គណៈប្រតិភូ នៃសន្និសីទប្រធានសភានៃអន្តរសភា លើកទី២ ចាប់ផ្តើមអញ្ជើញ​មកដល់​រាជធានីភ្នំពេញ​ជាបណ្តើរៗ

2026/08/25 03:40:48 pm        192

នៅថ្ងៃទី២៥ ខែសីហានេះ គណៈប្រតិភូ ដែលត្រូវចូលរួមសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ ISC-2 ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦នេះ ជាបណ្ដើរៗ បានអញ្ជើញមកដល់រាជធានីភ្នំពេញហើយ។

នៅឯអាកាសយានដ្ឋានអន្តរជាតិតេជោ TIA នៅថ្ងៃនេះ មានការអញ្ជើញមកដល់នៃប្រធានសភា តំណាងប្រធានសភា ប្រធានអង្គការ អន្តរសភា និងអង្គការអន្តរជាតិពាក់ព័ន្ធ នៃប្រទេសជាង៣០នៅជុំវិញពិភពលោក បាននិងកំពុងអញ្ជើញមកដល់រាជធានីភ្នំពេញជាបណ្តើរៗ ដើម្បីចូលរួមសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ ISC-2 នៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តម ស្នេះ ពុនយ៉ាម៉ីន សមាជិកព្រឹទ្ធសភាព បាននិងកំពុងអញ្ជើញទទួលធ្វើបដិសណ្ឋារកិច្ច ទទួលស្វាគមន៍ប្រតិភូប្រធានសភា តំណាងប្រធានសភា ប្រធានអង្គការ អន្តរសភា និងអង្គការអន្តរជាតិពាក់ព័ន្ធមកពី ទ្វីបអាស៊ី អឺរ៉ុប អាហ្វ្រិក មជ្ឈិមបូព៌ា អូសេអានី និងអាម៉េរិកឡាទីន។

សម្រាប់នៅតាមដងវិថីសម្តេចតេជោ ហ៊ុន សែន ទៅកាន់អាកាសយានដ្ឋាន ក៏មានលើកស្លាកបដា អបអរសាទរ សន្និសីទប្រធានសភា នៃអន្តរសភាលើកទី២ (2nd - Inter-Parliamentary Speakers Conference – ISC-2) រៀបចំក្រោមមូលបទ «សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាពរួម៖ ពង្រឹងច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី» ដើម្បីស្វាគមន៍ប្រតិភូអន្តរសភាមកពីតាមបណ្តាប្រទេសនានាផងដែរ។

សម្រាប់កម្ពុជា នៅក្នុងឋានៈជាម្ចាស់ផ្ទះនៃការរៀបចំសន្និសីទប្រធានសភានៃអន្តរសភា លើកទី២នេះ គឺជាសក្ខីភាពនៃកិច្ចខិតខំប្រឹងប្រែង និងការបន្តប្ដេជ្ញាចិត្តឥតងាករេរបស់កម្ពុជា ក្នុងការ ចូលរួមដោះស្រាយបញ្ហាប្រឈមរបស់ពិភពលោក តាមរយៈយន្តការអន្តរសភា និងសាមគ្គីភាពរវាងសភា នៃបណ្តាប្រទេស និងអង្គការអន្តរសភាទាំងអស់ពីគ្រប់តំបន់ ដែលការណ៍នេះ ក៏នឹងរួមចំណែកដល់ ការសម្រេចបាននូវបំណងប្រាថ្នាជាសកលដើម្បីសន្តិភាព និងវិបុលភាពរួម ព្រមជាមួយនឹងការពង្រឹង ច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី៕ អត្ថបទ៖ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

ក្រសួងអភិវឌ្ឍន៍ជនបទ បានផ្លាស់ប្តូរហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ មានការអភិវឌ្ឍរីកចម្រើនឆាប់រហ័ស
2026/08/25 05:57:36 pm        33
ស៊ីម៉ាក់ និងអ្នកជំនាញក្រុមហ៊ុនជប៉ុន ជួបពិភាក្សាគ្នាជំរុញការអភិវឌ្ឍ ប្រើប្រាស់ប្រព័ន្ធ AI គាំទ្រដល់ការស្រាវជ្រាវ ប្រមូល គ្រប់គ្រង និងវិភាគព័ត៌មានទិន្នន័យសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា
2026/08/25 05:48:30 pm        90
សម្ដេចតេជោផ្ដល់អនុសាសន៍បីចំណុចដល់ទូតថ្មីអារ៉ាប៊ីសាអូឌីត ដើម្បីជំរុញទំនាក់ទំនង និងវិនិយោគប្រទេសទាំងពីរ
2026/08/25 05:40:24 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងអភិវឌ្ឍន៍ជនបទ បានផ្លាស់ប្តូរហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ មានការអភិវឌ្ឍរីកចម្រើនឆាប់រហ័ស

2026/08/25 05:57:36 pm
​អធិការបតី លោក Merz៖ អ្នកនៅពីក្រោយការវាយប្រហារកូន​កាត់ លើ​អាល្លឺម៉ង់ «នឹងប្រឈម​ផល​វិបាក​​»
2026/08/25 05:50:30 pm
​មនុស្សរាប់ពាន់នាក់នៅរដ្ឋIndiana សហរដ្ឋអាមេរិក គ្មានចរន្តអគ្គិសនីប្រើប្រាស់ រយៈពេល ២សប្តាហ៍ ក្រោយព្យុះសម្លាប់មនុស្ស
2026/08/25 05:48:49 pm
​ស៊ីម៉ាក់ និងអ្នកជំនាញក្រុមហ៊ុនជប៉ុន ជួបពិភាក្សាគ្នាជំរុញការអភិវឌ្ឍ ប្រើប្រាស់ប្រព័ន្ធ AI គាំទ្រដល់ការស្រាវជ្រាវ ប្រមូល គ្រប់គ្រង និងវិភាគព័ត៌មានទិន្នន័យសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា
2026/08/25 05:48:30 pm
​ឪពុកម្តាយនៅហ្កាហ្សាត្រូវបានអំពាវនាវឲ្យហាមកូនៗកុំឲ្យបង្ហោះខ្លែង បន្ទាប់ពីអ៊ីស្រាអែលព្រមានទៅកាន់ក្រុមហាម៉ាស
2026/08/25 05:46:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/25 12:26:02 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/17 01:35:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/20 05:32:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/23 10:25:53 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/25 01:57:31 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm