបតី អំពាវនាវពលរដ្ឋបន្តគាំទ្របក្សប្រជាជនកម្ពុជា ដើម្បីរក្សាតុល្យភាពគោលនយបាយអភិវឌ្ឍជាតិ

2026/08/25 01:44:27 pm        122

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ អំពាវនាវដល់ប្រជាពលរដ្ឋបន្តគាំទ្ររាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដើម្បីរក្សាតុល្យភាពគោលនយបាយអភិវឌ្ឍជាតិឱ្យមានការរីកចម្រើនទៅមុខបន្ថែមទៀត។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧៣, កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A ប្រវែងសរុប ៩៨,៤០៥ គីឡូម៉ែត្រ ក្រោមឥណទានសម្បទានរបស់ធនាគារពិភពលោក នៅខេត្តក្រចេះ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦នេះ។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងថា និរន្តរភាពនៃគោលនយោបាយជាតិ គឺសំខាន់ណាស់ បើរដ្ឋបាលមួយដាក់ចេញនៅគោលនយោបាយក្នុងអាណត្តិមួយស្រាប់តែត្រូវលុបចោលវិញនៅអាណត្តិថ្មីនោះនឹងបាត់បង់និរន្តរភាពមិនខាន ខណៈរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានដាក់ចេញនូវគោលនយោបាយដែលយកចិត្តទុកដាក់ខ្ពស់ដល់ប្រជាជន និងការអភិវឌ្ឍជាតិ។

សូមជម្រាបថា គោលនយោបាយស្នូលរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវ «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» រួមផ្សំជាមួយ «កម្មវិធីគោលនយោបាយអាទិភាព ៦ ចំណុច» ដែលត្រូវបានដាក់ចេញដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។

ចំណែក រចនាសម្ព័ន្ធ និងខ្លឹមសារសំខាន់ៗនៃគោលនយោបាយនេះរួមមាន៖

១. យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ (Pentagonal Strategy - Phase 1)៖ យុទ្ធសាស្ត្រនេះផ្តោតលើ បាវចនា ៥ គោលដៅយុទ្ធសាស្ត្រ ៥ និងអាទិភាពគន្លឹះ ៥៖ បាវចនាទាំង ៥៖ កំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព, និងចីរភាព។ អាទិភាពគន្លឹះទាំង ៥៖ មនុស្ស, ផ្លូវ, ទឹក, ភ្លើង, និង បច្ចេកវិទ្យា (ដោយបន្ថែម «បច្ចេកវិទ្យា» ក្នុងយុទ្ធសាស្ត្រចតុកោណមុនៗ)។

២. កម្មវិធីគោលនយោបាយអាទិភាព ៦ ចំណុច ក្នុងនោះ រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តជាបន្ទាន់នូវកម្មវិធីអាទិភាពទាំង ៦ នេះ រួមមាន៖ ទី១៖ ការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសាកល។ ទី២៖ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រនិងងាយរងហានិភ័យនៅទូទាំងប្រទេស។ ទី៣៖ ការធ្វើសមាហរណកម្មកម្មវិធីជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ និងក្រុមងាយរងគ្រោះ ក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងអាសន្ន។ ទី៤៖ ការដាក់ចេញយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីឱ្យពួកគេទទួលបានការគាំពារ។ ទី៥៖ ការដាក់ចេញយន្តការសម្របសម្រួល និងហិរញ្ញប្បទាន សម្រាប់លើកកម្ពស់ផលិតកម្ម រក្សាទីផ្សារ និងលំនឹងតម្លៃកសិផល។ ទី៦៖ ការចាត់បែងចែកមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ និងការរៀបចំបង្កើតសមាគមកសិករនៅតាមជនបទ។

ចំណែកទី៣. ទិសដៅកំណែទម្រង់គន្លឹះ រួមមាន៖ អភិបាលកិច្ច និងស្ថាប័ន៖ ផ្ដោតលើការកែទម្រង់រដ្ឋបាលសាធារណៈ ប្រព័ន្ធយុត្តិធម៌ និងហិរញ្ញវត្ថុសាធារណៈ។ អភិក្រមការងារ៖ ប្រកាន់ជំហរ «ពង្រឹងជាជាងពង្រីក» ដោយបង្កើនប្រសិទ្ធភាពការងាររបស់ក្រសួង-ស្ថាប័នដែលមានស្រាប់ជាជាងការបង្កើតថ្មី។ 


អត្ថបទដែលទាក់ទង

សម្តេចធិបតី ណែនំាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់
2026/08/25 02:36:46 pm        23
អ្នកផលិតភាពយន្តចិនជ្រើសរើសកម្ពុជាជាទីតាំងថត និងផលិតវីដេអូ AI ផ្សព្វផ្សាយ «សម្រស់​ពិត​របស់​កម្ពុជា» ទៅកាន់ពិភពលោក
2026/08/25 02:36:09 pm        24
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលអត់មានគម្រោងកាត់បន្ថយ ឬបង្កើនក្រសួងស្ថាប័នទេ មានតែពង្រឹងបន្ថែម
2026/08/25 02:26:49 pm        80

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចធិបតី ណែនំាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់

2026/08/25 02:36:46 pm
​អ្នកផលិតភាពយន្តចិនជ្រើសរើសកម្ពុជាជាទីតាំងថត និងផលិតវីដេអូ AI ផ្សព្វផ្សាយ «សម្រស់​ពិត​របស់​កម្ពុជា» ទៅកាន់ពិភពលោក
2026/08/25 02:36:09 pm
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាលអត់មានគម្រោងកាត់បន្ថយ ឬបង្កើនក្រសួងស្ថាប័នទេ មានតែពង្រឹងបន្ថែម
2026/08/25 02:26:49 pm
​សម្ដេចធិបតី៖ ត្រឹមសប្ដាហ៍ទី១ខែសីហា ខេត្តភាគឦសានទទួលបានគម្រោងវិនិយោគចំនួន ៧២គម្រោង
2026/08/25 01:59:12 pm
​សម្ដេចធិបតី អំពាវនាវពលរដ្ឋបន្តគាំទ្របក្សប្រជាជនកម្ពុជា ដើម្បីរក្សាតុល្យភាពគោលនយបាយអភិវឌ្ឍជាតិ
2026/08/25 01:44:27 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/25 12:26:02 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/17 01:35:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/20 05:32:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/23 10:25:53 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/25 01:57:31 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm