ក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រង​បរិស្ថាននៅ​បឹង​ទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ

2026/08/25 02:59:04 pm        165

នៅក្នុងពេលអនុញ្ញាតិឱ្យ លោកស្រី SANG LEE, ប្រធានប្រចាំតំបន់អង្គការ​ WWF (Regional Director, Southeast Asia World Wildlife Fund for Nature) និងប្រតិភូ ជួបសម្តែងការគួរសមនិងពិភាក្សាការងារ នាព្រឹកថ្ងៃទី២៥ ខែសីហា​ ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងគាំទ្រចំណុចសំខាន់ៗ នៃកិច្ចសហប្រតិបត្តិការនាពេលកន្លងមក និងផែនការបន្ត ក្នុងការការពារធនធានធម្មជាតិ ការស្តារប្រព័ន្ធអេកូឡូស៊ី និងការកសាងភាពធន់ចំពោះការប្រែប្រួលអាកាសធាតុ។

 

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងថា ការចូលរួមជំរុញការអភិវឌ្ឍន៍ជីវភាពសហគមន៍ នៅតាមតំបន់ការពារធម្មជាតិ ក្នុងនោះគម្រោងដាំស្មៅយក្ស នឹងជួយបង្កើនប្រាក់ចំណូលសម្រាប់ជីវភាពរស់នៅ កាត់បន្ថយការចូលកាប់ព្រៃឈើខុសច្បាប់ ផ្តល់ជម្រើសថាមពលស្អាត សម្រាប់រោងចក្រសហគ្រាស ជំនួសឱ្យការដុតអុស និងធ្យូង ដែលកន្លងមកបានដាក់សម្ពាធលើឈើធម្មជាតិ និងជួយដល់បរិស្ថានយ៉ាងប្រសើរ។

 

ជាមួយគ្នានេះ ឯកឧត្តម បានមានប្រសាសន៍ថា ក្រសួងបរិស្ថានបាន និងកំពុងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួង ថ្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់ថ្នាក់ អង្គការដៃគូ សមាគម សង្គមស៊ីវិល រួមទាំងអ្នកស្រឡាញ់បរិស្ថាន ដើម្បីជំរុញការអភិរក្សបរិស្ថាន ការការពារធនធានធម្មជាតិ និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។

 

ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យមានកិច្ចសហប្រតិបត្តិការ លើគម្រោងសហការ ក្នុងការដាំដើមឈើ ស្តារព្រៃលិចទឹក នៅក្នុងតំបន់បឹងទន្លេសាប ដើម្បីការពារ និងថែរក្សាបរិស្ថាន ជុំវិញបឹងទន្លេសាប ព្រមទាំងទប់ស្កាត់ការបាត់បង់ ធនធានធម្មជាតិ ក្រោមឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ។ · ឯកឧត្តមបណ្ឌិត អ៊ាង​ សុផល្លែត បានថ្លែងបន្ថែមអំពីសារៈសំខាន់នៃទន្លេសាប ដែលជាបេះដូង និងប្រភពធនធានជិវៈចម្រុះដ៏សំខាន់ ដែលត្រូវការពារពីការទន្ទ្រានដីព្រៃ និងទប់ស្កាត់ភ្លើងឆេះព្រៃ។

ជាមួយគ្នានេះ ឯកឧត្តមបានបន្តអំពាវនាវឱ្យមានការចូលរួមពី អាជ្ញាធរពាក់ព័ន្ធ សហគមន៍ និងដៃគូអភិវឌ្ឍន៍ ដើម្បីចូលរួមបង្កើនគម្របបៃតង និងការពារធនធានធម្មជាតិបឹងទន្លេសាប សម្រាប់កូនចៅតជំនាន់។

 

ក្នុងឱកាសនោះ លោកស្រី SANG LEE, ប្រធានប្រចាំតំបន់អង្គការ​ WWF បានថ្លែងអំណរគុណ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ក៏ដូចជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថាន ដែលកន្លងមកបានសហការល្អ ក្នុងភាពជាដៃគូ ក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ។ នៅគោលដៅបន្តអង្គការ WWF បានបង្ហាញការចូលរួម និងគាំទ្រផែនការសកម្ម តាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន និងគោលនយោបាយយុរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាភាពស្អាត ភាពបៃតង និងចីរភាព៕

អត្ថបទដែលទាក់ទង

ក្រសួងអភិវឌ្ឍន៍ជនបទ បានផ្លាស់ប្តូរហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ មានការអភិវឌ្ឍរីកចម្រើនឆាប់រហ័ស
2026/08/25 05:57:36 pm        34
ស៊ីម៉ាក់ និងអ្នកជំនាញក្រុមហ៊ុនជប៉ុន ជួបពិភាក្សាគ្នាជំរុញការអភិវឌ្ឍ ប្រើប្រាស់ប្រព័ន្ធ AI គាំទ្រដល់ការស្រាវជ្រាវ ប្រមូល គ្រប់គ្រង និងវិភាគព័ត៌មានទិន្នន័យសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា
2026/08/25 05:48:30 pm        90
សម្ដេចតេជោផ្ដល់អនុសាសន៍បីចំណុចដល់ទូតថ្មីអារ៉ាប៊ីសាអូឌីត ដើម្បីជំរុញទំនាក់ទំនង និងវិនិយោគប្រទេសទាំងពីរ
2026/08/25 05:40:24 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងអភិវឌ្ឍន៍ជនបទ បានផ្លាស់ប្តូរហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ មានការអភិវឌ្ឍរីកចម្រើនឆាប់រហ័ស

2026/08/25 05:57:36 pm
​អធិការបតី លោក Merz៖ អ្នកនៅពីក្រោយការវាយប្រហារកូន​កាត់ លើ​អាល្លឺម៉ង់ «នឹងប្រឈម​ផល​វិបាក​​»
2026/08/25 05:50:30 pm
​មនុស្សរាប់ពាន់នាក់នៅរដ្ឋIndiana សហរដ្ឋអាមេរិក គ្មានចរន្តអគ្គិសនីប្រើប្រាស់ រយៈពេល ២សប្តាហ៍ ក្រោយព្យុះសម្លាប់មនុស្ស
2026/08/25 05:48:49 pm
​ស៊ីម៉ាក់ និងអ្នកជំនាញក្រុមហ៊ុនជប៉ុន ជួបពិភាក្សាគ្នាជំរុញការអភិវឌ្ឍ ប្រើប្រាស់ប្រព័ន្ធ AI គាំទ្រដល់ការស្រាវជ្រាវ ប្រមូល គ្រប់គ្រង និងវិភាគព័ត៌មានទិន្នន័យសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា
2026/08/25 05:48:30 pm
​ឪពុកម្តាយនៅហ្កាហ្សាត្រូវបានអំពាវនាវឲ្យហាមកូនៗកុំឲ្យបង្ហោះខ្លែង បន្ទាប់ពីអ៊ីស្រាអែលព្រមានទៅកាន់ក្រុមហាម៉ាស
2026/08/25 05:46:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/25 12:26:02 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/17 01:35:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/20 05:32:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/23 10:25:53 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/25 01:57:31 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm