រោងចក្រ​កាត់ដេរ​ជាច្រើន​អនុវត្ត​វិធាន​ការពារ​ពី​ជំងឺ​កូ​វីដ ខណៈ​អ្នក​វិជ្ជមាន​កូ​វីដ​កើនឡើង​

2021/04/27 09:59:58 am        107

​ភ្នំពេញ៖ ដើម្បី​បញ្ចៀស​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​ចូល​សហគមន៍ កម្មករ​កាត់ដេរ​ដែល​បម្រើការ​ងារ​នៅ​រោងចក្រ SLJ ស្ថិត​ក្នុង​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បាន​ចូលរួម​ប្រតិបត្តិ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល តាមរយៈ​វាស់​កម្ដៅ​នៅលើ​ខ្លួនប្រាណ លាង​សម្អាត​ដៃ​ជាមួយនិង​អាកុល​ឬ​ជែ​ល ពាក់​ម៉ាស់ រួម​នឹង​បាញ់សម្លាប់​មេរោគ​នៅ​ក្នុង​និង​ក្រៅ​បរិវេណ​រោងចក្រ​របស់ខ្លួន​។


​លោក ជួន ពុធ​ណា ជំនួស​ការ​ផ្នែក​បច្ចេកទេស​នៃ​រោងចក្រ​កាត់ដេរ SLJ នៅ​ថ្ងៃ​ទី​២១ ខែមីនា​នេះ​បាន BTV ឲ្យ​ដឹង​ថា​ បន្ទាប់ពី​មានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​ស្ដីពី វិធានការ​បង្ការ​ទប់​ស្កាត់​ជំងឺ​កូ​វីដ​១៩ ឆ្លង​ចូល​សហគមន៍ បច្ចុប្បន្ន​កម្មករ​រោងចក្រ​បាន​ចូលរួម​អនុវត្ត​តាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល ដោយ​បាន​ចូលរួម​ពាក់​ម៉ាស លាង​សម្អាត​ដៃ​ជាមួយនឹង​អាកុល​ឬ​ជែ​ល វាស់​កម្ដៅ​មុននឹង​ចូល​បំពេញការងារ​ជាប្រចាំ​។ លោក បាន​បន្ត​ថា ទន្ទឹមនឹង​វិធាន​បង្កា​ជំងឺ​កូ​វីដ​១៩ ឆ្លង​ចូល​សហគមន៍​នោះដែរ តាមរយៈ​ការណែនាំ​បន្ថែម​ពី​អាជ្ញា​មូលដ្ឋាន រោងចក្រ SLJ ក្រៅពី​ត្រួតពិនិត្យ​កម្ដៅ​កម្មករ រោងចក្រ​នូវ​បាន​បាញ់ថ្នាំ​សម្លាប់​មេរោគ នៅតាម​អាគារ​កាត់ដេរ ដែលជា​តំបន់​ប្រឈម​ខ្លាំង​នៅពេល​កម្មករ​កំពុង​បំពេញការងារ​។


​លោក ជួន ពុធ​ណា បាន​បញ្ជាក់ថា កម្មករ​កម្ម​ការ​នី​រោច​ក្រ SLJ បាន​ចូលរួម​យកចិត្ត​ទុក​បំផុត​ក្នុងការ​ចូលរួម​អនុវត្ត​វិធានការ​ការពារ​ពី​ជំងឺ​កូ​វីដ​-១៩ ដើម្បី​បញ្ចៀស​ពី​ហានិភ័យ​ផ្សេងៗ​ត្រូវបាន​កើតឡើង​ក្នុង​រោងចក្រ​។

​ទាក់ទង​ទៅ​នឹង​វិធានការ​បង្ការ​ជំងឺ​កូ​វីដ​១៩​នេះដែរ លោក ជួន ពុធ​ណា តំណាង​រោងចក្រ បាន​បញ្ជាក់​បន្ថែម​ថា រាល់​ពេល​ដែល​កម្មករ​កម្ម​ការ​នី​បំពេញការងារ​នឹង​ត្រូវ​បាន​ប្រធាន​ផ្នែក​បន្ត​តាមដាន ស្ថានភាព​សុខភាព​កម្មករ​ក្នុង​ក្រុម ករណី​មានកម្ម​ករ​សង្ស័យ​មាន​កម្ដៅ ឬ ក្អក ផ្ដាសាយ ប្រធាន​ផ្នែក ឬ​តំណាង​ក្រុម ត្រូវ​ជំរុញ​កម្មករ​ទាំងនោះ​អោយ​ទៅ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ប្រចាំ​រោងចក្រ ដើម្បី​ទទួលយក​ការ​ព្យាបាល​ជំងឺ​បឋម មុន​និង​បន្ត​ទៅ​រក​ការ​ព្យាបាល​នៅតាម​មន្ទីរ​ពេទ្យ​ណាមួយ ដែល​មាន​ការចេញលិខិត​ពី​រដ្ឋបាល​រោងចក្រ​ផង​ដែរ​៕ ​អត្ថបទ៖ ​សេក ឧ​ត្ត​ម​

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        233
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        122
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        154

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm