គ្រូពេទ្យស្រុកប្រតិបតិ្តពោធិ៍សែនជ័យ ចាក់វ៉ាក់សាំងនៅតំបន់ងាយរងគ្រោះសហគមន៍ពង្រសែនជ័យ

2022/05/11 07:41:01 pm        726

ភ្នំពេញ៖ ក្រុមការងារគ្រូពេទ្យប្រចាំការិយាល័យស្រុកប្រតិបតិ្តពោធិ៍សែនជ័យ នៃមនី្ទរសុខាភិបាលរាជធានីភ្នំពេញ បានបន្តចុះចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសមូលដ្ឋាន ដូសជំរុញទី៣ និងដូសជំរុញទី៤ ជូនបងប្អូនប្រជាពលរដ្ឋ នៅតំបន់ងាយរងគ្រោះសហគមន៍ពង្រសែនជ័យ ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២នេះ។

លោក ចាប សុវណ្ណ ប្រធានកម្មវិធីផ្តល់ថ្នាំបង្ការនៃការិយាល័យស្រុកប្រតិបតិ្តពោធិ៍សែនជ័យ បានប្រាប់BTV ព័ត៌មានថា ក្រុមការងារ​គ្រូពេទ្យប្រចាំការិយាល័យស្រុកប្រតិបតិ្តពោធិ៍សែនជ័យ ចុះផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋដែលខកខាន ឬមិនទាន់បានចាក់វ៉ាក់សាំង ចាប់ពី​ដូសមូលដ្ឋាន ដូសជំរុញទី៣ និងដូសជំរុញទី៤ នៅក្នុងមូលដ្ឋានសហគមន៍ពង្រសែនជ័យ ហើយនឹងនៅតាមទីផ្សារ តំបន់រោងចក្រ និងខ្នងផ្ទះ ដោយចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ ស៊ីណូវ៉ាក់-អស្រ្តាហ្សេនីកា-Pfizer) ចំណែកនៅតាមសាលារៀន ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់។

យុទ្ធនា​ការចុះចាក់វ៉ាក់សាំងដើរពីសហគមន៍មួយ ទៅសហគមន៍មួយទៀត ចាប់ផ្តើមកាល​ពីថ្ងៃទី២៥ ​ខែមេសា ឆ្នាំ២០២២ រហូតដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ​ទទួលបានវ៉ាក់សាំងគ្រប់ៗគ្នា។

ជាមួយគ្នានោះ បងប្អូនប្រជាពលរដ្ឋ ក្មេង ចាស់ ប្រុស ស្រី រស់នៅក្នុងតំបន់ងាយរងគ្រោះក្នុង​សហគមន៍​ពង្រសែនជ័យ មកចូលរួមទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានបង្ហាញ​ពីការសប្បាយ​រីករាយ ដែលវត្តមានរបស់ក្រុមគ្រូពេទ្យ ចុះមកចាក់វ៉ាក់សាំងផ្ទាល់​ ក្នុងសហគមន៍របស់ពួកគាត់។

បើតាមឯកឧត្តមវេជ្ជបណ្ឌិត ងី មានហេង ​ប្រធាន​មនី្ទរសុខាភិបាលរាជធានីភ្នំពេញ បានឲ្យដឹងនា​ថ្ងៃនេះថា ​គិតត្រឹមយប់ថ្ងៃទី១០​ ខែឧសភា ឆ្នាំ២០២២ ​នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ក្នុងចំណោម​ប្រជាពលរដ្ឋ​អាយុចាប់ពី១៨ឆ្នាំឡើង មានចំនួន១លាន ​៤១ម៉ឺន ពីរពាន់នាក់ បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ-១៩ ដូសជំរុញទី៣ បានចំនួន១០៣,៥% រីឯដូសជំរុញទី៤ បានចំនួន៧៤%៕

អត្ថបទ៖ រដ្ឋា 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        127
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        236
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        232

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm