អ្នកវិភាគ៖ សន្និសីទ ISC មានសារសំខាន់​សម្រាប់កម្ពុជាបង្ហាញ​ទៅពិភពលោក​ពីតម្លៃ​ការគោរព​ច្បាប់អន្តរជា​​តិ

2026/08/25 03:34:51 pm        149

កម្ពុជានឹងរៀបចំធ្វើជាម្ចាស់ផ្ទះសន្និសីទប្រធានសភា នៃអន្តរសភា (ISC) លើកទី២ ចាប់ពី​ថ្ងៃទី​២៦​ដ​​​​ល់​​ថ្ងៃ​​ទី២៨ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅរាជធានីភ្នំពេញ។ ជាមួយគ្នានេះ អ្នកវិភាគយល់​ឃើញ​ថា ការរៀ​​បចំសន្និសីទនេះ ពិតជាមានសារសំខាន់ណាស់សម្រាប់ប្រទេសកម្ពុជា​បង្ហាញពី​សមត្ថភាព គោលកា​​រណ៍​​ ជា​​ពិសេសតម្លៃសន្តិភាពនៅក្នុងតំបន់ និងពិភពលោក តាមរយៈ​ការ​គោរព​ច្បាប់អន្តរជាតិ។

មានប្រសាសន៍ក្នុងកិច្ចសម្ភាសជាមួយBTV នៅព្រឹកថ្ងៃទី២៥ខែសីហានេះ លោកបណ្ឌិត ស៊ឺន សំ អ្នក​​វិភាគគោលនយោបាយអន្តរជាតិ នៅរាជបណ្ឌិត្យសភាកម្ពុជា បានឲ្យដឹងថា តាមការកត់សំគាល់ ខ្ញុំគិតថា​​ ការណ៍ដែលប្រទេសកម្ពុជារៀបចំធ្វើជាប្រធានកិច្ចប្រជុំសភា នៃអន្តរសភា គឺប្រទេសកម្ពុជាបានដើរតួនា​​ទីជាអ្នកសម្របសម្រួល ហើយបញ្ចេញសម្លេងក្នុងនាមប្រធាន នៃកិច្ចប្រជុំ ដើម្បីផ្សាយទៅកាន់សហគមន៍អ​​ន្តរជាតិ ឲ្យបានដឹងលឺពីកង្វល់របស់ប្រទេសកម្ពុជា ដែលជាប្រទេសមួយតែងតែប្រកាន់ភ្ជាប់នូវសន្តិភាព អធិបតេយ្យភាព ក៍ដូចជាស្ថេរភាពនៅក្នុងតំបន់ និងពិភពលោក ដូច្នេះហើយ ខ្ញុំគិតថា កិច្ចប្រជុំនៅពេលនេះ ​​ពិតជាមានសារណាស់សម្រាប់ប្រទេសកម្ពុជា ក្នុងការបង្ហាញសំឡេង សមត្ថភាព គោលការណ៍ គោលជំហរ ជាពិសេសតម្លៃសន្តិភាព ដោយប្រទេសនានាក្នុងពិភពលោករស់នៅចុះសម្រុងគ្នា តាមរយៈការគោ​​រពច្បា​​​​ប់អន្តរជាតិ។

ប្រទេសកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ ចាប់ពីថ្ងៃទី២៦-២​​៨​​ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅសាលសន្និសីទ នៃអគ្គនាយកដ្ឋានពន្ធដារ រាជធានីភ្នំពេញ ក្រោមមូលប​​ទ«​សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាពរួម៖ ពង្រឹងច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី»។ សន្និសីទនេះ នឹងមានការចូលរួមពីប្រធានសភា តំណាងប្រធានសភា ប្រធានអង្គការអន្តរសភា អង្គកា​​រអន្តរជាតិពាក់ព័ន្ធ និងគណៈប្រតិភូមកពីប្រទេសនៅទ្វីបអាស៊ី អឺរ៉ុប អាហ្រ្វិក មជ្ឈិមបូព៌ា អូសេឡានី និងអាម៉េ​​រិកឡានទីន។

គួរបញ្ជាក់ដែរថា សន្និសីទប្រធានសភានៃអន្តរសភា គឺជាវេទិកាការទូតសភាកម្រិតខ្ពស់លក្ខណៈអន្ត​​រជាតិ ដែលបង្កើតឡើងក្នុងគោលបំណងប្រមូលផ្តុំថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិមកពីបណ្តាប្រទេសនា​​នាដើ​​ម្បីជជែកពិភាក្សានិងស្វែងរកដំណោះស្រាយរួមលើបញ្ហាប្រឈមជាសកល៕ អត្ថបទ៖ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

ក្រសួងអភិវឌ្ឍន៍ជនបទ បានផ្លាស់ប្តូរហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ មានការអភិវឌ្ឍរីកចម្រើនឆាប់រហ័ស
2026/08/25 05:57:36 pm        34
ស៊ីម៉ាក់ និងអ្នកជំនាញក្រុមហ៊ុនជប៉ុន ជួបពិភាក្សាគ្នាជំរុញការអភិវឌ្ឍ ប្រើប្រាស់ប្រព័ន្ធ AI គាំទ្រដល់ការស្រាវជ្រាវ ប្រមូល គ្រប់គ្រង និងវិភាគព័ត៌មានទិន្នន័យសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា
2026/08/25 05:48:30 pm        90
សម្ដេចតេជោផ្ដល់អនុសាសន៍បីចំណុចដល់ទូតថ្មីអារ៉ាប៊ីសាអូឌីត ដើម្បីជំរុញទំនាក់ទំនង និងវិនិយោគប្រទេសទាំងពីរ
2026/08/25 05:40:24 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងអភិវឌ្ឍន៍ជនបទ បានផ្លាស់ប្តូរហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ មានការអភិវឌ្ឍរីកចម្រើនឆាប់រហ័ស

2026/08/25 05:57:36 pm
​អធិការបតី លោក Merz៖ អ្នកនៅពីក្រោយការវាយប្រហារកូន​កាត់ លើ​អាល្លឺម៉ង់ «នឹងប្រឈម​ផល​វិបាក​​»
2026/08/25 05:50:30 pm
​មនុស្សរាប់ពាន់នាក់នៅរដ្ឋIndiana សហរដ្ឋអាមេរិក គ្មានចរន្តអគ្គិសនីប្រើប្រាស់ រយៈពេល ២សប្តាហ៍ ក្រោយព្យុះសម្លាប់មនុស្ស
2026/08/25 05:48:49 pm
​ស៊ីម៉ាក់ និងអ្នកជំនាញក្រុមហ៊ុនជប៉ុន ជួបពិភាក្សាគ្នាជំរុញការអភិវឌ្ឍ ប្រើប្រាស់ប្រព័ន្ធ AI គាំទ្រដល់ការស្រាវជ្រាវ ប្រមូល គ្រប់គ្រង និងវិភាគព័ត៌មានទិន្នន័យសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា
2026/08/25 05:48:30 pm
​ឪពុកម្តាយនៅហ្កាហ្សាត្រូវបានអំពាវនាវឲ្យហាមកូនៗកុំឲ្យបង្ហោះខ្លែង បន្ទាប់ពីអ៊ីស្រាអែលព្រមានទៅកាន់ក្រុមហាម៉ាស
2026/08/25 05:46:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/25 12:26:02 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/17 01:35:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/20 05:32:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/23 10:25:53 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/25 01:57:31 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm